ស្វែងយល់ ៖ Robert T. Kiyosaki មូលដ្ឋានគ្រឹះទាំង ៤ នៃចំណេះដឹងហិរញ្ញវត្ថុ

បរទេស ៖ លោក Robert T. Kiyosaki ត្រូវបានគេស្គាល់ថា ជាអ្នកនិពន្ធសៀវភៅ Rich Dad Poor Dad ដែលជាសៀវភៅហិរញ្ញវត្ថុផ្ទាល់​ខ្លួនលក់​ដាច់បំផុត​ក្នុងលោក។ Robert Kiyosaki បានផ្លាស់ប្តូររបៀបដែលមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកគិតអំពីលុយ ឬហិរញ្ញវត្ថុផ្ទាល់ខ្លួន។ គាត់គឺជាសហគ្រិន អ្នកអប់រំ និងវិនិយោគិនដ៏មានឥទ្ធិពលម្នាក់ ហើយគាត់បានបង្ហាញនូវមូលដ្ឋានគ្រឹះទាំង ៤ នៃចំណេះដឹងហិរញ្ញវត្ថុដូចខាងក្រោម។

១៖ ភាពខុសគ្នារវាងទ្រព្យ និងបំណុល ៖ មានមនុស្សជាច្រើនយល់ច្រឡំរវាងទ្រព្យ និងបំណុល។ ឧទាហរណ៍ អ្នកប្រហែលជាគិតថាផ្ទះរបស់​អ្នកគឺជា​ទ្រព្យ​សម្បត្តិ ប៉ុន្តែវាមិនមែនទេ។ ការពិតគឺថាទ្រព្យមាននិយមន័យពីរ។ គណនេយ្យករប្រើនិយមន័យមួយ ដែលតម្រូវឱ្យមានការរៀបចំឯកសារ​ហិរញ្ញវត្ថុជាច្រើន​ដើម្បី​ធ្វើឱ្យបុគ្គលនិងក្រុមហ៊ុនមានអារម្មណ៍ថាខ្លួនមានទ្រព្យសម្បត្តិច្រើនជាងអ្វីដែលពួកគេមាន។ ចំណែកឯអ្នកមានប្រើនិយមន័យផ្សេងដោយ​ផ្អែកលើ​ភាព​សាមញ្ញនិងការពិត។ ទ្រព្យគឺជាអ្វីដែលរកលុយចូលក្នុងហោប៉ៅរបស់អ្នក ហើយបំណុលគឺជាអ្វីដែលយកលុយចេញពីហោប៉ៅរបស់អ្នក។

ផ្ទះរបស់អ្នកមិនមែនជាទ្រព្យទេ ព្រោះវាយកលុយចេញពីហោប៉ៅរបស់អ្នករៀងរាល់ខែ។ ទោះបីជាអ្នកជាម្ចាស់ផ្ទះក៏ដោយអ្នកនៅតែត្រូវបង់ពន្ធ ថ្លៃថែទាំផ្ទះ និងអ្វីៗជាច្រើនទៀតចេញពីហោប៉ៅផ្ទាល់ខ្លួនរបស់អ្នក។ ប៉ុន្តែប្រសិនបើអ្នកជាម្ចាស់អចលនទ្រព្យជួលនោះវាជាទ្រព្យសម្បត្តិ ប្រសិនបើវារកលុយចូលក្នុង​ហោប៉ៅរបស់អ្នករៀងរាល់ខែក្នុងទម្រង់ជារំហូរសាច់ប្រាក់។ នៅពេលអ្នកជួលបង់ថ្លៃជួលផ្ទះ ពួកគេជួយបង់ប្រាក់លើការថែទាំ ថ្លៃពន្ធ និងអ្វីៗជាច្រើន​ទៀត​របស់អ្នក។ ការអប់រំផ្នែកហិរញ្ញវត្ថុពិតប្រាកដនឹងបង្រៀនមនុស្សពីភាពខុសគ្នាដ៏សាមញ្ញរវាងទ្រព្យ និងបំណុល ហើយវាមានសារៈសំខាន់​ក្នុងការ​បង្កើន​ទ្រព្យសម្បត្តិច្រើនតាមដែលអាចធ្វើទៅបាន។

២៖ រំហូរសាច់ប្រាក់ និងការចំណេញដើមទុន ៖ មនុស្សភាគច្រើនវិនិយោគដើម្បីចំណេញដើមទុន។ អ្នកមានវិនិយោគលើរំហូរសាច់ប្រាក់។ និយាយ​​ដោយសាមញ្ញការវិនិយោគដើម្បីចំណេញដើមទុនគឺដូចជាល្បែងស៊ីសង។ អ្នកវិនិយោគលុយរបស់អ្នក ហើយសង្ឃឹមថាតម្លៃនឹងកើនឡើង។ ឧទាហរណ៍ មនុស្សជាច្រើនទិញផ្ទះដោយសង្ឃឹមថាពួកគេនឹងអាចលក់វាបានប្រាក់នៅពេលក្រោយ។ ក្នុងពេលជាមួយគ្នានេះពួកគេត្រូវបង់ប្រាក់​រំលស់ទិញផ្ទះនិង​ការ​ចំណាយក្នុងផ្ទះរបស់ពួកគេ។ នោះលុយចេញពីហោប៉ៅរបស់ពួកគេ  ដែលវាក្លាយជាបំណុល។ បញ្ហាគឺថានៅពេលអ្នកវិនិយោគដើម្បីចំណេញដើមទុន អ្នកមិនអាចគ្រប់គ្រងថាតើតម្លៃផ្ទះឡើងឬចុះទេ ហើយបញ្ហាធំជាងនេះគឺប្រសិនបើអ្នកចំណេញ អ្នកត្រូវបង់ពន្ធខ្ពស់ផងដែរ។

ផ្ទុយទៅវិញអ្នកមានវិនិយោគដើម្បីលំហូរសាច់ប្រាក់។ ឧទាហរណ៍គេទិញអចលនទ្រព្យ វិនិយោគដោយប្រើលុយរបស់អ្នកដទៃ រួចស្វែងរកអ្នកជួល និងប្រមូលថ្លៃជួលជារៀងរាល់ខែ នោះវាក្លាយជាទ្រព្យសម្បត្តិ។ ហើយប្រសិនបើមានការចំណេញដើមទុន(ពេលលក់ចេញ) នោះគឺជាប្រាក់រង្វាន់។ តាមរយៈការវិនិយោគដើម្បីបង្កើតលំហូរសាច់ប្រាក់ជំនួសឱ្យការចំណេញដើមទុន អ្នកមានបានគ្រប់គ្រងលើប្រាក់ចំណូលរបស់ខ្លួន ហើយបង់ពន្ធទាបបំផុត ហើយមានពេលខ្លះមិនមានពន្ធផងក៏មាន។ ទោះជាយ៉ាងណា ការវិនិយោគបែបលំហូរសាច់ប្រាក់នេះ តម្រូវឱ្យមានចំណេះដឹងហិរញ្ញវត្ថុខ្ពស់ ។ ការ​អប់រំ​ផ្នែកហិរញ្ញវត្ថុពិតប្រាកដនឹងបង្រៀនមនុស្សពីរបៀបបង្កើតប្រាក់ចំណូលអកម្មជាជាងមិនធ្វើសកម្មភាពអ្វីចំពោះការវិនិយោគរបស់ពួកគេ។


៣៖ ប្រើបំណុលនិងពន្ធ ដើម្បីបង្កើនទ្រព្យសម្បត្តិ ៖ អ្នកប្រឹក្សាហិរញ្ញវត្ថុរបស់អ្នកនឹងប្រាប់អ្នកថាបំណុលអាក្រក់ និងការបង់ពន្ធគឺជៀសមិនរួច។ ប៉ុន្តែ​អ្នក​មានយល់ថាទាំងបំណុល និងពន្ធអាចត្រូវបានប្រើដើម្បីបង្កើនទ្រព្យសម្បត្តិ។ បើនិយាយពីបំណុល បំណុលមានពីរប្រភេទគឺបំណុលអាក្រក់​ និងបំណុលល្អ។ នៅពេលអ្នកប្រឹក្សាហិរញ្ញវត្ថុរបស់អ្នកប្រាប់អ្នកឱ្យជៀសពីបំណុល នោះមានន័យថាជៀសពីបំណុលអាក្រក់។

បំណុលអាក្រក់កើតមានជាទម្រង់នៃការខ្ចីប្រាក់សម្រាប់ការចំណាយដូចជាការប្រើកាតឥណទាន ដើម្បីទិញទូរទស្សន៍ ឬដើរលេង និងអ្វីៗជាច្រើនទៀត។

ការជៀសពីបំណុលអាក្រក់គឺជាដំបូន្មានល្អ ប៉ុន្តែបញ្ហាគឺថាទីប្រឹក្សាហិរញ្ញវត្ថុរបស់អ្នកនឹងមិនប្រាប់អ្នកអំពីបំណុលល្អនោះទេ។ បំណុលល្អគឺជាបំណុល​ដែលត្រូវបានប្រើដើម្បីទិញទ្រព្យ ដូចជាអចលនទ្រព្យសម្រាប់ជួលបន្តជាដើម។ នៅពេលអ្នកប្រើលុយធនាគារដើម្បីទិញអចលនទ្រព្យ អ្នកប្រើលុយ​ផ្ទាល់​ខ្លួនតិច ដោយគ្រាន់តែបង់រំលស់បន្តិចម្តងៗ ហើយចំណូលពីការជួលជួយសងបំណុលរបស់អ្នក ខណៈពេលអ្នកជាម្ចាស់ទ្រព្យ និងយកផលចំណេញ។

នៅពេលនិយាយអំពីពន្ធ អ្នកមានយល់ថារដ្ឋាភិបាលយកពន្ធក្នុងគោលដៅជាក់លាក់មួយ។ ប្រសិនបើរដ្ឋាភិបាលចង់ឱ្យអ្នកសាងសង់លំនៅដ្ឋានដែល​មាន​តម្លៃសមរម្យ រដ្ឋនឹងកាត់បន្ថយពន្ធផ្ទះកម្រិតមធ្យម។ ប្រសិនបើរដ្ឋចង់លើកទឹកចិត្តដល់ការរុករកប្រេង រដ្ឋនឹងកាត់បន្ថយពន្ធប្រេង។ ប្រសិនបើរដ្ឋចង់​ឃើញ​អត្រាការងារខ្ពស់ រដ្ឋនឹងកាត់បន្ថយពន្ធក្នុងទម្រង់ជួយដល់វិស័យការងារជាដើម។ ចំណុចពិសេសមួយគឺការបន្ទូរបន្ថយពន្ធភាគច្រើនត្រូវបានធ្វើឡើង​ដើម្បី​ជួយដល់សហគ្រិន និងវិនិយោគិន។ ជាមួយនឹងការអប់រំផ្នែកហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ អ្នកក៏អាចប្រើលក្ខខណ្ឌពន្ធ​ដា​មិនត្រឹមតែដើម្បីមានទ្រព្យសម្បត្តិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងមិនបង់ពន្ធទៀតផង។ ការប្រើប្រាស់បំណុលល្អ និងបង្កើនទ្រព្យតាមរយៈការបង់ពន្ធត្រូវការ​កម្រិត​ខ្ពស់នៃភាពវៃឆ្លាត​ផ្នែក​ហិរញ្ញវត្ថុ។ ប៉ុន្តែអ្នកអាចរៀននិងដាក់គោលការណ៍ទាំងនេះទៅក្នុងការអនុវត្តបាន។ ការអប់រំផ្នែកហិរញ្ញវត្ថុពិតប្រាកដ​នឹងបង្រៀនមនុស្សពីវិធីជាច្រើន​ទាំង​បំណុលនិងពន្ធដែលអាចត្រូវបានប្រើដើម្បីក្លាយជាអ្នកមាន។


៤៖ ធ្វើការសម្រេចចិត្តលើហិរញ្ញវត្ថុផ្ទាល់ខ្លួន ៖ នៅពេលអ្នកខ្វះចំណេះដឹងហិរញ្ញវត្ថុ អ្នកអនុញ្ញាតឱ្យអ្នកដទៃធ្វើការសម្រេចចិត្តលើហិរញ្ញវត្ថុរបស់អ្នក។ អ្នកអនុញ្ញាតឱ្យឈ្មួញកណ្តាលសម្រេចចិត្ត ថាតើប្រាក់របស់អ្នកគួរវិនិយោគយ៉ាងដូចម្តេច។ អ្នកអនុញ្ញាតឱ្យធនាគាររបស់អ្នកប្រាប់អ្នកពីអត្រាការ​ប្រាក់​ដែលសមនឹងអ្នក។ អ្នកធ្វើតាមនិន្នាការវិនិយោគណាដែលមានប្រជាប្រិយនៅក្នុងសារព័ត៌មាន។


អ្នកមានមិនដើរតាមគន្លងនេះទេ។ អ្នកមានកំណត់និន្នាការមួយហើយនិន្នាការនោះប្រែក្លាយជារឿងសំខាន់សម្រាប់សាធារណៈជន។ តើគេមានអាថ៌កំបាំង​អ្វី? គឺគេគិតអំពីលុយដោយខ្លួនឯង ហើយធ្វើការសម្រេចចិត្តលើហិរញ្ញវត្ថុផ្ទាល់ខ្លួន ព្រោះគេមានភាពវៃឆ្លាតផ្នែកហិរញ្ញវត្ថុខ្ពស់។ គន្លឹះក្នុងការបង្កើនទ្រព្យ​សម្បត្តិគឺត្រូវមានចំណេះដឹងខ្ពស់ក្នុងការធ្វើសកម្មភាពណាដែលផ្តល់ប្រយោជន៍បំផុត។ ចំណេះដឹង និងប្រាជ្ញាប្រភេទនេះកើតឡើងតាមរយៈភាពវៃឆ្លាត​ផ្នែក​ហិរញ្ញវត្ថុខ្ពស់ដែលទទួលបានពីការអនុវត្តន៍ខ្លួនឯង។ ការអប់រំផ្នែកហិរញ្ញវត្ថុពិតប្រាកដនឹងបង្រៀនមនុស្ស​ពីរបៀបគិតគូរដោយខ្លួនឯងអំពីលុយ និង​ការវិនិយោគ។

ប្រភព៖ Rich Dad


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ