រាជរដ្ឋាភិបាល ប្រកាសផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា

ភ្នំពេញ ៖ ជាផែនទីចង្អុលផ្លូវ (Roadmap) ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-19 និងផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍ខេត្តសៀមរាប 2021-2035 ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុម័តជាផ្លូវការរួចហើយ កាលពីថ្ងៃទី30 ខែមីនា​កន្លងទៅ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានក្រសួងទេសចរណ៍ បានចេញផ្សាយនារសៀលថ្ងៃទី01 ខែមេសា ឆ្នាំ2021នេះ ។

ផែនទីចង្អុលផ្លូវ (Roadmap) ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និង​​​​​​ក្រោយវិបត្តិជំងឺកូវីដ-19 ត្រូវបានរៀបចំឡើងដោយ​ក្រសួងទេសចរណ៍ និងបានទទួលការឯកភាពគាំទ្រពីគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ គណៈកម្មការអប់រំយុវជន កីឡា ធម្មការកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនផងដែរ។

ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍នេះ នឹងត្រូវអនុវត្តជា3 ដំណាក់កាល រួមមាន៖

* ដំណាក់កាលទី1 (Resilience & Restart)៖ ការគ្រប់គ្រងវិបត្តិក្នុងដំណាក់កាលទម្លាប់ថ្មី (New Normal) និងរៀបចំផែនការសម្រាប់ការ​ស្ដារឡើងវិញ (2021)។

* ដំណាក់កាលទី2 (Recovery)៖ ការស្ដារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-19 (2022-2023)

* ដំណាក់កាលទី3 (Relaunch)៖ ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា (2024-2025)។

ផែនទីចង្អុលផ្លូវនេះមានយុទ្ធសាស្រ្ដសរុបចំនួន 9 សកម្មភាពយុទ្ធសាស្រ្ដចំនួន49 និងសកម្មភាពយុទ្ធសាស្រ្ដលម្អិតចំនួន 180 រួមជាមួយគម្រោងកម្មវិធី​អាទិភាព​ចំនួន 17។ បន្ថែមលើនេះ ដើម្បីដឹកនាំ និងតាមដានការអនុវត្តផែនការសកម្មភាពក្នុងដំណាក់កាលនីមួយៗនៃផែនទីចង្អុលផ្លូវនេះ រាជរដ្ឋាភិបាលនឹង​រៀបចំ​យន្តការអន្តរស្ថាប័នមួយ។

ផែនការមេនេះ ក៏បានកំណត់ចក្ខុវិស័យឱ្យខេត្តសៀមរាបទាក់ទាញ និងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនប្រមាណ18.4 លាននាក់ ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិចំនួនប្រមាណ10.9 លាននាក់ និងទេសចរអន្តរជាតិចំនួនប្រមាណ 7.5 លាននាក់ បង្កើតការងារប្រមាណ 94ម៉ឺននាក់ នាំចំណូលហូរចូល​ក្នុងចរន្តសេដ្ឋកិច្ចខេត្តសៀមរាបប្រមាណ6 ពាន់លានដុល្លារអាមេរិក និងធ្វើឱ្យខេត្តនេះ និងតំបន់ជុំវិញក្លាយ​ជា «គោលដៅទេសចរណ៍ប្រកបដោយ​គុណភាព» ​ឆ្ពោះទៅឆ្នាំ2035 តាមរយៈការដាក់ចេញ និងអនុវត្តនូវគោលដៅយុទ្ធសាស្ត្រចំនួន7 រួមមាន៖

1- ការអភិវឌ្ឍតំបន់ទេសចរណ៍អាទិភាពនៅខេត្តសៀមរាប

2- ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ

3- ការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍មកខេត្តសៀមរាប

4- ការពង្រឹងគុណភាព និងនិរន្តរភាពនៃការអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប

5- ការគ្រប់គ្រងបរិស្ថាននៅខេត្តសៀមរាប

6- ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍នៅខេត្តសៀមរាប

7- ការពង្រឹងអភិបាលកិច្ចសម្រាប់ទ្រទ្រង់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប។

ការអនុម័តផែនទីចង្អុលផ្លូវ (Roadmap) ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-19 នាពេលនេះ គឺស្រប​ពេល​ដែលរាជរដ្ឋាភិបាលបានកំពុងប្រកាសជំរុញយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងពង្រឹងយន្តការគ្រប់គ្រងការឆ្លងរីករាលដាលកូវីដ-19 ក្នុងសហគមន៍​ផងដែរ។

ជាមួយគ្នានេះដែរសេចក្ដីប្រកាសព័ត៌មាននេះមានខ្លឹមសារសំខាន់ 2ដូចខាងក្រោម៖

ទី1- ផែនទីចង្អុលផ្លូវ (Roadmap) ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-19

ទី2- ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប 2021-2035

វិស័យទេសចរណ៍ ជាវិស័យអាទិភាពក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា។វិស័យ ទេសចរណ៍ ក៏ដូចជាវិស័យនានា បានទទួលរងផលប៉ះពាល់​យ៉ាង​ខ្លាំងពីវិបត្តិជំងឺកូវីដ-19។ សម្រាប់     កម្ពុជា ការស្តារឡើងវិញនៃវិស័យនេះទាមទារឱ្យមានការគិតគូរ និងតម្រង់ទិសច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។ ក្នុង​ន័យនេះ «ផែនទីចង្អុលផ្លូវ (Roadmap) ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-19»នឹង​ក្លាយជាត្រី​វិស័យ និងជាផែនការយុទ្ធសាស្ត្រមួយដ៏សំខាន់ ដើម្បីធានាដាក់ចេញវិធានការអន្តរាគមន៍ទាន់ពេលវេលា។

ដោយឡែកផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប 2021-2035 ត្រូវបានរៀបចំដោយ៖

គណៈកម្មការអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍន៍​ទេសចរណ៍ខេត្តសៀមរាប។ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប មានគោលដៅធ្វើឱ្យខេត្តសៀមរាបអាចក្តាប់យកមកវិញនូវមោទនភាព​ជាគោលដៅ​ទេសចរណ៍ចម្បងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងរយៈពេលមធ្យម និងវែងខាងមុខ

ផែនការមេនេះ ដាក់ចេញនូវយុទ្ធសាស្រ្តសរុបចំនួន 44 សកម្មភាពអនុវត្តសរុបចំនួន136 សម្រាប់​​រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង អមជាមួយ​គម្រោងសកម្មភាពអាទិភាពចំនួន 20។ក្រសួងទេសចរណ៍នឹងបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តឯកសារដ៏មានសារៈសំខាន់​ជា​យុទ្ធសាស្ត្រ​ទាំងពីរខាងលើនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ជំនួញ, ព្រឹត្តិការណ៍

• 24/04/2024

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំ។ យ៉ាងណាមិញ ការដាំស្រូវក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួន ទាំងការដាំ និងថែទាំ ទើបទទួលបានផលល្អ និងមិនខាតបង់

ការអនុវត្តតាមវិន័យ និងផែនការហិរញ្ញវត្ថ នឹងជួយឱ្យជីវភាពគ្រួសាររីកចម្រើន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2024

ការកំណត់វិន័យហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ និងត្រឹមត្រូវ អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើន និងជីវភាពកាន់តែប្រសើរឡើង

គម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាទទួលបានការគាំទ្រពីប្រធានរដ្ឋឡាវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2024

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេ​មេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់