រាជរដ្ឋាភិបាល ៖ ការទទួលចាក់វ៉ាក់សាំងគឺជាកាតព្វកិច្ចរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋកម្ពុជា

ការទទួលចាក់វ៉ាក់សាំងគឺជាកាតព្វកិច្ចសម្រាប់មន្ត្រីរាជការស៊ីវិល និងកងកំលាំងប្រដាប់អាវុធ ព្រមទាំងពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ខណៈ​វ៉ាក់​សាំង​ ប្រឆាំងនឹងជំងឺ COVID -19 នឹងត្រូវដឹកជញ្ជូនមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់។

រាជរដ្ឋាភិបាលកម្ពុជា​ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី11 ខែមេសា ឆ្នាំ2021បានចេញអនុក្រឹត្យស្តីពី​កាតព្វកិច្ច​នៃការចាក់វ៉ាក់សាំងប្រឆាំងនឹងCovid-19 ក្នុងការប្រយុទ្ធប្រឆាំង និងបង្ការការរាតត្បាតនៅកម្ពុជា។

យោងតាមអនុក្រឹត្យ5 ជំពូកនិង 8 មាត្រាកាតព្វកិច្ចនៃការចាក់វ៉ាក់សាំងនឹងពាក់ព័ន្ធ នឹងមន្ត្រី រាជការ នៅក្នុងស្ថាប័ននីតិប្បញ្ញត្តិនីតិប្រតិបត្តិនិងតុលាការក៏ដូចជា កងកំលាំងប្រដាប់អាវុធ ចៅក្រម និងព្រះរាជអាជ្ញា។ ការចាក់វ៉ាក់សាំងនេះក៏ជាកត្តាចាំបាច់សម្រាប់បុគ្គលមួយចំនួនដោយផ្អែកលើស្ថានភាពការងារ ឬអាជីពរបស់​ពួកគេដែលត្រូវបានកំណត់ដោយ​ក្រសួងសុខាភិបាល។

អនុក្រឹត្យបានគូសបញ្ជាក់ថា អ្នកដែលមិនអាចទទួលការចាក់វ៉ាក់សាំងដោយសារបញ្ហាសុខភាពដែលត្រូវបានបញ្ជាក់ដោយមន្ត្រីសុខាភិបាលដែលមាន​សមត្ថភាព​នឹង​ត្រូវបានរួចផុតពីកាតព្វកិច្ច។ អ្នកដែលជៀសវាងពីកាតព្វកិច្ចនឹងត្រូវបានព្រមានដោយកន្លែងធ្វើការរៀងៗខ្លួន ហើយប្រសិនបើការចៀសវាង​បន្ត​ពួក​គេ​នឹង​ទទួលទណ្ឌកម្មវិន័យផ្សេងទៀត​ស្រប​តាម​ច្បាប់ និងបទបញ្ជា​ដែលមានស្រាប់។

ជាមួយគ្នានេះដែរ វ៉ាក់សាំងបន្ថែមទៀតប្រឆាំងនឹងរោគរាតត្បាត COVID-19 ក៏នឹងមកដល់​ប្រទេសកម្ពុជាមួយជំហានម្តងៗ ចាប់ពីខែមេសា រហូត​ដល់​ខែសីហានេះ។ នេះបើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងសារពិសេសជូនជនរួមជាតិកាលពីព្រឹកថ្ងៃទី10 ខែមេសា ឆ្នាំ2021ម្សិលមិញនេះ។

សម្តេចបានមានប្រសាសន៍ថា៖

វ៉ាក់សាំងប្រហែល 0.5 លានដូសនឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី17 ខែមេសា បន្ទាប់មកចំនួន 1.5 លានដូសក្នុងខែឧសភា 3 លានដូសក្នុងខែមិថុនា 2 លានដូសក្នុងខែកក្កដា និង 1លានមកដល់នៅខែសីហា។ សម្តេចតេជោបានគូសបញ្ជាក់ថានៅឆ្នាំនេះប្រទេសកម្ពុជា​នឹងទទួល​បាន​ ថ្នាំវ៉ាក់សាំងចំនួន 11លានដូស

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»

ប្រើជំនាញកសិកម្មបើកកសិដ្ឋានចិញ្ចឹមឃ្មុំទទួលបានផលជោគជ័យគួរឱ្យជាទីមោទនៈ

ជំនួញ, ព្រឹត្តិការណ៍

• 28/03/2024

បារាយណ៍ហាន់នី ជាកសិដ្ឋានចិញ្ចឹមឃ្មុំមួយត្រូវបានបង្កើតឡើងដោយនិស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើ ហើយប្រើប្រាស់ជំនាញនេះមកចិញ្ចឹមឃ្មុំអាចប្រមូលផលបាន ១តោនក្នុងមួយរដូវកាល

ច្បាប់​វិនិយោគថ្មី ៖ រាជរដ្ឋាភិបាល​លើកទឹកចិត្ត ​និងអនុគ្រោះ​លើ​សកម្មភាព​វិនិយោគ​តាមវិស័យ​ចំនួន​១៩

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/03/2024

ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា​កំពុង​ទទួលបាន​កា​រចាប់អារម្មណ៍​ និងទាក់ទាញ​វិនិ​យោ​គិនមកពីក្រៅប្រទេស​ជាបន្តបន្ទាប់​ឱ្យចូលមកវិនិយោគ ​និងពង្រីក​ការ​វិនិ​យោគ​បន្ថែមនៅក្នុងប្រទេស​កម្ពុជា

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/03/2024

ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ជំរុញការវិនិយោគ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

«ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ជាប្រធានបទនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បិទបញ្ចប់ជាមួយនឹងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍លើកទី២ បានបញ្ចប់ទៅយ៉ាងជោគជ័យ ជាមួយនឹងការអបអរសាទរយ៉ាងក្លៀវក្លានៃកិច្ចសហប្រតិបត្តិការភាពច្នៃប្រតិដ្ឋ