ទីផ្សារកៅស៊ូនឹងមានសន្ទុះឡើងវិញ ក្រោយការមកដល់នៃរោងចក្រផលិតកង់រថយន្ដរបស់ចិន

បើទោះបីជារំហូរនៃការនាំចេញកៅស៊ូនៅតែទទួលបានការបញ្ជាទិញពីទីផ្សារក្រៅស្រុកក្ដី ប៉ុន្តែបរិមាណនៃកម្រិតការនាំចេញនៅរយៈពេលចុងក្រោយនេះ ត្រូវបានគេមើលឃើញថាហាក់មិនទាន់មានលំនឹងនៅឡើយ ជាពិសេសក្រោយឥទ្ធិពលនៃការរាតត្បាតជំងឺកូវីដ-19។

ដោយឡែក កាលពីពេលថ្មីៗនេះដំណឹងនៃការមកដល់នៃរោងចក្រផលិតកង់រថយន្ដអន្តរជាតិធំៗរបស់ចិនដែលមានទុនវិនិយោគសរុបរាប់រយលានដុល្លារ នឹងធ្វើឲ្យអ្នកឈរលើវិស័យកសិ-ឧស្សាហកម្មកៅស៊ូប្រែជាមានសង្ឃឹមឡើងវិញចំពោះការបង្កើតឲ្យមានទីផ្សារក្នុងស្រុកស្រាប់បែបនេះ។

ជាមួយនឹងដំណឹងនៃគម្រោងវិនិយោគបន្ថែមរបស់ក្រុមហ៊ុនចិនខាងលើនេះ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា​បានបង្ហាញពីការ​គាំទ្រ​​ទាំង​ស្រុង ជាមួយនឹងការបង្ហាញពីសុទិដ្ឋិនិយមថា នឹងអាចក្លាយជាចលករដ៏សំខាន់ជំរុញតម្លៃទីផ្សារ និងតម្រូវការកៅស៊ូមានសន្ទុះឡើងវិញ។

“កៅស៊ូដែលដាំបាននៅក្នុងប្រទេសកម្ពុជាយើងគឺមានរហូតទៅដល់ជាង 40ម៉ឺនហិកតាទៅហើយ ដូច្នេះ ទីផ្សារ​ផលិត​កង់រថយន្ដទាំងនេះ គឺពិតជាសំខាន់ណាស់សម្រាប់អ្នកដែលដាំកៅស៊ូ។ មានន័យថាការមានទីតាំងរោងចក្រក្នុងស្រុកបែបនេះ នឹងជួយធានាដល់​ការ​ផ្គត់ផ្គង់ក្នុងស្រុកជាជាងការនាំចេញទៅកាន់ទីផ្សារក្រៅស្រុកដែលវាអាស្រ័យទាំងស្រុងលើបរិបទទីផ្សារអន្តរជាតិ ពោលគឺមិនអាចធានាបាននូវស្ថិរភាពនៃការ​នាំ​ចេញនោះឡើយ”

លោកឧកញ៉ាបានមានប្រសាសន៍ថា

លោកឧកញ៉ាបានបញ្ជាក់ឲ្យដឹងថា សភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញការគាំទ្រព្រមជាមួយឆន្ទៈចាំជួយជានិច្ច ចំពោះក្រុមហ៊ុនវិនិយោគទាំងឡាយណាដែល​ជួបផលលំបាកក្នុងកំឡុងពេលនៃការវិនិយោគនៅកម្ពុជា ដោយលោកអះអាងថា សភាពាណិជ្ជកម្មកម្ពុជាមានសហក្រុមការងាររួចជាស្រេចដែលត្រូវបាន បង្កើត​ឡើងដោយរាជរដ្ឋាភិបាលដើម្បីរង់ចាំជួយសម្រួលនូវបញ្ហាប្រឈមរបស់វិស័យឯកជន។

“បើសិនជាក្រុមហ៊ុនណាមួយត្រូវការទីផ្សារ ឬត្រូវការទិញវត្ថុធាតុដើមដូចជាកៅស៊ូជាដើម សភាពាណិជ្ជកម្មអាចណែនាំក្រុមហ៊ុននោះសម្រាប់ឲ្យទិញ និងផលិតបាននូវផលិតផលកង់យានយន្ដ ហើយបើក្នុងករណីដែលក្រុមហ៊ុនត្រូវការលក់ក្នុងស្រុក សភាពាណិជ្ជកម្ម ក៏មានសមាជិកសភាដែលអាចរកទីផ្សារក្នុងស្រុកជូនបានផងដែរ”

លោកឧកញ៉ា លឹម ហេង បានសង្កត់ធ្ងន់ថា

គួររំលឹកផងដែរថា កាលពីពេលកន្លងទៅ គិតត្រឹមចន្លោះពេល 6-7ឆ្នាំមុន គេសង្កេតឃើញថា តម្លៃកៅស៊ូមានការធ្លាក់ថ្លៃ ដែលជាហេតុនាំឲ្យអ្នកដាំកៅស៊ូ​មួយ​ចំនួននាំគ្នាកាប់ដើមកៅស៊ូចោល ហើយដាំដំណាំផ្សេងជំនួស ផ្ទុយទៅវិញបើសិនទីផ្សារកៅស៊ូបច្ចុប្បន្នប្រែជាមានលំនឹងឡើងវិញ នោះគេជឿថាទំហំនៃ​ការ​ដាំកៅស៊ូនឹងមានកំណើនឡើងវិញជាក់ជាមិនខាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ