រុស្សីនៅតែជាអ្នកនាំប្រេងចូលអាមេរិកច្រើនបំផុតបន្ទាប់ពីកាណាដា

បរទេស៖ បើទោះបីជាមានភាពតានតឹងរវាងគ្នា និងក៏ពិតមែន ប៉ុន្តែ រុស្សីនៅតែជាដៃគូក្នុងការនាំប្រេងចូលសហរដ្ឋអាមេរិកធំជាងគេដដែល ខណៈដែល​កំដៅនៃ​បញ្ហាជម្លោះទ្វេភាគីកាន់តែកើនឡើងខ្លាំងបំផុត និងការជ្រៀតជ្រែកការបោះឆ្នោតនៅអាមេរិកដោយរុស្សី ជាពិសេស ការដកខ្លួនចេញពី​សន្ធិ​សញ្ញា​គ្រប់គ្រងអាវុធនុយក្លេអ៊ែរដោយរុស្សី ក៏ដូចជាបញ្ហាដកទូតរវាងគ្នាផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ នៅសប្តាហ៍នេះស្ថាប័នសារព័ត៌មានអន្តរជាតិជាច្រើនបានចេញផ្សាយថា រុស្សីគឺស្ថិតនៅក្នុងបញ្ជីកំពូលមួយក្នុងនាមជា ប្រទេសដៃគូពាណិជ្ជកម្មលើការនាំចូលទំនិញប្រេងឆៅចូលមកសហរដ្ឋអាមេរិកច្រើនជាងគេបំផុតធៀបទៅនឹងបណ្តាប្រទេសអ្នកផលិតប្រេងឆៅផ្សេងទៀតលើសកលលោក ពោលគឺតិចជាងប្រទេសកាណាដាបន្តិចតែប៉ុណ្ណោះ។

យោងតាមការចេញផ្សាយដោយកាសែត The Bloomberg បានបញ្ជាក់ថា គិតត្រឹមខែឧសភាកន្លងទៅការនាំចូលប្រេងឆៅដោយរុស្សីចូលមកកាន់ ប្រទេស​អាមេរិកគឺមានរហូតទៅ ៨៤៤ ០០០ បារ៉ែលក្នុងមួយថ្ងៃ ពោលគឺក្នុងអត្រាកើនឡើង ២៣ ភាគរយ ខណៈដែលក្នុងខែដដែលនេះប្រទេសមិកស៊ិកូ ដែលជាអ្នកនាំចូលប្រេងឆៅបានច្រើនជាងគេទី ២ បន្ទាប់ពីរុស្សីគឺមានប្រមាណជា ៣ ភាគរយនៃអត្រាកើនឡើង។

កត្តាធំៗដែលអាចជំរុញឲ្យរុស្សីទទួលបានឱកាសច្រើនដើម្បីផ្គត់ផ្គង់ដល់អាមេរិកនោះក៏ដោយសារតែទី ១ ប្រេងឆៅរបស់រុស្សីមានលក្ខណៈពិសេស​ត្រូវនឹង​លក្ខខណ្ឌដែលអាមេរិកចង់បាន ដើម្បីបម្រើទីផ្សារក្នុងស្រុករបស់ខ្លួនផង ហើយទី២ ក៏ដោយសារតែអតីតដៃគូចាស់ៗរបស់អាមេរិកដែល​ធ្លាប់ផ្គត់ផ្គង់​ប្រេង​ឲ្យអាមេរិកនោះ ដូចជា ប្រទេសវេណេស៊ុយអេឡា និងប្រទេសមួយចំនួនក្នុងតំបន់មជ្ឈឹមបូព៍ាគឺកំពុងតែទទួលរងនូវទណ្ឌកម្មមួយ​ចំនួនមិនអាចធ្វើការ​ជាមួយ​គ្នាបាន ហើយជាចុងក្រោយនេះគឺដោយសារតែអង្គការប្រេងពិភពលោក OPEC បច្ចុប្បន្នកំពុងដាក់កំហិតនៅក្នុងការផលិតប្រេងបន្ថែមពីសំណាក់​ក្រុមអ្នកផលិតប្រេងទាំងឡាយផង។ ដោយឡែកសម្រាប់ប្រទេស រុស្សី វិញ អាមេរិកក៏បានរាប់ជាចំណាត់ថ្នាក់កំពូលក្លាយទៅជាប្រទេសស្ថិតនៅចំណាត់ថ្នាក់លេខមួយផងដែរ ធៀបទៅនឹង​បណ្តា​ក្រុមប្រទេសអ្នកទិញផ្សេងទៀត​ជាក់ស្តែង៥ខែដើមឆ្នាំកន្លងទៅនេះ អាមេរិកបានប្រមូលទិញប្រេងរបស់រុស្សីរហូតទៅដល់មួយភាគ៥នៃការនាំចេញ​ទាំងអស់ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២.១២ %

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានលទ្ធផល ៥២.១២% ហើយក្រសួងបានប្តេជ្ញាសម្រេចឱ្យបាន ៦០% នៅខែមិថុនា ។

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ជំរុញឱ្យ​រៀបចំ​ទីក្រុង​ដើម្បី​សុខុមាលភាពពលរដ្ឋ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បាន​ជំរុញឱ្យក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​រៀបចំទីក្រុង​ដោយផ្ដោត​លើ​សុខុមាលភាព​ពលរដ្ឋ​

Dytech Limited ជួយបង្កើនចំណូលសហគមន៍នៅប្រទេសហ្សំប៊ីពីការផលិតទឹកឃ្មុំ និងការពារជីវៈចម្រុះ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/04/2024

Dytech Limited បានធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់ ដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះ

អត្រាអតិផរណានៅកម្ពុជារំពឹងថានឹងបន្តក្នុងកម្រិតទាប និងមានស្ថិរភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/04/2024

អត្រាអតិផរណានៅកម្ពុជា ត្រូវបានព្យាករថានឹងបន្តថមថយនៅក្នុងរង្វង់ ២,០% នៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ស្របពេលកំណើនសេដ្ឋកិច្ចមានសម្ទុះវិជ្ជមានប្រសើរ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ទីផ្សារក្រមាខេត្តតាកែវ នៅតែមានប្រជាប្រិយភាព និងមានតម្រូវការទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 18/04/2024

បច្ចុប្បន្ន ទីផ្សារក្រមាក៏នៅតែមានដំណើរការ ព្រោះក្រៅពីការប្រើប្រាស់ ក្រមាក៏ជាអំណោយដ៏មានអត្ថន័យសម្រាប់ជូនដល់មនុស្សជាទីស្រឡាញ់ក្នុងឱកាសនានាផងដែរ។

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។

ប្រជាពលរដ្ឋ​ខ្មែរ​​រីករាយ​នឹង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិប្រកបដោយស្នាមញញឹម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ប្រជាពលរដ្ឋខ្មែរបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងបរិយាកាសសាមគ្គីភាព រំភើប និងសប្បាយរីករាយ ជាមួយនឹងស្នាមញញឹម