សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ឱ្យដឹងថានៅក្នុងសប្ដាហ៍ក្រោយនេះ វ៉ាក់សាំងចិនចំនួន1លានដុសទៀតនឹងដឹកជញ្ជូនមកដល់កម្ពុជា ដែលត្រូវបានធ្វើឡើងជា2ដំណាក់កាល ក្នុងនោះដំណាក់កាលទី1នឹងមកដល់នៅថ្ងៃទី11 ហើយដំណាក់កាលទី2នឹងមកដល់នៅថ្ងៃទី15 ខែឧសភា ឆ្នាំ2021។
តាមរយៈសារជាសំឡេងដែលបានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី5 ខែឧសភា ឆ្នាំ2021នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ជូនជនរួមជាតិថា ៖ «ខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់ថា វ៉ាក់សាំងសម្រាប់ចាក់ចំនួន52ម៉ឺននាក់នៅក្នុងតំបន់ក្រហមមិនខ្វះទេ ថ្ងៃទី11 នឹងមកដល់50ម៉ឺនដុស ហើយថ្ងៃទី15 មកដល់50ម៉ឺនដុសទៀត គឺយើងមាន1លានដូសនៅក្នុងដៃ»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យមានការព្រួយបារម្ភ ដោយសម្តេចបានបញ្ជាក់ថា វ៉ាក់សាំងមិនមានការខ្វះខាតនោះទេ។ ទន្ទឹមនឹងនេះ សម្តេចក៏បានបញ្ជាឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ជូនដល់ប្រជាពលរដ្ឋទាំងអស់នៅតំបន់ក្រហម ទាំងអស់ជាង52ម៉ឹននាក់ ដោយចាក់ដុសទី1 ឱ្យអស់រួចហើយចាំចាប់ផ្តើមបន្តចាក់វ៉ាក់សាំងដុសទី2។
សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា ៖
“តំបន់ក្រហមជាតំបន់មានហានិភ័យខ្ពស់ ហើយប្រជាពលរដ្ឋត្រូវបានខ្ទប់នៅទីនោះ ក៏លំបាកណាស់ទៅហើយ យើងត្រូវឱ្យពួកគាត់ទទួលបានផលប្រយោជន៍មុនគេ”
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 19/04/2024
អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។
Good Nature Agro (GNA) ជួយកសិករខ្នាតតូចបង្កើនប្រាក់ចំណូលតាមរយៈការអនុវត្តកសិកម្មប្រកបដោយភាពច្នៃប្រតិដ្ឋ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/04/2024
Good Nature Agro (GNA) ជួយកសិករខ្នាតតូចបង្កើនប្រាក់ចំណូលតាមរយៈការអនុវត្តកសិកម្មប្រកបដោយភាពច្នៃប្រតិដ្ឋ
e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/04/2024
e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល