សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជា ត្រៀមបើកប្រទេសឡើងវិញលើគ្រប់វិស័យក្នុងពេលដ៏ខ្លីខាងមុខនេះ

ភ្នំពេញ ៖ ប្រសិនបើស្ថានការនៃការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ បានល្អប្រសើរដូចរយៈពេលប៉ុន្មានថ្ងៃជាប់គ្នាកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បាន និងកំពុងត្រៀមអនុញ្ញាតឲ្យមានការបើកប្រទេសឡើងវិញលើគ្រប់វិស័យ ដើម្បីអាចដំណើរការសេដ្ឋកិច្ចកម្ពុជាឡើងវិញ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃចុងសប្ដាហ៍មុននេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ប្រសិនបើស្ថានការនៃការទប់ស្កាត់ការឆ្លងរីករាយដាលជំងឺកូវីដ-១៩ ត្រូវបានអនុវត្តល្អប្រសើរក្រោមការចូលរួមយ៉ាងយកចិត្តទុកដាក់ពីណាក់កម្លាំងពាក់ព័ន្ធ រួមមានកងកម្លាំងប្រដាប់អាវុធ មន្ត្រីសុខាភិបាល ជាពិសេសប្រជាពលរដ្ឋនៅទូទាំងប្រទេសអនុវត្តនូវវិធានការ ៣ កុំ និង ៣ ការពារ ឲ្យបានយ៉ាងខ្ជាប់ខ្ជួននោះ កម្ពុជានឹងអាចបើកប្រទេសលើគ្រប់វិស័យឡើងវិញ។ 

ជាការគួរឲ្យកត់សម្គាល់ បច្ចុប្បន្ននេះ កំណើននៃចំនួនអ្នកឆ្លងត្រូវបានកាត់បន្ថយ ហើយចំនួនអ្នកស្លាប់ក៏មានការថយចុះដូចគ្នា ដោយមានថ្ងៃខ្លះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ តិចជាងចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នោះផង។ ការណ៍នេះមានន័យថា ការអនុវត្តនូវវិធានការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៅក្នុងសហគមន៍ ក៏ដូចជាក្នុងប្រទេសទាំងមូល ត្រូវបានធ្វើឡើងមានភាពល្អប្រសើរ ខណៈដែលអ្នកបានចាក់វ៉ាក់សាំងសរុបនៅទូទាំងប្រទេសបានកើនឡើងច្រើនជាង៩០ភាគរយ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖

«ប្រសិនបើក្នុងរង្វង់ ១០-១៥ ថ្ងៃ អត្រាឆ្លងត្រឹមកម្រិតដូចសព្វថ្ងៃ និងអត្រាអ្នកស្លាប់ត្រឹមកម្រិតប៉ុណ្នឹង ខ្ញុំគិតថាដល់ពេលវេលាដែលយើងត្រូវបើកសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យ ប៉ុន្តែទៅតាមគន្លងថ្មី ជាមួយនឹងវិធានការ ៣កុំ ៣ការពារ របស់យើង ដែលនឹងនាំទៅដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់យើង»

សម្ដេចបានបន្តថា ៖

«ឥឡូវ ទាំង IMF ទាំងធនាគារពិភពលោក ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុដទៃទៀត បានព្យាករណ៍តម្លើងនូវអត្រាកំណើនសេដ្ឋកិច្ចរបស់យើង​ពី ១,៨% ទៅ ២,២% ដែលមុននោះ ឆ្នាំទៅ យើងប្រជុំគ្នានៅទីនេះ ដាក់ព្យាករណ៍កំណើនសេដ្ឋកិច្ច ៤,១% ប៉ុន្តែដោយសារតែការវាយឡុកនៃជំងឺរាតត្បាត គឺមានការព្យាការណ៍សាជាថ្មី ថាយើងធ្លាក់មកនៅត្រឹម ១,៨% ហើយឥឡូវគេព្យាករណ៍ថា នឹងឡើងដល់ ២,២%។ ត្រឹមរយៈពេល២ខែចុងក្រោយនៃឆ្នាំនេះ យើងអាចបើកបាន ជាពិសេសគឺទេសចរផ្ទៃក្នុង និងសេវាដទៃទៀត នោះកំណើនសេដ្ឋកិច្ចនឹងអាចឡើងលើសនេះបន្តិចទៀត ហើយចំណូលថវិកាជាតិនឹងអាចវិលត្រឡប់មករកស្ថានភាពល្អប្រសើរ»

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះគ្រប់តួអង្គដែលពាក់ព័ន្ធ ជាពិសេសអរគុណចំពោះប្រជាពលរដ្ឋដែលបានខិតខំការពារសុវត្ថិភាពខ្លួនឯង ខិតខំការពារក្រុមគ្រួសារ ព្រោះបញ្ហានៃជំងឺកូវីដនេះចាប់ផ្តើមចេញពីមនុស្សម្នាក់ៗនេះតែម្ដង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន អប្សរា មេឌាសឺវីស (AMS) សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

នស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន AMS សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ធនាគារជាតិនៃកម្ពុជាចេញសេចក្តីបំភ្លឺអំពីប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/03/2024

ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលការប្រើប្រាស់ទូរស័ព្ទទំនើបមានកំណើនខ្ពស់ និងគំនិតផ្តួចផ្តើមថ្មីៗកាន់តែច្រើនពីធនាគារជាតិនៃកម្ពុជា

Okra គំរូធុរកិច្ចបរិយាបន្ន ដើម្បីដោះស្រាយបញ្ហាថាមពលស្អាតតម្លៃទាប សំដៅសហគមន៍ក្រីក្រនៅកម្ពុជា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/03/2024

Okra ជាគំរូធុរកិច្ចបរិយាបន្នមួយនៅកម្ពុជាដែលមានដំណើរអាជីវកម្មតាមរយៈការជួយគាំទ្រ និងផ្គត់ផ្គង់ថាមពលស្អាត តម្លៃទាបសំដៅសហគមន៍ក្រីក្រ

ក្រសួងពាណិជ្ជកម្មកម្ពុជា-កូរ៉េ ពិភាក្សាលើការជំរុញ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

មន្ត្រីជាន់ខ្ពស់កម្ពុជា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២

លោកស្រី យូ បូរី ៖ ឌីជីថលពិតជាសំខាន់ក្នុងការជំរុញអាជីវកម្មធុនតូច និងមធ្យម ក៏ដូចជាជំនួញ

ជំនួញ, ព្រឹត្តិការណ៍

• 29/03/2024

បច្ចុប្បន្ននេះ ឌីជីថល បានដើរតួយ៉ាងសំខាន់ក្នុងការបម្រើសេចក្ដីត្រូវការបស់មនុស្ស ដូច្នេះ ចង់ ឬមិនចង់ ប្រជាជនគ្រប់ស្រទាប់ត្រូវតែសម្របខ្លួនឱ្យទាន់បរិបទ

តម្លៃប្រេងឡើងថ្លៃលើសពី ៨៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលការផ្គត់ផ្គង់នៅតែបន្តមានភាពតឹងតែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃដល់ ៨៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ៨២,៦៣ ដុល្លារក្នុងមួយបារ៉ែល

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/03/2024

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

អាជីវកម្មបរិយាបន្ន VinaSamex ជួយសម្រួលជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

អាជីវកម្មបរិយាបន្ន VinaSamex កំពុងជួយជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាមឱ្យមានលទ្ធភាពធូរធាជាងមុន

My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ