ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចថ្លែងសារពិសេសទៅកាន់ជនរួមជាតិនាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ បានណែនាំឲ្យក្រុមហ៊ុនឯកជន រោងចក្រសហគ្រាសនានាអាចធ្វើតេស្តរកមេរោគវីរុសកូវីដ-១៩ លើបុគ្គលិករបស់ខ្លួនបានដោយឧបករណ៍ធ្វើតេស្តរហ័ស។
“ក្រុមហ៊ុន និងបណ្តាស្ថាប័នឯកជនអាចបញ្ជាទិញឧបករណ៍ធ្វើតេស្តរហ័សតាមរយៈឯកឧត្តម ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលទិញពីកូរ៉េខាងត្បូង។ ពីមុនថ្លៃជាង ៩ដុល្លារ ក្នុង ១ដើម តែពេលនេះ ១ដើមតែ ៣.៧ ដុល្លារទេ រាប់ទាំងថ្លៃដឹកជញ្ជូន”
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា
“ក្រុមហ៊ុននីមួយៗ គួរទិញ….មានការអី មិនចាំបាច់ហៅគ្រូពេទ្យទៅទេ តេស្តខ្លួនឯង ដើម្បីគ្រប់គ្រងរហ័ស”
សម្តេចតេជោបានបន្តថា
“ខាងអង្គរក្សសម្តេច បានធ្វើតេស្តខ្លួនឯង ហើយខាងទូរទស្សន៍បាយ័ន ក៏ធ្វើតេស្តខ្លួនឯង។ មិនខាតអ្វីទេ ខាងរាជរដ្ឋាភិបាលទេ គឺមានតែចំណេញ។ ដូច្នេះយើងត្រូវឲ្យគេធ្វើតេស្ត ហើយបង្រៀនការធ្វើតេស្ត ដោយតេស្តរហ័សដល់អង្គភាព ក្រុមហ៊ុន រោងចក្រសហគ្រាសនានា ដែលមានកម្មករចាប់ពី ១០០នាក់ ឬ ៣០-៤០នាក់ ក៏អាចធ្វើតេស្តបានដែរ”
ជាមួយគ្នានេះ សម្តេចក៏បានបញ្ជាក់ផងដែរថា
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការធ្វើតេស្តរហ័ស គឺជាយុទ្ធសាស្ត្រ១ ក្នុងការទប់ស្កាត់កូវីដ-១៩ ដែលអាចរកឃើញបានលឿន អាចគ្រប់គ្រងស្ថានការបានលឿន៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ
“គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០” នៅកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/04/2024
គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-៣០ មានចក្ខុវិស័យ ប្រែក្លាយកម្ពុជាទៅជាប្រទេស ដែលមានការប្រើប្រាស់យានយន្តអគ្គិសនីល្អបំផុត