សម្ដេចតេជោ ហ៊ុន សែន បានលើកឡើង៣ចំណុចសំខាន់ៗនៅក្នុងសន្និសីទកំពូលបក្សកុម្មុយនីស្តចិន

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅក្នុងកិច្ចប្រជុំ​កំពូល​រវាងថា្នក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោក ក្រោមប្រធានបទ «ការបំពេញការងារដើម្បីសុភមង្គលប្រជាជន, ការ​ទទួលខុសត្រូវរបស់គណបក្សនយោបាយ » តាមប្រព័ន្ធវីដេអូសន្និសីទ, ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោបានសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លា ចំពោះគណបក្សកុម្មុយនីស្តចិន និងប្រជាជនចិន នៅក្នុង​ឱកាសដ៏​មហោឡារិក​នៃ​ខួប​អនុស្សាវរីយ៍លើកទី១០០ នៃការបង្កើតគណបក្ស កុម្មុយនីស្តចិន និងការសម្រេចបានដោយជោគជ័យនូវគោលដៅ ១០០ឆ្នាំលើកទី១ក្នុងការ​កសាង សង្គម-សេដ្ឋកិច្ច ប្រកបដោយវិបុលភាពលើគ្រប់វិស័យសម្រាប់ប្រជាជន និងប្រទេសចិន ។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ស៊ី ជីន ពីង អគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន និង​ជា​ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តួចផ្តើម និងរៀបចំកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្ស នយោបាយលើពិភពលោក ក្រោមប្រធានបទ «ការបំពេញការងារដើម្បីសុភមង្គលប្រជាជន, ការទទួលខុសត្រូវរបស់គណបក្សនយោបាយ»។  កិច្ចប្រជុំ​កំពូល​នេះ ពិតជាមានសារៈសំខាន់ជាអនេកក្នុងការបង្កើនភាពជិតស្និទ្ធ សាមគ្គីភាព និងការជំរុញកិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយនានា​នៅ​លើ​ពិភពលោក ក្នុងអំឡុងពេលដែលមនុស្សទាំងអស់គ្នាកំពុងប្រឈមនឹងវិបត្តិនៃជំងឺកូវីដ-១៩ ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជាការពិតណាស់ សាធារណរដ្ឋប្រជាមានិតចិនបានបង្ហាញជូនពិភពលោកនូវភាពជោគជ័យ ជាទីមោទនៈ​របស់​ប្រជាជនចិន ក្នុងការកំណត់ជោគវាសនាប្រទេសជាតិរបស់ខ្លួន តាមរយៈការជំរុញកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យនៃសង្គម-សេដ្ឋកិច្ច ជាពិសេសលើ​វិស័យ​បច្ចេកវិទ្យាទំនើប និងការប្រែក្លាយចិនទៅជាមហាអំណាចនៃពិភពលោក។ ការរក្សាបាននូវស្ថិរភាពនយោបាយ និងការចាត់ទុក សុភមង្គល វិបុលភាព និងសុខមាលភាពរបស់ប្រជាជនជាស្នូលនៅក្នុងការសម្រេចចិត្តនយោបាយធំៗរបស់គណបក្សកុម្មុយនីស្តចិន គឺជាគំរូដ៏ល្អមួយ ដែលគណបក្ស​នយោបាយដទៃទៀតនៅលើពិភពលោកគប្បីរៀនសូត្រ។ ក្នុងន័យនេះ, ក្នុងនាមខ្ញុំជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំ និងកសាង​ប្រទេស​ចាប់ពីចំណុចសូន្យ, ខ្ញុំពិតជាអាចយល់បានយ៉ាងច្បាស់អំពីការតស៊ូ, ការលះបង់ ការខិតខំពុះពារដ៏លំបាករបស់ប្រជាជនចិន និងគណបក្ស​កុម្មុយនីស្ត​ចិន។

ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងដែរថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គឺជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រមួយ ដែលតម្រូវឱ្យប្រទេស និងទាំងគណបក្ស​នយោបាយ​ទាំងអស់នៅលើពិភពលោករួបរួមគ្នាជាធ្លុងមួយ ដើម្បីបុព្វហេតុមនុស្សជាតិ។ ក្នុងស្មារតីនេះ, ខ្ញុំសូមចូលរួមចែករំលែកនូវទស្សនៈ​មួយចំនួន​អំពី​តួនាទីរបស់គណបក្សនយោបាយ ក្នុងការឆ្លើយតបទៅនឹងវិបត្តិសកលនេះ ដើម្បីគោលដៅនៃការលើកកម្ពស់សុភមង្គល វិបុលភាព និង​សុខមាល​ភាព​ប្រជាជន ដូចខាងក្រោម ៖

ទីមួយ ៖ ការតម្កល់ខ្ពស់នូវអាយុជីវិត និងផលប្រយោជន៍ប្រជាជន ការជ្រោងខ្ពស់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយគោរពខ្ជាប់​ខ្ជួន​នូវ​អធិបតេយ្យភាព និងឯករាជ្យជាតិនីមួយៗ ។ ក្នុងន័យនេះ, គណបក្សនយោបាយទាំងអស់, ទោះជាមាននិន្នាការណាក៏ដោយ, ត្រូវគិតពីប្រយោជន៍ជាតិ និង​ប្រជាជនជាធំ ដោយមិនត្រូវលុះទៅនឹងរបៀបវារៈនយោបាយរយៈពេលខ្លីនៃការដណ្ដើមអំណាចឱ្យខាងតែបាន តាមគ្រប់មធ្យោបាយ ដោយមិន​ខ្វល់​អំពី​សន្តិភាព ស្ថិរភាព អធិបតេយ្យជាតិ និងសុខទុក្ខរបស់ប្រជាជននោះឡើយ។ ក្នុងកាលៈទេសៈពោរពេញដោយភាពប្រឈមដ៏ស្រួចស្រាល់នេះ, គណបក្សនយោបាយ គួរតែប្រកាន់យកនូវការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ព្រមទាំងបញ្ឈប់ឱ្យបាននូវវប្បធម៌ និងឥរិយាបទ​ច្រណែន​ឈ្នានីស ចាំតែមើលបំណាំ ចោទប្រកាន់ និងរិះគន់គ្មានមូលដ្ឋាន ដោយជំនួសមកវិញនូវឥរិយាបថបែបស្ថាបនានិយម និងស្មារតីនៃកិច្ចសហការក្នុងការ​ដោះស្រាយ​បញ្ហាប្រឈមរបស់មនុស្សជាតិ និងប្រជាជន, ទាំងក្នុងក្របខណ្ឌពិភពលោក ក៏ដូចជាក្នុងប្រទេសនីមួយៗ ។

ទីពីរ ៖ ការរួបរួមគ្នាសង្គ្រោះអាយុជីវិតមនុស្សជាតិ តាមរយៈការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឱ្យបានជោគជ័យ។ គន្លឹះដ៏សំខាន់មួយនៅកិច្ចប្រឹងប្រែង​ដើម្បី​គោល​ដៅនេះ គឺការចែករំលែកវ៉ាក់សាំង និងការចាត់ទុកវ៉ាក់សាំងជាទំនិញសាធារណៈ ដោយប្រកាន់យកនូវគោលការណ៍ «វ៉ាក់សាំងពហុភាគីនិយម» ទាំងក្នុងដំណើរការផលិត ចែកចាយ និងប្រើប្រាស់។ ក្នុងន័យនេះ, ខ្ញុំសូមសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែល​បាន​យកចិត្តទុកដាក់ជួយគាំទ្រយ៉ាងក្លៀវក្លាដល់កម្ពុជា តាមរយៈការផ្តល់ជំនួយ, ទាំងផ្នែកបច្ចេកទេស និងសម្ភារៈ, និងជាពិសេស ជំនួយជាវ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩, ព្រមទាំងការជួយសម្របសម្រួល និងការផ្ដល់អាទិភាពដល់កម្ពុជា ចំពោះរាល់ការបញ្ជាទិញវ៉ាក់សាំង ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាព ដោយឥតលក្ខខណ្ឌ ដូចពាក្យស្លោកថា “មិត្តល្អ ជួយគ្នាក្នុងគ្រាមានអាសន្ន” ។

ទីបី ៖ នៅពេលដែលវិបត្តិនៃជំងឺកូវីដ-១៩ ថមថយនាពេលខាងមុខ ការគិតគូរទៅលើការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ច គឺជាកិច្ចការមួយដ៏សំខាន់​មិន​អាច​ខ្វះបាន។ ប្រការនេះ នឹងទាមទារឱ្យមានការលើកកម្ពស់យន្តការទ្វេភាគី និងពហុភាគីនិយមផ្សេងៗដូចជា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែល​ជា​យុទ្ធសាស្ត្រអភិវឌ្ឍន៍ឈ្នះ-ឈ្នះមួយដ៏សំខាន់ក្នុងការលើកកម្ពស់សង្គម-សេដ្ឋកិច្ច និងវិបុលភាពនៃប្រទេសនៅក្នុងតំបន់ និងពិភពលោក តាមរយៈការជំរុញ​រំហូរពាណិជ្ជកម្ម និងការវិនិយោគ។ ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមសម្ដែងជាថ្មីម្ដងទៀតនូវការគាំទ្រយ៉ាងមុតមាំចំពោះ “គំនិតផ្តួចផ្ដើមខ្សែក្រវាត់ និងផ្លូវ” ដែល​នឹងនាំមកនូវវិបុលភាព និងសុភមង្គលជូនដល់ប្រជាជននៅក្នុងបណ្តាប្រទេស និងតំបន់ស្ថិតក្រោមវិសាលភាពនៃគំនិតផ្តួចផ្តើមនេះនៅក្នុង​បរិបទ​នៃ​ការ​​ងើប​ឡើងវិញនៃសង្គម-សេដ្ឋកិច្ច ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ បានស្រាកស្រាន្ត ។

ជាទីបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងនូវការអបអរសាទរជាថ្មីម្តងទៀតជូនដល់គណបក្សកុម្មុយនីស្តចិន និងប្រជាជនចិន ចំពោះសមិទ្ធផល​ជាប្រវត្តិសាស្ត្រនៃខួបអនុស្សាវរីយ៍លើកទី ១០០ នៃការបង្កើតគណបក្សកុម្មុយនីស្តចិន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២.១២ %

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានលទ្ធផល ៥២.១២% ហើយក្រសួងបានប្តេជ្ញាសម្រេចឱ្យបាន ៦០% នៅខែមិថុនា ។

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ជំរុញឱ្យ​រៀបចំ​ទីក្រុង​ដើម្បី​សុខុមាលភាពពលរដ្ឋ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បាន​ជំរុញឱ្យក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​រៀបចំទីក្រុង​ដោយផ្ដោត​លើ​សុខុមាលភាព​ពលរដ្ឋ​

Dytech Limited ជួយបង្កើនចំណូលសហគមន៍នៅប្រទេសហ្សំប៊ីពីការផលិតទឹកឃ្មុំ និងការពារជីវៈចម្រុះ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/04/2024

Dytech Limited បានធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់ ដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះ

អត្រាអតិផរណានៅកម្ពុជារំពឹងថានឹងបន្តក្នុងកម្រិតទាប និងមានស្ថិរភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/04/2024

អត្រាអតិផរណានៅកម្ពុជា ត្រូវបានព្យាករថានឹងបន្តថមថយនៅក្នុងរង្វង់ ២,០% នៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ស្របពេលកំណើនសេដ្ឋកិច្ចមានសម្ទុះវិជ្ជមានប្រសើរ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ទីផ្សារក្រមាខេត្តតាកែវ នៅតែមានប្រជាប្រិយភាព និងមានតម្រូវការទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 18/04/2024

បច្ចុប្បន្ន ទីផ្សារក្រមាក៏នៅតែមានដំណើរការ ព្រោះក្រៅពីការប្រើប្រាស់ ក្រមាក៏ជាអំណោយដ៏មានអត្ថន័យសម្រាប់ជូនដល់មនុស្សជាទីស្រឡាញ់ក្នុងឱកាសនានាផងដែរ។

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។

ប្រជាពលរដ្ឋ​ខ្មែរ​​រីករាយ​នឹង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិប្រកបដោយស្នាមញញឹម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ប្រជាពលរដ្ឋខ្មែរបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងបរិយាកាសសាមគ្គីភាព រំភើប និងសប្បាយរីករាយ ជាមួយនឹងស្នាមញញឹម