សម្ដេចតេជោ ហ៊ុន សែន សំណូមពរដល់ម្ចាស់ម្ចាស់ជួលមេត្តាផ្អាកយកថ្លៃឈ្នួលពីកម្មករ កម្មការិនីនៅតំបន់បិទខ្ទប់

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការសំណូមពរទៅដល់ម្ចាស់ផ្ទះជួល បន្ទប់ជួលមេត្តាយោគយល់ដោយការ​ផ្អាកការ​យក​ថ្លៃ​ឈ្នួលពីបងប្អូនកម្មករ កម្មការិនីមួយចំនួនដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់កំពុងជួបការលំបាកមួយរយៈពេលសិន។

នៅក្នុងពិធីថ្លែងសារជូនជនរួមជាតិនៅព្រឹកថ្ងៃទី8 ខែឧសភា ឆ្នាំ2021នេះ សម្ដេចតេជោ ហ៊ុន​ សែន បានមានប្រសាសន៍លើកឡើងថា នៅក្នុងដំណាក់​កាល​នេះបងប្អូនប្រជាពលរដ្ឋទូទៅ ជាពិសេសកម្មករ កម្មការិនី ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ពិតជាជួបភាពលំបាក ជាពិសេសនៅក្នុងតំបន់ក្រហមដែល​មាន​ការ​ហាមដាច់​ខាតមិនឱ្យចាកចេញពីផ្ទះដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-19។

សម្ដេចបន្ត កាលពីពេលកន្លងទៅនេះក៏មានម្ចាស់ផ្ទះជួល បន្ទប់ជួលខ្លះ សម្រេចមិនយកថ្លៃឈ្នួលពីបងប្អូនកម្មករមួយរយៈ ឬក៏បញ្ចុះថ្លៃ ហើយមានមួយ​ចំនួន​ទៀត​​ក៏មានការឱ្យប្រើប្រាស់ក្នុងរយៈពេលវែង ដែលសម្ដេចបានធ្វើលិខិតថ្លែងអំណរគុណរួចហើយ ប៉ុន្តែក៏នៅសេសសល់បងប្អូនមួយចំនួនដោយខ្វះការ​យោគយល់បង្កើតឱ្យមានបញ្ហាឡើង។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ៖

ខ្ញុំអង្វរកម្ចាស់ផ្ទះ និងបន្ទប់ជួលទាំងឡាយ សូមផ្អាកជាបណ្តោះអាសន្ននូវការ​យកប្រាក់​ឈ្នួល​ពី​កម្មករ កម្មការិនី ក្នុងពេលកម្មករ កម្មការិនី មិនទាន់បានបើកប្រាក់ឈ្នួលពីថៅកែនៅឡើយ។ ហើយបើសិនម្ចាស់ផ្ទះឈ្នួលទាំងឡាយ អាចនឹងធ្វើទៅ​បាន​រួម​គ្នាធ្វើ ដើម្បីជួយដល់កម្មករ កម្មការិនីរបស់យើង ឧទាហរណ៍ការបញ្ចុះថ្លៃប្រាក់ថ្លៃឈ្នួលផ្ទះដែលកំពុងស្នាក់នៅក្នុងចំនួនប៉ុន្មានភាគរយ ចំនួនតិច ឬចំនួន​ច្រើន​​តាម​លទ្ធភាព​តាមអាចធ្វើទៅបាន ហើយបើសិនជាម្ចាស់ផ្ទះជួលខ្លះអាចលើកលែងទៅបានក្នុង1ខែ 2ខែ ឬ3ខែ ក៏សូមធ្វើការលើកលែង

ជាមួយនឹងការសំណូមពរខាងលើនេះ សម្ដេចក៏បានលើកពីផលលំបាករបស់ម្ចាស់ផ្ទះជួល និងបន្ទប់ជួលមួយចំនួនផងដែរថា ៖ «ពិតហើយខ្ញុំ​ដឹងថា​ម្ចាស់​ផ្ទះជួលខ្លះទៅខ្ចីលុយធនាគារយកមកសាងសង់ផ្ទះជួលទាំងនោះ បងប្អូនពិតជាមានការលំបាកដូចគ្នា ដោយម្ខាងជាកូនបំណុល ហើយម្ខាងទៀតក៏ជាម្ចាស់បំណុល ប៉ុន្តែសង្ឃឹមថាម្ចាស់ផ្ទះជួលទាំងអស់នឹងអាចយោគយល់បាននូវការលំបាករួម ហើយស្ថានភាពនេះមិនមែនគ្រាន់តែនៅរាជធានីភ្នំពេញទេ បើអាចធ្វើបាន សូមធ្វើនៅគ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសរបស់យើង នៅក្នុងតំបន់បិទខ្ទប់។ ខ្ញុំនិយាយនេះ គឺក្នុងតំបន់បិទខ្ទប់ ហើយកម្មករ កម្មការិនីមិនទាន់បានបើកប្រាក់បៀរវត្ស ប្រាក់ថ្លៃឈ្នួលរបស់ខ្លួននៅឡើយ ដែលសូមឱ្យមានការយោគយល់»៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។