Samsung រំពឹងទុកថា៣ខែដើមឆ្នាំ2021កន្លងទៅនេះ អាចកើបលុយចំណេញបាន45 ភាគរយនៃចំណូលសរុបរបស់ខ្លួន

បរទេស ៖ ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង និងល្បីល្បាញលើសាកលលោក Samsung Electronics ត្រូវបានគេព្យាករណ៍ថា អាចនឹងរកបានប្រាក់ចំណូលកើនឡើងរហូតទៅដល់ 45 ភាគរយគិតត្រឹមពីខែមករាមកដល់ខែមីនាសម្រាប់ដើមឆ្នាំ2021កន្លងទៅនេះ ដែលភាគច្រើនបានមកពីការលក់ស្មាតហ្វូន និងឧបករណ៍ប្រើប្រាស់តាមផ្ទះ ខណៈដែលលទ្ធផលនឹងត្រូវបង្ហាញនៅត្រឹមថ្ងៃពុធក្នុងសប្ដាហ៍នេះ។

តាមរយៈការព្យាករណ៍របស់ក្រុមអ្នកជំនាញចំនួន 16 រូបមកពីក្រុមហ៊ុនវិភាគ Refinitiv SmartEstimate បានបង្ហាញថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Samsung នៅត្រីមាសដំបូងឆ្នាំ2021នេះ អាចមានទំហំរហូតដល់ប្រមាណជា 9.3 ទ្រីលានវ៉ុន ឬស្មើនឹងប្រមាណជា 8.2 ពាន់លានដុល្លារ ដែលជា​អត្រាប្រាក់​ចំណូលមានទំហំបំផុតធៀបទៅនឹងអ្វីដែលក្រុមហ៊ុនធ្លាប់ធ្វើបានតាំងតែពីឆ្នាំ2018 ដោយប្រាក់ចំណេញសុទ្ធប្រហែលជាអាចកើនឡើងប្រមាណជា 12 ភាគរយផងដែរ។

ទោះបីជាយ៉ាងណាក្តីតួលេខជាផ្លូវការដែលនឹងត្រូវធ្វើឡើងដោយផ្ទាល់ពីសំណាក់ Samsung នឹងអាចកើតឡើងនៅថ្ងៃពុធសប្តាហ៍នេះ។ ប្រាក់ចំណូលដែល​លេចធ្លោ​ខ្លាំងជាងគេសម្រាប់ Samsung នៅត្រីមាសនេះគឺត្រូវបានគេដឹងថា ជាចំណែកនៃការលក់ស្មាតហ្វូនស៊េរីថ្មី Galaxy S21 ដែលទើបតែ​ប្រកាស​ដាក់លក់ជាលើកដំបូងកាលពីពាក់កណ្តាលខែមករាកន្លងទៅនេះប៉ុណ្ណោះ។

ក្រុមហ៊ុនអ្នកស្រាវជ្រាវមួយផ្សេងទៀតដែលមានឈ្មោះថា Counterpoint Research បានលើកឡើងដែរថា៖

” ក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតលើ​សាកលលោកមួយនេះទំនងអាចចាប់យកចំណែកទីផ្សារសាកលបានប្រមាណជា 23 ភាគរយនៅក្នុងត្រីមាសដំបូងនេះ  ដោយសារតែការបញ្ចេញនូវស្មាត​ហ្វូន​មានតម្លៃធូរថ្លៃជាងអ្វីដែលខ្លួនធ្លាប់ធ្វើ។ ជាក់ស្តែងដូចជាប្រភេទ Galaxy S21 មានតម្លៃថោកជាង Galaxy S20 រហូតទៅដល់ 200 ដុល្លារ ”

គួរឲ្យដឹងដែរថាកាលពីត្រីមាសដំបូងក្នុងឆ្នាំ2020 កន្លងទៅ Samsung អាចប្រមូលបានត្រឹមតែ 20 ភាគរយប៉ុណ្ណោះពីចំណែកទីផ្សារសកលោក និងបា​ន​ត្រឹមតែ 16 ភាគរយប៉ុណ្ណោះកាលពីត្រីមាសចុងក្រោយឆ្នាំ2020 ដោយសារតែគ្រានោះ Apple ទើបតែបានប្រកាសដាក់លក់ម៉ូដេលពេញនិយមរបស់ខ្លួនគឺ iPhone 12 ។

ដោយឡែកចំពោះអាជីវកម្មលក់ឧបករណ៍បច្ចេកវិទ្យាដូចជាទូរទស្សន៍ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះវិញ Samsung ត្រូវបានគេរំពឹងទុកដែរថានឹងអាចប្រមូល​លុយប្រាក់ចំណូលច្រើនជាង​ 2 ដងកាលពីឆ្នាំមុន ពោលគឺអាចទទួលបានរហូតទៅប្រមាណ 1 ទ្រីលានវ៉ុន ខណៈដែលផលិតផលបន្ទះឈីបរបស់​ខ្លួនអាច​នឹង​ធ្លាក់ចុះមកត្រឹមតែ 3.6 ទ្រីលានវ៉ុន៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ