បរទេស៖ យោងតាមទិន្នន័យដែលត្រូវបានបង្ហាញដោយអជ្ញាធរពន្ធគយរបស់ចិនកាលពីថ្ងៃអាទិត្យម្សិលមិញនេះបានឲ្យដឹងថាការនាំចូលប្រេងពីប្រទេសអារ៉ាប៊ីសាអូឌីតចូលទីផ្សារប្រទេសចិនមានការដាំក្បាលចុះខ្លាំងដល់ទៅ ២១ ភាគរយគិតត្រឹមក្នុងខែឧសភាធៀបទៅនឹងតួលេខដែលមានកាលពីឆ្នាំកន្លងទៅ។
អជ្ញាធរជាតិទទួលបន្ទុកកិច្ចការងារពន្ធគយរបស់ប្រទេសចិនបានបង្ហាញទៀតដែរថា ការដឹកជញ្ជូនប្រេងពីប្រទេសអារ៉ាប៊ីសាអូឌីតមកកាន់ប្រទេសចិនកាលពីខែឧសភា គឺមានសរុបត្រឹមតែ ៧.២ លានតោនប៉ុណ្ណោះ ឬត្រូវជា ១.៦៩ លានបារ៉ែលក្នុងមួយថ្ងៃ ប៉ុន្តែទោះបីជាយ៉ាងណាក្តីវាស្ថិតនៅតែជាប្រទេសដែលផ្គត់ផ្គង់ប្រេងធំជាងគេបំផុតរបស់ចិនក្នុងរយៈពេល ៩ ខែជាប់គ្នាចុងក្រោយនេះ។
ដោយឡែកការនាំចូលប្រេងពីប្រទេសរុស្សីដែលត្រូវបានគេស្គាល់ថាជាអ្នកផ្គត់ផ្គង់ប្រេងឲ្យចិនធំបំផុតទី២នោះក៏មានការធ្លាក់ចុះដូចគ្នាធៀបទៅនឹងខែមេសាឆ្នាំ ២០២១ នេះដោយធ្វើបានត្រឹមតែ ៥.៤៤ លានតោន ឬប្រមាណជា ១.២៨ លានបារ៉ែលក្នុងមួយថ្ងៃ។
យោងតាមការធ្វើការគណនាបញ្ចូលគ្នារវាងក្រុមអ្នកផ្គត់ផ្គង់ប្រេងធំបំផុតរបស់ចិនទាំងពីរនេះជាប្រចាំឆ្នាំ អជ្ញាធរជាតិចិនបានមើលឃើញថាការនាំចូលប្រេងកាតឆៅចូលក្នុងប្រទេសបានធ្លាក់ចុះរហូតទៅដល់ ១៥ ភាគរយគឺជាអត្រាធ្លាក់ចុះខ្លាំងបំផុតរបស់ចិន។
សម្រាប់បណ្តាប្រទេសផ្គត់ផ្គង់ផ្សេងទៀតដូចជាសហភាពអារ៉ាប់រួមក៏មានតួលេខធ្លាក់ចុះនៃការផ្គត់ផ្គង់ប្រេងឲ្យចិនផងដែរប្រមាណជា ២៥ ភាគរយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំកន្លងទៅ ខណៈដែលអ៊ីរ៉ង់ដែលកំពុងបន្តមានជម្លោះជាមួយនឹងអាមេរិកនោះគឺមិនបានផ្គត់ផ្គង់ប្រេងឲ្យចិនឡើយរយៈពេល ៥ ខែចុងក្រោយនេះ។ ក្នុងនោះគេសង្គេតឃើញមានតែប្រេងមកពីប្រទេសម៉ាឡេស៊ីប៉ុណ្ណោះដែលមានទំហំកើនឡើងក្នុងការផ្គត់ផ្គង់ឲ្យប្រទេសចិនប្រមាណជា ៣.៦ ភាគរយធៀបទៅនឹងឆ្នាំចាស់ ឬប្រមាណជា ១.០៤ លានតោន ហើយអាមេរិកវិញគឺអាចកើនឡើងដល់ទៅទ្វេដង ឬប្រមាណជា ១.០៧ លានតោនធៀបទៅនឹងតួលេខឆ្នាំចាស់ដូចគ្នា៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/03/2024
ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា
អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/03/2024
ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ