សារាយសមុទ្រនៅតែមានសារសំខាន់ និងចាំបាច់បំផុតសម្រាប់គ្រប់ជីវិតរស់នៅលើផែនដី

របកគំហើញ ៖ ការស្រាវជ្រាវមួយដែលត្រូវបានធ្វើឡើងដោយ DW Planet A បានពណ៌នាថា ភពផែនដីយើងបាន​កកើតឡើង​ជាច្រើន​ពាន់​លាន​ឆ្នាំមកហើយ គឺជាទីកន្លែងដែលពោរពេញទៅដោយ សារជាតិគិមី មានជាតិពុលពាសពេញបរិយាកាសគ្មានជីវិត និងគ្មានរុក្ខជាតិណា​ដែល​អាចដុះដាលបាននោះឡើយ។

ប៉ុន្តែអ្វីៗបានចាប់ផ្តើមប្រែប្រួលគឺនៅពេលដែលសារាយខៀវដែលយើងគ្រប់គ្នានិយមហៅថាសារាយសមុទ្របានចាប់កំណើតកាលពី ៣,៥ លាន​ឆ្នាំមុនដោយវាបានធ្វើឲ្យមានការផ្លាស់ប្តូរស្ទើរគ្រប់យ៉ាងនៅលើភពផែនដីយើងនេះ។ បាក់តេរីម្យ៉ាងដែលមាននៅក្នុងសារាយសមុទ្រ ឬគេហៅថា Cyanobacteria ក្រោយមកវាបានបង្កើតទៅជាព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុតមួយដែលត្រូវបានដាក់ឈ្មោះថា Great Oxygenation Event គឺជាពេលវេលានៃកំណើតអុកស៊ីសែនដំបូងបំផុតក្នុងប្រវត្តិសាស្ត្រនៃភពផែនដីយើងនេះ។ នេះបើយោងតាមការស្រាវជ្រាវដោយលោក Moritz​ Koch អ្នកជំនាញមីក្រូជីវៈវិទ្យានៅសកលវិទ្យាល័យ British Columbia ។

បាក់តេរី Cyanbacteria បានចាប់ផ្តើមផលិតអុកស៊ីសែន ហើយក៏ជាអ្នកជួយបើកផ្លូវឲ្យមានកំណើតជិវិត​មនុស្សលោកមកទល់​បច្ចុប្បន្ននេះ​ផង​ដែរ។ ជាទូទៅសារាយនៅក្នុងសមុទ្រ ឬនៅលើគោកក្តី តួនាទីរបស់វាគឺទាញយកឧស្ម័នកាបូនឌីអុកស៊ីត និងសំយោគវាជាមួយនឹងពន្លឺ​ព្រះ​អាទិត្យ​ដើម្បីបង្កើតជាខ្យល់អុកស៊ីសែន ហើយបើទោះបីជានៅក្នុងពេលសម័យទំនើបនេះក្តីក៏វានៅតែបន្តកិច្ចការងារដ៏អស្ចារ្យរបស់ខ្លួន​បែបនេះ​ដដែល។

ក្រុមការងារស្រាវជ្រាវជីវិតបាតសមុទ្រ អ្នកនាង Mar Fernandez Mendez បាននិយាយថា សារាយសមុទ្រមានតួនាទី​សំខាន់​ណាស់​តាំងតែ​ពី​កំណើតភពផែនដី ហើយមកដល់បច្ចុប្បន្ននេះក្តីវាក៏នៅតែបន្តស្រូបយកឧស្ម័នកាបូនឌីអុកស៊ីត CO2 ដល់ទៅ ១ ភាគ ៣ នៃការបំពុល​បរិយាកាស​ជារៀងរាល់ឆ្នាំផងដែរ។

ដោយឡែកសម្រាប់មនុស្សជាតិវិញការប្រើប្រាស់សារាយសមុទ្រនៅក្នុងជីវភាពប្រចាំថ្ងៃក៏មានប្រវត្តិរាប់ពាន់ឆ្នាំមកហើយដែរគិតចាប់រាប់តាំងពីជនជាតិដើមរបស់អាមេរិករហូតទៅដល់អាស៊ីខាងកើត ហើយវាក៏ធ្លាប់ត្រូវបានគេរៀបរាប់នៅក្នុងឯកសារមួយដ៏ចំណាស់របស់ប្រទេសជប៉ុន​ផងដែរ​អំពីសារៈប្រយោជន៍របស់វា។ ប្រភពខ្លះទៀតនៅហ្វាំងឡង់ក៏បានបញ្ជាក់អំពីប្រវត្តិកាលដ៏យូរលង់នៃការប្រើប្រាស់សារាយ​សមុទ្រផង​ដែរ វាត្រូវបានប្រើប្រាស់យ៉ាងខ្លាំងក្លា ជាពិសេសនៅក្នុងដំណាក់កាលសម័យគ្រោះអត់ឃ្លានដ៏ធំមួយកាលពីអំឡុងទសវត្សរ៍ឆ្នាំ១៨៤០ ។

មកដល់បច្ចុប្បន្នកាលនេះ សារាយសមុទ្រនៅតែជារុក្ខជាតិដ៏ចាំបាច់ និងផ្តល់ប្រយោជន៍ដល់មនុស្សលោកកាន់តែខ្លាំងឡើងថែមទៀតដោយវា​ត្រូវ​បាន​គេ​យកទៅច្នៃប្រើប្រាស់ជាផលិតផលប្រចាំថ្ងៃ ដូចជាថ្នាំដុសធ្មេញ គ្រឿងសំអាង អាហារបំប៉ន ព្រមទាំងឱសថទ្រទ្រង់សុខភាព​រាងកាយ​ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា និងរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុប

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា និងរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុប

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»

ប្រើជំនាញកសិកម្មបើកកសិដ្ឋានចិញ្ចឹមឃ្មុំទទួលបានផលជោគជ័យគួរឱ្យជាទីមោទនៈ

ជំនួញ, ព្រឹត្តិការណ៍

• 28/03/2024

បារាយណ៍ហាន់នី ជាកសិដ្ឋានចិញ្ចឹមឃ្មុំមួយត្រូវបានបង្កើតឡើងដោយនិស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើ ហើយប្រើប្រាស់ជំនាញនេះមកចិញ្ចឹមឃ្មុំអាចប្រមូលផលបាន ១តោនក្នុងមួយរដូវកាល

ច្បាប់​វិនិយោគថ្មី ៖ រាជរដ្ឋាភិបាល​លើកទឹកចិត្ត ​និងអនុគ្រោះ​លើ​សកម្មភាព​វិនិយោគ​តាមវិស័យ​ចំនួន​១៩

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/03/2024

ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា​កំពុង​ទទួលបាន​កា​រចាប់អារម្មណ៍​ និងទាក់ទាញ​វិនិ​យោ​គិនមកពីក្រៅប្រទេស​ជាបន្តបន្ទាប់​ឱ្យចូលមកវិនិយោគ ​និងពង្រីក​ការ​វិនិ​យោគ​បន្ថែមនៅក្នុងប្រទេស​កម្ពុជា

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/03/2024

ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ជំរុញការវិនិយោគ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

«ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ជាប្រធានបទនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤