ឲ្យតែមានគំនិត លក់នំខ្មែរត្រឹមតែមួយថាស ក៏អាចចិញ្ចឹមចៅកំព្រា៤នាក់ឱ្យរៀនសូត្របានគ្រប់គ្នា

ភ្នំពេញ ៖ លក់នំត្រឹមមួយថាស គិតទៅជារបរមួយតូចតាច កំប៉ិក កំប៉ុក ហើយរកចំណូលបានតិចតួចក៏ពិតមែន ប៉ុន្តែសម្រាប់លោកយាយចាស់ម្នាក់ បានចាត់វាជាឆ្នាំងបាយយ៉ាងធំ និងសំខាន់បំផុតរបស់រូបគាត់ដែលក្រៅពីអាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃសម្រាប់វ័យជរាខ្លួនឯង ថែមទាំងបានចិញ្ចឹម និងទំនុកបំរុងចៅកំព្រាចំនួន៤នាក់ អស់រយៈពេលជាងដប់ឆ្នាំមកហើយ។

អង្គុយផ្ទាល់ដីមុខរបងសាលារចនា (សាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ) រាជធានីភ្នំពេញ ជាមួយនំចម្រុះរុំដោយស្លឹកចេកមួយថាស លោកយាយ ស្វាយ ផា វ័យ ៦៨ឆ្នាំ បានរៀបរាប់ប្រាប់ AMS ឱ្យដឹងថា នំដែលដាក់លក់នៅលើថាសនេះមាន ៣ប្រភេទ រួមមាន នំអន្សមចេក នំចេកបុក និងនំល្ពៅ ដែលមុខរបរនេះលោកយាយបានប្រកបជាង១០ឆ្នាំមកហើយ ខណៈដែលមានបន្ទុកត្រូវចិញ្ចឹមចៅប្រុសកំព្រារហូតដល់៤នាក់ រួមនឹងការផ្គត់ផ្គង់ពួកគេឱ្យបានចូលសាលារៀនផងដែរ។

លោកយាយបានបន្តទៀតថា បច្ចុប្ប​ន្នគាត់ធ្វើនំនេះលក់ជាប្រចាំថ្ងៃប្រមាណ ១០០ ទៅ ១២០ នំ ដែលតិចជាងកាលពីមុនដែលគាត់វេចដល់ទៅ ២០០ទៅ ៣០០នំក្នុងមួយថ្ងៃ។ ការថយចុះនូវចំនួនធ្វើនំនេះ ក៏ព្រោះដោយសារទីតាំងដែលគាត់លក់នៅមុខសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឬ សាលារចនា ដែលមិនសូវមានសិស្សមករៀនដូចពីមុនឡើយ ដោយសារតែការរីករាយដាលនៃជំងឺកូវីដ-១៩ ដូច្នេះគាត់ត្រូវបង្ខំចិត្តកាត់បន្ថយការវិចនំទាំងនេះជាបណ្តោះអាសន្ន។

ដោយឡែកពាក់ព័ន្ធទៅនឹងតម្លៃវិញ នំរបស់លោកយាយ ស្វាយ ផា គ្រប់មុខទាំងអស់ត្រូវបានលក់ក្នុងតម្លៃមួយ ១ ០០០រៀល ហើយនំទាំង៣ប្រភេទនេះសុទ្ធតែមានរសជាតិឆ្ងាញ់ មិនផ្អែមខ្លាំង និងឈ្ងុយខ្ទិះដូង ដែលសិស្សនិស្សិត ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់និយមទិញយកទៅទទួលទានយ៉ាងឆ្ងាញ់ពិសារ។

លោកយាយ ស្វាយ ផា បានបញ្ជាក់ថា៖

«ដើមទុនធ្វើនំនេះមិនច្រើននោះទេ ក្នុងមួយថ្ងៃត្រូវចំណាយប្រមាណ១០ម៉ឺនរៀលទៅលើការទិញអង្ករដំណើប ទិញចេក ទិញស្លឹកចេក ល្ពៅ ដូងកោស ខ្ទិះដូង រួមជាមួយនឹងគ្រឿងផ្សំ និងវត្ថុធាតុដើមមួយចំនួនទៀត គឺទិញគេទាំងអស់ ហើយប្រាក់ចំណេញបានមកពីការលក់តិចតួចប៉ុណ្ណោះ ពោលគឺ បើវេចបាន១២០នំ គឺអាចចំណេញបាន ២០នំ ឬស្មើនឹង ២ម៉ឺនរៀល តែបើវេចបានតិចជាងនេះ ក៏ចំណេញតិចតាមនោះដែរ»

ទាក់ទងទៅនឹងការផលិត លោកយាយបានប្រាប់ទៀតថា គាត់ធ្វើនំនេះតែម្នាក់ឯងដោយទិញគ្រឿងផ្សំទុកពីល្ងាច លុះព្រឹកឡើងទើបគាត់ចាប់ផ្ដើមរៀបចំគ្រឿង វេចនំទាំង៣ប្រភេទនេះ ហើយដាក់ចំហុយប្រមាណ ៩០នាទីទើបឆ្អិន។ លុះដល់ម៉ោង ៩ទើបគាត់ចាប់ផ្ដើមចេញលក់ដោយដើរពីផ្ទះជួលម្ដុំផ្សារសូរិយា លក់តាមផ្លូវបណ្ដើរៗ រហូតដល់មុខសាលារចនាដែលគាត់ត្រូវអង្គុយលក់ដូចសព្វដង។

ពាក់ព័ន្ធនឹងផលលំបាករបស់អ្នកលក់នំវ័យចំណាស់រូបនេះ គឺគាត់ត្រូវអង្គុយលក់តាំងពីព្រឹករហូតដល់ល្ងាច បើពុំដូច្នោះទេ​គាត់ត្រូវដើរលក់នៅតាមផ្ទះគេរហូតទាល់តែអស់ទើបទៅផ្ទះវិញ។ ជួនថ្ងៃខ្លះលក់នំមិនអស់ក៏ត្រូវបោះចោល ផ្អូម ខូច ហើយប្រាក់ចំណេញក៏ត្រូវកាត់បន្ថយតែត្រូវបែងចែកចំណាយថ្លៃម្ហូប ថ្លៃផ្ទះជួល ថ្លៃទឹក ថ្លៃភ្លើង និងឱ្យចៅរៀនថែមទៀត។ នេះជាទុក្ខលំបាកដែលលោកយាយបានលើកឡើង។

ជាមួយគ្នានេះ លោកយាយ ស្វាយ ផា ក៏បានបន្តទៀតថា មុខរបរវេចនំលក់នេះ ត្បិតថាវាមានទំហំតូច ប្រើដើមទុនតិច និងទទួលបានចំណូលមិនច្រើន ប៉ុន្តែតាមរយៈមុខរបរដ៏សាមញ្ញមួយនេះបានជួយសម្រាកបន្ទុកជីវភាពប្រចាំថ្ងៃដោយមិនចាំបាច់ដើរសុំជំនួយ និងការសណ្ដោយពីមនុស្សទូទៅនៅតាមផ្លូវនោះទេ ហើយរឹតតែពិសេសជាងនេះ លុយដែលជាចំណូលបានពីការលក់នំ លោកយាយបានយកទៅចិញ្ចឹមចៅប្រុសរហូត៤នាក់ដែលជាក្មេងកំព្រាឪពុកម្ដាយ ហើយថែមទាំងជម្រុញឲ្យចៅប្រុសទាំង៤នាក់បានចូលសាលារៀនទៀតផង។

ចុងក្រោយលោកយាយ ស្វាយ ផា ក៏សូមអរគុណដល់បងប្អូនដែលតែងតែអាណិតជួយទិញនំរបស់គាត់ដោយក្ដីពេញចិត្ត ទោះតិច ឬច្រើន ដែលបានធ្វើឱ្យគាត់អាចរកចំណូលបានសម្រាប់ទប់ទល់នឹងការចំណាយប្រចាំថ្ងៃ ក៏ដូចជាផ្គត់ផ្គង់ដល់ចៅប្រុសទាំង៤នាក់ដែលកំពុងស្ថិតនៅក្នុងបន្ទុកផងដែរ៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២.១២ %

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានលទ្ធផល ៥២.១២% ហើយក្រសួងបានប្តេជ្ញាសម្រេចឱ្យបាន ៦០% នៅខែមិថុនា ។

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ជំរុញឱ្យ​រៀបចំ​ទីក្រុង​ដើម្បី​សុខុមាលភាពពលរដ្ឋ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បាន​ជំរុញឱ្យក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​រៀបចំទីក្រុង​ដោយផ្ដោត​លើ​សុខុមាលភាព​ពលរដ្ឋ​

Dytech Limited ជួយបង្កើនចំណូលសហគមន៍នៅប្រទេសហ្សំប៊ីពីការផលិតទឹកឃ្មុំ និងការពារជីវៈចម្រុះ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/04/2024

Dytech Limited បានធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់ ដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះ

អត្រាអតិផរណានៅកម្ពុជារំពឹងថានឹងបន្តក្នុងកម្រិតទាប និងមានស្ថិរភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/04/2024

អត្រាអតិផរណានៅកម្ពុជា ត្រូវបានព្យាករថានឹងបន្តថមថយនៅក្នុងរង្វង់ ២,០% នៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ស្របពេលកំណើនសេដ្ឋកិច្ចមានសម្ទុះវិជ្ជមានប្រសើរ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ទីផ្សារក្រមាខេត្តតាកែវ នៅតែមានប្រជាប្រិយភាព និងមានតម្រូវការទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 18/04/2024

បច្ចុប្បន្ន ទីផ្សារក្រមាក៏នៅតែមានដំណើរការ ព្រោះក្រៅពីការប្រើប្រាស់ ក្រមាក៏ជាអំណោយដ៏មានអត្ថន័យសម្រាប់ជូនដល់មនុស្សជាទីស្រឡាញ់ក្នុងឱកាសនានាផងដែរ។

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។

ប្រជាពលរដ្ឋ​ខ្មែរ​​រីករាយ​នឹង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិប្រកបដោយស្នាមញញឹម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ប្រជាពលរដ្ឋខ្មែរបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងបរិយាកាសសាមគ្គីភាព រំភើប និងសប្បាយរីករាយ ជាមួយនឹងស្នាមញញឹម