មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ ៖ ការប្រកាសក្ស័យធនរបស់ក្រុមហ៊ុន KrisEnergy អាចប៉ះពាល់ដល់វិស័យប្រេងកាតនៅកម្ពុជា

បន្ទាប់ពីមានការប្រកាសពីការក្ស័យធនរបស់ក្រុមហ៊ុនប្រេងកាតដ៏ធំរបស់សិង្ហបុរី KrisEnergy មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ប្រតិបត្តិការប្រេងកាតនៅប្លុក A នៅកម្ពុជា អាចនឹងត្រូវជួបបញ្ហាប្រឈម ដោយសារក្រុមហ៊ុនបុត្រសម្ព័ន្ធ KrisEnergy Cambodia បានបាត់បង់ការផ្តល់ទុនហិរញ្ញវត្ថុសម្រាប់ប្រតិបត្តិការរបស់ខ្លួន។

តាមរយៈបណ្តាញទំនាក់ទំនងអេឡិចត្រូនិកផ្ទាល់ខ្លួន លោក ម៉េង សក្ដិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានលើកឡើងថា នៅក្នុងដំណាក់កាលរង់ចាំការចាត់ចែងរបស់តុលាការ និងការចរចារវាងភាគីម្ចាស់បំណុលដែលទទួលបានសិទ្ធិបន្តជាមួយរដ្ឋាភិបាលកម្ពុជា ប្រតិបត្តិការប្រេងកាតនៅប្លុក A នៅកម្ពុជានឹងត្រូវជួបបញ្ហាប្រឈម ដោយសារក្រុមហ៊ុនបុត្រសម្ព័ន្ធ KrisEnergy Cambodia បានបាត់បង់ការផ្តល់ទុនហិរញ្ញវត្ថុសម្រាប់ប្រតិបត្តិការរបស់ខ្លួន។

លោកបន្តថា នៅក្នុងដំណាក់កាលនេះ ប្រតិបត្តិការប្រេងកាតធំៗ និងគម្រោងអភិវឌ្ឍជាជំហានបន្ត ដែលបានគ្រោងទុក នឹងត្រូវផ្អាកជាបណ្តោះអាសន្ន រង់ចាំដំណោះស្រាយឯកភាពគ្នាណាមួយរវាងរដ្ឋាភិបាលនិងម្ចាស់បំណុលដែលទទួលបានសិទ្ធបន្តពីតុលាការ។

“ខ្ញុំសូមបញ្ជាក់ផងដែរថា ផលិតកម្មដែលមានសព្វថ្ងៃ ជាផលិតកម្មដែលផលិតចេញពីអណ្តូងសាកល្បងចំនួន 5អណ្តូង នៅតំបន់ផលិតកម្មតូចមួយនៃប្លុក A ទាំងមូលប៉ុណ្ណោះ មិនមែនប្លុក A ទាំងមូលទេ ។ តំបន់នេះមានផ្ទៃក្រឡាសរុបចំនួនប្រហែល 110គីឡូម៉ែត្រការ៉េ ចំណែកប្លុក A ទាំងមូល មានផ្ទៃក្រឡាសរុបប្រមាណ 3,000គីឡូម៉ែត្រការ៉េ”

លោក ម៉េង សក្ដិធារ៉ា បានបន្តថា

លោកបន្តថា ៖ «»។

“ដោយសារការចាប់ផ្តើមផលិតកម្មសាកល្បងដំបូងនេះ ប្លុក A ត្រូវបានប្រែក្លាយជាប្លុកប្រេងកាតដែលមានការបញ្ជាក់ច្បាស់លាស់ពីលទ្ធភាពផលិតប្រេងរបស់ខ្លួន ដូចគ្នានឹងប្លុកប្រេងកាតមួយចំនួនទៀតនៅក្នុងតំបន់នេះ ផ្ទុយគ្នានឹងស្ថានភាពពីមុនដែលកម្ពុជាត្រូវបានគេចាត់ទុកថាជាតំបន់ថ្មីស្រឡាង ដែលមានកម្រិតហានិភ័យខ្ពស់”

ជាមួយគ្នានេះ លោកក៏បានបង្ហាញពីសាវតារបស់ក្រុមហ៊ុនប្រេងកាតដ៏ធំរបស់សិង្ហបុរី KrisEnergy ដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរមួយនេះដូចខាងក្រោម ៖

– ក្រុមហ៊ុន KrisEnergy នៅសឹង្ហបុរី ជាក្រុមហ៊ុនប្រេងកាតរបស់ប្រទេសសឹង្ហបុរី ដែលប្រកបធុរកិច្ចក្នុងវិស័យប្រេងកាត នៅក្នុងតំបន់។ ក្រុមហ៊ុននេះមានធុរកិច្ចខាងអាជីវកម្មប្រេងកាតនៅប្រទេសមួយចំនួន ដូចជា បង់ក្លាដេស ឥណ្ឌូនេស៊ី ថៃ វៀតណាម និងថ្មីៗនេះ នៅកម្ពុជា តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនឈ្មោះ KrisEnergy Cambodia ។

– ក្រុមហ៊ុន KrisEnergy បានចាប់ផ្តើមជួបវិបត្តិហិរញ្ញវត្ថុ ចាប់តាំងពីឆ្នាំ2018 មក ហើយបានចាប់ផ្តើមលក់សិទ្ធសម្បទានប្លុកប្រេងកាតដែលមាននៅប្រទេសផ្សេងៗមួយចំនួន ដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុរបស់ខ្លួន ប៉ុន្តែវិបត្តិកាន់តែធ្ងន់ឡើង រហូតដល់អំឡុងឆ្នាំ2019 ដោយប្រឈមនឹងការនឹងទារបំណុលពីម្ចាស់បំណុល ក្រុមហ៊ុនក៏បានដាក់បណ្តឹងសុំការការពារពីតុលាការនៅសឹង្ហបុរី ដើម្បីបញ្ជៀសការប្រកាសក្ស័យធន និងរំលាយក្រុមហ៊ុនលើកដំបូងនៅដើមឆ្នាំ2019។

– ក្រោយទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជាចំពោះការបន្តដំណើរការអភិវឌ្ឍសាងសង់អណ្តូងប្រេង និងសំណើកែប្រែផែនការអណ្តូងប្រេងមកកម្រិតខ្នាតតូចវិញ (បន្ថយពី20អណ្តូងមកធ្វើតែ5អណ្តូងវិញ) ដើម្បីសាកល្បងជាបឋមមួយជំហានសិន ហើយស្របតាមស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនផង និងស្ថានភាពនៃកូវីដ-19ផង ក្រុមហ៊ុនក៏បានយកការរំពឹងទុករបស់ខ្លួនលើផលរបស់គម្រោងផលិតកម្មប្រេងនៅប្លុក A របស់កម្ពុជា ទៅធ្វើជាអំណះអំណាងពីលទ្ធភាពអាចកែវិបត្តិហិរញ្ញវត្ថុរបស់ខ្លួនឡើងវិញ និងបង្កើតជំនឿចិត្តដល់ម្ចាស់បំណុលធំៗ ដើម្បីឲ្យផ្តល់ឱកាសបន្ថែមក្នុងការពិនិត្យលទ្ធភាពប្រែក្លាយបំណុលឲ្យទៅជាការដាក់ទុនចូលក្នុងភាគហ៊ុនរបស់ក្រុមហ៊ុនវិញ។

– ផ្អែកលើអំណះអំណាងខាងលើក្រុមហ៊ុន KrisEnergy ត្រូវបានតុលាការសម្រេចផ្តល់ការការពារពីការប្រកាសក្ស័យធនភ្លាមៗ ហើយមានលទ្ធភាពរកហិរញ្ញប្បទានបន្ថែមខ្លះៗមកអភិវឌ្ឍន៍អណ្តូងប្រេងសាកល្បងដំបូងរបស់កម្ពុជា ដើម្បីបញ្ជាក់ដល់ម្ចាស់បំណុលពីលទ្ធភាពស្តារឡើងវិញនូវស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងលទ្ធភាពដែលម្ចាស់បំណុលអាចនឹងបង្វែរប្រាក់បំណុលទាំងឡាយឲ្យមកជាការដាក់ទុនចូលភាគហ៊ុនក្នុងក្រុមហ៊ុនវិញ។

– ក្រោយការផលិតចេញបានដំណក់ប្រេងដំបូងរបស់កម្ពុជាដោយជោគជ័យនៅចុងឆ្នាំ2020 លទ្ធផលនៃកម្រិតបរិមាណផលិតកម្មប្រេងពីអណ្តូងប្រេងសាកល្បងនេះ មិនមានកម្រិតដូចអ្វីដែលក្រុមហ៊ុន KrisEnergy បានរំពឹងទុកថា អាចយកជាមូលដ្ឋានស្តារឡើងវិញនូវស្ថានភាពហិរញ្ញវត្ថុដែលខាតពីមុនមក និងផ្តល់ជំនឿដល់ម្ចាស់បំណុលថាអាចប្រែក្លាយបំណុលឲ្យទៅជាការចូលភាគហ៊ុនបាន ។ ដូច្នេះ កត្តានេះបានបង្ខំឲ្យក្រុមហ៊ុនអស់ជម្រើស ហើយត្រូវដាក់ពាក្យស្នើសុំតុលាការដើម្បីប្រកាសលក់ទ្រព្យសម្បត្តិក្រុមហ៊ុនដែលមានទាំងអស់យកមកចាត់ចែងសងបំណុល។

– ក្រោយការដាក់ពាក្យស្នើសុំតុលាការរំលាយក្រុមហ៊ុន និងចាត់ចែងលក់ទ្រព្យសម្បត្តិដើម្បីសងបំណុល ប្រសិនបើគ្មានការប្រែប្រួលណាមួយទេនោះ តុលាការនឹងសម្រេចតែងតាំងភ្នាក់ងារវាយតម្លៃ ព្រមទាំងចាត់ចែងការលក់ទ្រព្យសម្បត្តិក្រុមហ៊ុននេះ សងម្ចាស់បំណុលនានា ដែលក្រុមហ៊ុនមានកន្លងមក ដើម្បីជម្រះបិទបំណុលទាំងអស់នោះ។

– ក្រោយការអនុវត្តនិតិវិធីតុលាការនេះរួចហើយ ក្រុមហ៊ុន KrisEnergy នឹងត្រូវរំលាយ ហើយម្ចាស់បំណុលនឹងទទួលបានសិទ្ធិចាត់ចែងលើទ្រព្យរបស់ក្រុមហ៊ុន KrisEnergy ដែលមានទាំងអស់ រួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធ KrisEnergy Cambodia និងសិទ្ធិសម្បទានប្រេងកាតនៅប្លុក A នៅកម្ពុជា។ នៅពេលនោះ ម្ចាស់បំណុលអាចចាត់ចែងបន្ត ឬរកដៃគូរមកចាត់ចែងបន្តលើទ្រព្យទាំងនោះ ផ្អែកលើកិច្ចព្រមព្រៀងប្រេងកាត និងច្បាប់របស់កម្ពុជា ចំពោះករណីប្លុកប្រេងកាតនៅកម្ពុជា។

– ជាបន្ត ម្ចាស់បំណុលដែលទទួលបានសិទ្ធិចាត់ចែងលើក្រុមហ៊ុនបុត្រសម្ព័ន្ធ KrisEnergy Cambodia នឹងត្រូវមកពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីរកការឯកភាពគ្នាមួយក្នុងការបន្តកិច្ចអនុវត្តគម្រោងលើកិច្ចព្រមព្រៀងប្រេងកាតនៅប្លុក A នេះ យ៉ាងណាទៅមុខទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន បរិច្ចាគថវិកាចំនួន ៩៩៩.៩៩៩ ដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/04/2024

លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង បានបរិច្ចាគថវិកាចំនួន ៩៩៩.៩៩៩ ដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជា

ស្វែងយល់​ពីតម្លៃសន្មត​ក្នុង​ការទិញ-លក់អចលនទ្រព្យ​​ ដែល​អ្នកវិនិយោគគួ​រតែដឹង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

តម្លៃសន្មត​ដែល​គេប្រើប្រាស់ក្នុងវិស័យអចលនទ្រព្យ​គឺមានសារ​សំខាន់​សម្រាប់​ម្ចាស់​ក្រុមហ៊ុន ឬអ្នកគ្រប់​គ្រង​ក្រុមហ៊ុន​ ជាពិសេសនៅក្នុងពេលដែលមានការទិញ-លក់

រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយវិនិយោគ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

គណៈកម្មាធិការវិនិយោគ និងគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ាន បានពិភាក្សាដើម្បីស្វែងរកធាតុចូលសម្រាប់ធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀត​ណាម

អាជីវកម្មសង្គម Okra ផ្ដល់អគ្គិសនីដល់ប្រជាជននៅតំបន់ដាច់ស្រយាល និងលើកស្ទួយថាមពលស្អាត

ជំនួញ, ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍

• 23/04/2024

ក្រុមហ៊ុន Okra បានកំណត់យកប្រជាជននៅតាមតំបន់ដាច់ស្រយាលជាប្រជាជនគោលដៅ ក្នុងការជួយសម្រាលការចំណាយថ្លៃអគ្គិសនីរបស់ពួកគេ។

កម្ពុជា រំពឹង​ទទួលបានការ​វិនិយោគ​ និងទេសចរ​ពីប្រទេស​ចិន​បន្ថែ​ម​ក្រោយដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការ​បរទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជារំពឹងថា​​ ក្នុងឆ្នាំ២០២៤​នេះ នឹងទទួលបាន​វិនិយោគិន ​និង​ទេសចរពីប្រទេ​សចិន​បន្ថែមទៀត​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ចិន​

Olam Agri ជំរុញការបណ្តុះបណ្តាលកសិករលើផលិតកម្មស្រូវ ដើម្បីជួយពួកគេបង្កើនប្រាក់ចំណូល

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/04/2024

Olam ផ្តល់កម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយសម្រាប់ដល់កសិករជាដៃគូដែលផ្តោតទៅលើលក្ខខណ្ឌ និងគោលដៅរបស់កសិករជាមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេ។

ផែនការហិរញ្ញវត្ថុ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ក្រុមគ្រួសារនីមួយៗ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/04/2024

គ្រួសារនីមួយៗតែងតែងមានក្តីស្រមៃចង់មានរំហូរសាច់ប្រាក់គ្រប់គ្រាន់ក្នុងដៃសម្រាប់ចំណាយលើការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំជាដើម ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ

កម្ពុជា – ចិន ឯកភាពគ្នាជំរុញវិស័យទេសចរណ៍ និងបង្កើនជើងហោះហើរត្រង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជា-ចិន បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ការហោះហើរត្រង់ និងយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»

ក្រុងរុនតាឯក និងពាក់ស្នែង បាន និងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

រាជរដ្ឋាភិបាល​ បានជំរុញឱ្យ​រៀបចំ​បង្កើត​បុរីជនបទនៅតាម​បណ្ដាខេត្ត​នានា​ទូទាំង​ប្រទេស ​ដើម្បីលើកកម្ពស់​ដល់សុខុមាលក្នុងការ​រស់នៅ​របស់ប្រជាពលរដ្ឋ

ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ផ្លែដូងស្រស់របស់កម្ពុជាទទួលបានការអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនបន្ទាប់ពីកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន