អ្នកជំនាញ ៖ បើជីនាំចូលឡើងថ្លៃត្រូវឈប់ទិញ ហើយផលិតជីធម្មជាតិដោយខ្លួនឯងវិញ

ភ្នំពេញ ៖ ឆ្លើយតបនឹងសន្ទុះនៃការកើនឡើងនៃវិស័យកសិកម្មនៅកម្ពុជានៅប៉ុន្មានឆ្នាំក្រោយមកនេះ កសិករ​ខ្មែរភាគតិចណាស់ដែលមានទម្លាប់ក្នុងការប្រើប្រាស់ជីធម្មជាតិសម្រាប់បង្ករបង្កើនផលដំណាំ ព្រោះចង់បានអ្វី​ដែលលឿន អ្វីដែលងាយស្រួល និងមិនចង់ចំណាយកម្លាំងពលកម្មច្រើន ខណៈដែលតម្លៃជីគីមីដែលត្រូវបាននាំចូលពីក្រៅស្រុកមានការឡើងថ្លៃជាបន្តបន្ទាប់។

ពាក់ព័ន្ធទៅនឹងទម្លាប់ក្នុងការប្រើជីគីមីដើម្បីជំនួយលើការដាំដុះ ត្រូវបានអ្នកជំនាញផ្នែកកសិកម្មអះអាងថា ថ្វីបើការប្រើប្រាស់ជីគីមីមានភាពងាយស្រួលក្នុងការទទួលបានផល ប៉ុន្តែវាក៏បង្កជាហានិភ័យច្រើនផងដែរ ដែលក្នុងនោះក្រៅពីប៉ះពាល់ដល់សុខភាពអ្នកដាំដុះផ្ទាល់ ក៏ដូចជាអ្នកទទួលទាន វាក៏ធ្វើឲ្យមានការចំណាយថ្លៃដើមខ្ពស់ ដែលកសិករខ្មែរគួរតែងាកមករៀនទាញយកប្រយោជន៍ពីកាកសំណល់ប្រើប្រាស់ប្រចាំថ្ងៃរបស់ខ្លួនឲ្យក្លាយជាជីធម្មជាតិវិញ។

អ្នកជំនាញកសិកម្ម លោកឧកញ៉ា សួង ណយ បានបង្ហាញខ្លះៗពីរបៀបនៃការលាយជីកំប៉ុស ឬហៅថាជីកាកសំណល់ផ្ទះបាយដែលកសិករអាចរៀនអនុវត្តន៍ដោយខ្លួនឯងនៅផ្ទះបានយ៉ាងដូច្នេះថា អ្វីដែលត្រូវការជាវត្ថុធាតុដើមរួមដូចជា កាកសំណល់ផ្ទះបាយ ទឹកអង្ករ មេEM ស្កររងូរ ព្រមទាំង ធុងដែលមានចំណុះ ៧០លីត្រមួយសម្រាប់លាយតែប៉ុណ្ណោះ។

លោកបន្តពន្យល់ថា ៖

«កាកសំណល់ផ្ទះបាយអាចជាសំណល់ម្ហូបអាហារ សំបកបន្លែ ផ្លែឈើប្រចាំថ្ងៃ ទឹកអង្ករដែលបានមកពីការលាងសម្អាតអង្ករដើម្បីចម្អិនបាយ ចំណែកមេEM គឺអាចរកទិញបាននៅលើទីផ្សារស្រាប់ ហើយចុងក្រោយគឺស្កររងូរដែលមានលក់ដូចគ្នា»

លោកបានបញ្ជាក់ថា វិធីផ្សំ គឺយកមេ EM ចំនួន២លីត្រ ស្កររងូរចំនួន២លីត្រ ទឹកអង្ករចំនួន៥លីត្រ បន្ថែមជាមួយនឹងកាកសំណល់ផ្ទះបាយ រួចចាក់ទឹកបំពេញធុងព្រមទាំងផ្អាប់ទុកពី ២០ ទៅ ៣០ថ្ងៃ។ បន្ទាប់ពីដល់ពេលកំណត់​ក្នុងរយៈពេលនៃការផ្អាប់ទុកហើយ កសិករអាចយកជីកាកសំណល់ផ្ទះបាយនេះចំនួន១​លីត្រទៅលាយជាមួយទឹកចន្លោះពី ២០០​ ទៅ ៥០០លីត្រ ហើយបាញ់ឲ្យជោគលើដំណាំចំនួន​៣ថ្ងៃជាប់គ្នា។ ការធ្វើបែបនេះ នឹងធ្វើឲ្យដីមានលក្ខណៈធូរ បង្ករភាពងាយស្រួលដល់ដំណាំដុះ ងាយស្រួលក្នុងការចាក់ឬស ដែលផ្ទុយគ្នាស្រឡះពីជីគីមីដែលកាន់តែប្រើ កាន់តែធ្វើឲ្យដីរឹង និងខ្សោះជីជាតិ ហើយម្យ៉ាងទៀត ការប្រើប្រាស់ជីកាកសំណល់ផ្ទះបាយលើដំណាំស្រូវ ទិន្នផលអង្ករដែលចេញមកនឹងមានក្លិន​ក្រអូបទៀតផង។

ក្រៅពីធ្វើឲ្យដំណាំ ក៏ដូចជាដីមានជីវជាតិល្អ ជីនេះក៏មានផលប្រយោជន៍ទៅដល់បរិស្ថានផងដែរ ព្រោះកាលណាតែប្រជាជនចេះតែចាក់ទឹកអង្ករទៅតាមលូជារើយៗ វានឹងបង្ករជាការស្ទះលូ​​ តាមរយៈ​សារធាតុខាប់នៅក្នុងទឹកអង្ករនោះ រីឯសំណល់ផ្សេងៗកាលណាទុកចោល បង្កក្លិនស្អុយ មានរុយរោម​ និងកើតជាមេរោគបន្តទៀត។ ទាំងអស់នេះនាំឲ្យប៉ះពាល់ដល់បរិស្ថាន សោភ័ណភាពទីក្រុង និងសុខភាពអនាម័យផងដែរ។
គួររំលឹកថា ក្រសួងកសិកម្មកាលពីពេលថ្មីៗនេះ បានចេញសេចក្ដីប្រកាសមួយស្ដីអំពីការឡើងថ្លៃនៃជីកសិកម្ម ក៏ដូចជាថ្នាំកសិកម្ម ដែលអាចប៉ះពាល់ទៅដល់បងប្អូនប្រជាកសិករដែលមានតម្រូវការប្រើប្រាស់ជីគីមីជាប្រចាំសម្រាប់ការដាំដុះ ខណៈដែលប្រជាកសិករមិនសូវមានចំណូល។ ដូច្នេះអ្វីដែលចាជម្រើសល្អ គឺមានតែការងាកមកផលិតជីធម្មជាតិពីកាកសំណល់ផ្ទះបាយ ឬវត្ថុធាតុដើមផ្សេងៗដែលអាចរកបាននៅជុំវិញសម្រាប់ប្រើប្រាស់លើការដាំដុះ ដែលអាចចំណេញទាំងថវិកា និងមិនប៉ះពាល់ដល់សុខភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ជំនួញ, ព្រឹត្តិការណ៍

• 24/04/2024

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំ។ យ៉ាងណាមិញ ការដាំស្រូវក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួន ទាំងការដាំ និងថែទាំ ទើបទទួលបានផលល្អ និងមិនខាតបង់

ការអនុវត្តតាមវិន័យ និងផែនការហិរញ្ញវត្ថុ នឹងជួយឱ្យជីវភាពគ្រួសាររីកចម្រើន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2024

ការកំណត់វិន័យហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ និងត្រឹមត្រូវ អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើន និងជីវភាពកាន់តែប្រសើរឡើង

គម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាទទួលបានការគាំទ្រពីប្រធានរដ្ឋឡាវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2024

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេ​មេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់