តើគួរផ្លាស់ប្តូរស្លាកយីហោរអាជីវកម្ម ឬអត់ ក្រោយបញ្ចប់កូវីដ ហើយត្រូវគិតគូរលើចំណុចណាខ្លះ ?

ចំណេះដឹង ៖ បញ្ហាកូវីដបានធ្វើឲ្យមានផលប៉ះពាល់ទៅដល់អាជីវកម្មតូចធំរាប់លាននៅទូទាំងពិភពលោក ហើយបានបណ្តាលឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះទំនោរ និងទឹកចិត្តរបស់អតិថិជនដែលជាអ្នកទិញ។ ជាមួយគ្នានេះ សម្រាប់ម្ចាស់អាជីវកម្មនានាដែលមានបំណងផ្លាស់ប្ដូរស្លាកសញ្ញាអាជីវកម្មរបស់ខ្លួន បន្ទាប់ពីទទួលរងនូវការខាតបង់ក្នុងអំឡុងពេលជួបវិបត្តិកូវីដ ក៏ត្រូវតែមានការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយផងដែរ។

អាជីវកម្មដែលបានបិទ ឬផ្អាកបណ្តោះអាសន្នកាលនៅក្នុងអំឡុងវិបត្តិជំងឺកូវីដធ្ងន់ធ្ងរកាលពីពេលកន្លងទៅនេះ កំពុងស្វែងតែរកឱកាសត្រឡប់មកចូលរួមទីផ្សារប្រកួតប្រជែងវិញ ប៉ុន្តែត្រូវចាំថាអត្តចរិតរបស់អតិថិជនរបស់អ្នកមួយចំនួនធំគឺបានផ្លាស់ប្តូររួចទៅហើយចាប់គិតតាំងពីការជ្រើសរើស ការស្វែងរកប្រភេទទំនិញ ឬសេវាកម្មរហូតទៅដល់ការបញ្ជាទិញទំនិញ។

ផ្អែកតាមការស្រាវជ្រាវមួយដែលមានឈ្មោះថា McKinsey បានរកឃើញថា អតិថិជនជាជនជាតិអាមេរិកដល់ទៅប្រមាណ ៧៥ភាគរយ ក្នុងអំឡុងពេលរាតត្បាតនៃជំងឺបានផ្លាស់ប្តូរស្លាកយីហោនៃទំនិញប្រើប្រាស់របស់ពួកគេប្រចាំថ្ងៃ ក្រោមហេតុផលសំខាន់ៗចំនួន៣ រួមមាន កត្តាតម្លៃ, ការជំរុញ និងផ្តល់ភាពងាយស្រួល រួមជាមួយនឹងកត្តាផ្គត់ផ្គង់មុខទំនិញដែលមានក្នុងស្តុកស្រាប់។

ដូចនេះ សម្រាប់ម្ចាស់អាជីវកម្មទាំងឡាយដែលមានបំណងចង់ផ្លាស់ប្តូរស្លាកយីហោ ( Rebranding) ក្រោយវិបត្តិកូវីដនោះ គួរតែពិចារណាទៅលើកត្តាសាមញ្ញចំនួន ៨មុននឹងសម្រេច៖

១- ពិនិត្យមើលឡើងវិញចំពោះទស្សនៈវិស័យបេសកកម្ម និងតម្លៃរបស់ក្រុមហ៊ុនរបស់អ្នក (vision, mission & value)

២- វាយតម្លៃទៅលើភាពខ្លាំងនៃស្លាកយីហោរបស់អ្នក ទាំងគុណភាព បរិមាណ និងលទ្ធភាពនៅលើបណ្តាញសង្គម

៣- ព្យាយាមស្វែងយល់ពីទឹកចិត្តរបស់អតិថិជនគោលដៅ ឬអតិថិជនដែលមានសក្តានុពលនៅលើទីផ្សារការប្រកួតប្រជែង ក៏ដូចជាស្ថានភាពទូទៅនៃមជ្ឈដ្ឋានដែលបានផ្លាស់ប្តូរនៅក្នុងតំបន់គោលដៅ

៤- ​គិតឡើងវិញថា តើផ្នែកនៃអាជីវកម្មណាមួយរបស់អ្នកដែលគួរតែត្រូវបាននៅបន្ត​ ឬត្រូវតែកាត់ចោល និងយកមកធ្វើការកែប្រែថ្មី

៥- ពិចារណារកឲ្យឃើញនូវគោលគំនិតថ្មី ច្បាស់លាស់​ អំពីយុទ្ធសាស្ត្រក្នុងការផ្លាស់ប្តូរស្លាកយីហោ (Rebrading strategy) ដែលមានបូករួមទាំងបេសកកម្មទស្សនៈវិស័យ ទីតាំង និងរូបរាងថ្មី

៦- ដាក់ផែនការក្នុងការធ្វើការឌីសាញថ្មីទៅលើគ្រប់ចំណុចដែលចាំបាច់បូករួមទាំងស្លាកសញ្ញាផង

៧- ចាប់ផ្តើមធ្វើតេស្តជាមួយនឹងអតិថិជនចំពោះការយល់ឃើញនៃរូបរាងថ្មីរបស់យីហោរបស់អ្នក ឬដំណើរការថ្មី​ ព្រមទាំងផលិតផលថ្មីជាដើម

៨- បើកសម្ពោធដោយមានការចូលរួម និងផ្សព្វផ្សាយទៅកាន់អតិថិជនអំពីការផ្លាស់ប្តូរយីហោរបស់អ្នកជាផ្លូវការ

ទោះបីជាយ៉ាងណាក្តី​ ដើម្បីអាចប្រតិបត្តិការអាជីវកម្មបានក្នុងពេលដែលពិភពលោកនៅមិនទាន់ស្រាកស្រាន្តពីវិបត្តិសេដ្ឋកិច្ចនៅឡើយក្រោយវិបត្តិកូវីដនេះ វាមិនមែនជារឿងដែលងាយស្រួលនោះទេ។ ក្នុងន័យនេះ អ្នកក៏ត្រូវតែធ្វើការពិចារណាទៅលើកត្តាជាច្រើនផ្សេងទៀតពាក់ព័ន្ធទៅវិធីសាស្ត្រនៃការផ្សព្វផ្សាយ (ធ្វើឌីជីថលម៉ាឃីតធីង) ដែលរួមមានទាំងការធ្វើវីដេអូផ្សព្វផ្សាយ និងការបង្កើនសកម្មភាពនៅក្នុងបណ្តាញសង្គមជាដើម ដើម្បីធ្វើយ៉ាងណាឲ្យយីហោរបស់អ្នកមានការទទួលស្គាល់កាន់តែច្រើន និងបានដឹងកាន់តែទូលាយទៅដល់អតិថិជនគោលដៅ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ

តស់ ! មកដឹងពីចំណុចពិសេសទាំង ១០ របស់សហគមន៍នេសាទត្រពាំងសង្កែ ខេត្តកំពត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កន្លែងកម្សាន្តមួយដែលមិនគួរមើលរំលងគឺសហគមន៍នេសាទត្រពាំងសង្កែ ដែលមានឈ្មោះបោះសម្លេងដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់វា ជាពិសេសព្រៃកោងកាងជាង ៤ហិកតា