ពិចារណា ! តើគួរបង្កើនលុយដោយការសន្សំ ឬចាប់ផ្តើមធ្វើការវិនិយោគផ្សារហ៊ុន ?

ភ្នំពេញ ៖ មានការលើកឡើងថា ការវិនិយោគអាចជាហានិភ័យ ប៉ុន្តែការសន្សំអាចមានន័យថាជាការខាតបង់។ ជាធម្មតាការវិនិយោគ ឬការសន្សំប្រាក់ វាអាស្រ័យលើស្ថានភាពជាក់ស្តែងរបស់បុគ្គលម្នាក់ៗ។ ដោយឡែកវិធីមួយដែលជួយកំណត់ថា តើគួរសន្សំ ឬវិនិយោគប្រាក់ គឺការគិតគូរអំពីប្រភេទគោលដៅផ្ទាល់ខ្លួន ដែលក្នុងនោះមានគោលដៅរយៈពេលវែង និងគោលដៅរយៈពេលខ្លី។

ជាធម្មតា អ្នកគួរវិនិយោគប្រាក់របស់អ្នកសម្រាប់គោលដៅហិរញ្ញវត្ថុរយៈពេលវែង ដូចជាការចូលនិវត្តន៍ ពីព្រោះអ្នកមានពេលយូរ ដើម្បីបត់បែនពីការប្រែប្រួលនៃទីផ្សារភាគហ៊ុន។ ប៉ុន្តែប្រសិនបើគោលដៅហិរញ្ញវត្ថុមានរយៈពេលខ្លី (៥ឆ្នាំ ឬតិចជាងនេះ) ដូចជាគោលដៅធ្វើដំណើរកំសាន្តទៅបរទេស អ្នកគួរជ្រើសរើសការសន្សំដោយរក្សាប្រាក់ទុកក្នុងគណនីសន្សំ ដែលមានការប្រាក់ខ្ពស់ជាជាងការវិនិយោគ។ ហេតុផលនៅត្រង់ថា បើសិនជាចំពេលមានវិបត្តិសេដ្ឋកិច្ចធ្វើឲ្យទីផ្សារធ្លាក់ចុះនោះវាត្រូវការពេលច្រើនទើបទីផ្សារត្រឡប់មករកសភាពដើម ដែលនេះធ្វើឲ្យការសន្សំជាជម្រើសល្អសម្រាប់គោលដៅរយៈពេលខ្លី។ ជាក់ស្តែងវាក៏ពឹងផ្អែកលើភាពអត់ធ្មត់របស់អ្នកផ្ទាល់ និងសុខភាពហិរញ្ញវត្ថុទូទៅរបស់អ្នកផងដែរ។

ចំណុចល្អ និងមិនល្អនៃការវិនិយោគ

  • ល្អ ៖ ប្រើពេលយូរធ្វើឲ្យមានសុវត្ថិភាពខ្ពស់ និងបានផលចំណេញកើនឡើងជាលំដាប់។
  • មិនល្អ ៖ ទីផ្សារមានហានិភ័យ និងការវិនិយោគអាចនឹងធ្លាក់ចុះ។


ចំណុចល្អ និងមិនល្អនៃការសន្សំ

  • ល្អ ៖ លុយរបស់អ្នកអាចដកយកប្រើគ្រប់ពេលអ្នកចង់ និងមិនស្ថិតនៅក្រោមការប្រែប្រួលទីផ្សារ។
  • មិនល្អ ៖ អ្នកអាចនឹងខកខានការចំណេញពីទីផ្សារ និងប្រឈមនឹងអតិផរណា។

បន្ថែមពីនេះអ្នកក៏គួរពិចារណានូវសំណួរទាំង៥ខាងក្រោម ដែលអាចជួយសម្រួលដល់ការសម្រេចចិត្ត។

១- តើអ្នកមានសាច់ប្រាក់គ្រប់គ្រាន់ដែលអាចចំណាយពី ៣ខែ ទៅ ៦ខែនៃការចំណាយចាំបាច់ដែរឬទេ? បើមិនមានទេ សូមចាប់ផ្តើមសន្សំ។

២- តើអ្នកមានគោលដៅរយៈពេលខ្លីផ្សេងទៀតដែលត្រូវការការប្រើសាច់ប្រាក់រហ័ស (ដូចជាផែនការធ្វើដំណើរ) ដែរឬទេ? បើមាន សូមចាប់ផ្តើមសន្សំ។

៣- តើអ្នកកំពុងឈានទៅរកគោលដៅចូលនិវត្តន៍របស់អ្នកតាមអាយុដែលអ្នកចង់បានឬទេ? បើមិនដូច្នោះទេ សូមចាប់ផ្តើមវិនិយោគ។

៤- តើអ្នកយល់អំពីហានិភ័យដែលពាក់ព័ន្ធនឹងការវិនិយោគប្រាក់នេះសម្រាប់គោលដៅរយៈពេលវែងដូចជាការចូលនិវត្តន៍ដែរឬទេ? អ្នកប្រហែលជាមិនអាចប្រើប្រាក់វិនិយោគនោះបានតាមចិត្តដោយគ្មានការផាកពិន័យនោះទេ និងប្រឈមហានិភ័យនៃការប្រែប្រួល។ បើអ្នកយល់ និងទទួលយកបាន អ្នកគួរចាប់ផ្តើមវិនិយោគហើយ។

៥- តើអ្នកមានអារម្មណ៍សុខស្រួលជាមួយនឹងការបែងចែកការសន្សំផង និងការវិនិយោគផងជារៀងរាល់ខែឬទេ?

ចំណុចទាំងអស់នេះមិនមែនជាច្បាប់អាទិភាពដែលគ្របដណ្តប់លើអ្វីៗទាំងអស់ទេ ប៉ុន្តែវាជាការចាប់ផ្តើមដ៏ល្អមួយឆ្ពោះទៅរកក្តីស្រមៃនៃអនាគតដែលអ្នកចង់បាន។ អ្នកត្រូវតែរៀបចំផែនការពីរបៀបទៅដល់គោលដៅ និងពីអ្វីដែលអ្នកត្រូវចំណាយ។ ក្រៅពីនេះអ្នកអាចណាត់ជួបជាមួយទីប្រឹក្សាហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកដើម្បីពិនិត្យមើលស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នរបស់អ្នក គោលដៅហិរញ្ញវត្ថុនាពេលអនាគត និងរៀបចំផែនការ ដើម្បីធ្វើដំណើរឆ្ពោះទៅរកភាពជោគជ័យប្រកបដោយទំនុកចិត្តនិងប្រសិទ្ធភាពខ្ពស់៕​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន អប្សរា មេឌាសឺវីស (AMS) សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

នស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន AMS សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ធនាគារជាតិនៃកម្ពុជាចេញសេចក្តីបំភ្លឺអំពីប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/03/2024

ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលការប្រើប្រាស់ទូរស័ព្ទទំនើបមានកំណើនខ្ពស់ និងគំនិតផ្តួចផ្តើមថ្មីៗកាន់តែច្រើនពីធនាគារជាតិនៃកម្ពុជា

Okra គំរូធុរកិច្ចបរិយាបន្ន ដើម្បីដោះស្រាយបញ្ហាថាមពលស្អាតតម្លៃទាប សំដៅសហគមន៍ក្រីក្រនៅកម្ពុជា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/03/2024

Okra ជាគំរូធុរកិច្ចបរិយាបន្នមួយនៅកម្ពុជាដែលមានដំណើរអាជីវកម្មតាមរយៈការជួយគាំទ្រ និងផ្គត់ផ្គង់ថាមពលស្អាត តម្លៃទាបសំដៅសហគមន៍ក្រីក្រ

ក្រសួងពាណិជ្ជកម្មកម្ពុជា-កូរ៉េ ពិភាក្សាលើការជំរុញ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

មន្ត្រីជាន់ខ្ពស់កម្ពុជា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២

លោកស្រី យូ បូរី ៖ ឌីជីថលពិតជាសំខាន់ក្នុងការជំរុញអាជីវកម្មធុនតូច និងមធ្យម ក៏ដូចជាជំនួញ

ជំនួញ, ព្រឹត្តិការណ៍

• 29/03/2024

បច្ចុប្បន្ននេះ ឌីជីថល បានដើរតួយ៉ាងសំខាន់ក្នុងការបម្រើសេចក្ដីត្រូវការបស់មនុស្ស ដូច្នេះ ចង់ ឬមិនចង់ ប្រជាជនគ្រប់ស្រទាប់ត្រូវតែសម្របខ្លួនឱ្យទាន់បរិបទ

តម្លៃប្រេងឡើងថ្លៃលើសពី ៨៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលការផ្គត់ផ្គង់នៅតែបន្តមានភាពតឹងតែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃដល់ ៨៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ៨២,៦៣ ដុល្លារក្នុងមួយបារ៉ែល

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/03/2024

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

អាជីវកម្មបរិយាបន្ន VinaSamex ជួយសម្រួលជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

អាជីវកម្មបរិយាបន្ន VinaSamex កំពុងជួយជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាមឱ្យមានលទ្ធភាពធូរធាជាងមុន

My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ