តំបន់ឆ្នេរក្រុងព្រះសីហនុកំពុងពន្លឿនរៀបចំកែលម្អបន្ថែមសម្រាប់ត្រៀមទទួលទេសចរ

រដ្ឋបាលខេត្តព្រះសីហនុក្រោមការចុះដឹកនាំដោយផ្ទាល់ពីលោក គួច ចំរើន បានរៀបចំឆ្នេរកម្សាន្តសាធារណៈតាមបណ្តោយឆ្នេរចាប់ពីឆ្នេរអូឈើទាលរហូត ដល់ឆ្នេររាម ដើម្បីសម្រាប់ទទួលភ្ញៀវទេសចរមកលេងកម្សាន្តនៅពេលខាងមុខ ក្រោយពីរាជរដ្ឋាភិបាលប្រកាសបិទបញ្ចប់ជំងឺកូវីដ-19នៅទូទាំងប្រទេស។

លោក គួច ចំរើន បានមានប្រសាសន៍ថា នៅតាមបណ្តោយឆ្នេរត្រូវបានរៀបចំសាងសង់បន្ទប់ទឹកដែលមានលក្ខណស្តង់ដារបំរើភ្ញៀវទេសចរ ក្រៅពីឆ្នេរ និងបន្ទប់ទឹកស្តង់ដារ ខេត្តព្រះសីហនុមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំទូលាយ មានលម្អដោយដើមឈើ សួនច្បារនៅអមសងខាងផ្លូវ មានភ្លើងបំភ្លឺ​សាធារណៈ ភ្លើងស្តុប និងកាមេរ៉ាសុវត្ថិភាពបំពាក់នៅតាមផ្លូវ ដើម្បីធានាពីសោភ័ណភាព និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នក​វិនិយោគមកកាន់ខេត្តព្រះសីហនុបន្ថែមទៀត ។

លោកអភិបាលខេត្តបញ្ជាក់ឲ្យដឹងទៀតថា នៅពេលចប់កូវីដ-19 រដ្ឋបាលខេត្ត ក៏ដូចជាអាជ្ញាធរក្រុងព្រះសីហនុនឹងបន្តដាំកូនស្ងាវនៅតាម​បណ្តោយឆ្នេរក្នុង​ក្រុងព្រះសីហនុបន្តទៀត ព្រោះដើមស្ងាវវាសាកសម្យរស់នៅតាមឆ្នេរសមុទ្រជួយការពារបរិស្ថាន និងសោភ័ណភាពតំបន់ឆ្នេរមានភាពស្រស់ស្អាត។

ជាមួយគ្នានេះ លោក គួច ចំរើន ក៏បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសត្រូវបង្កើនការយកចិត្តទុកដាក់បំពេញការងារ​ដោយទទួលខុសត្រូវ ព្រោះនេះជាទ្រព្យសម្បត្តិសាធារណៈ ពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅក្នុងខេត្តដែលមានខ្សល់អាកាសបរិសុទ្ធ ហើយដើមស្ងាវនឹងត្រូវបានដាំដុះនៅតាមឆ្នេរសមុទ្រលម្អតាមបែបធម្មជាតិបន្ថែមទៀត៕  

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ