ក្រុងព្រះសីហនុនឹងក្លាយជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍន៍ជាតិ ដោយអនុវត្តតាមប្លង់គោលឆ្នាំ២០៣៨

ព្រះសីហនុ ៖ ប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុចក្ខុវិស័យឆ្នាំ២០៣៨ ត្រូវបានរៀបចំឡើងដោយបានប្រមូលការសិក្សា និងវិភាគទិន្នន័យរូបវន្ត ទិន្នន័យសេដ្ឋកិច្ច ទិន្នន័យសង្គម ទិន្នន័យបរិស្ថាន ទិន្នន័យប្រជាសាស្ត្រ និងការស្រង់មតិ សមស្របតាមគោលនយោបាយជាតិស្តីពីការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា។

គោលនយោបាយដីធ្លី “សៀវភៅសដីធ្លី” អនុក្រឹត្យស្ដីពីនគរូបនីយកម្ម រាជធានី ក្រុង និងទីប្រជុំជន និងសេចក្តីសម្រេចស្តីពីនីតិវិធីលម្អិត នៃការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីថ្នាក់ក្រុង ស្រុក ខណ្ឌ។ ជាមួយគ្នានេះ ដើម្បីកំណត់ចក្ខុវិស័យដល់ឆ្នាំ២០៣៨  ប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ ត្រូវបានសិក្សាក្របខណ្ឌសង្គម-សេដ្ឋកិច្ច ដោយផ្អែកលើសក្តានុពលសេដ្ឋកិច្ច ទីតាំងភូមិសាស្ត្រតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ក្របខណ្ឌជាតិ តំបន់ និងអន្តរជាតិ ព្រមទាំងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ គោលនយោបាយដីធ្លី “សៀវភៅសដីធ្លី” គោលនយោបាយជាតិស្តីពីការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា គោលនយោបាយតាមវិស័យសំខាន់ៗជាច្រើនទៀតរបស់រាជរដ្ឋាភិបាល លទ្ធផលនៃជំរឿនទូទៅនូវប្រជារាស្ត្ររបស់ប្រទេសកម្ពុជាឆ្នាំ២០០៨ និងជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩។

វិសាលភាពនៃសិក្សានៃប្លង់គោលបើប្រាស់ដីក្រុងព្រះសីហនុ និងតំបន់ជុំវិញមានផ្ទៃដី ២៧៩.៣៤ គីឡូម៉ែត្រក្រឡា ដែលក្នុងនោះគ្របដណ្តប់លើក្រុងព្រះសីហនុមានផ្ទៃដី ៨៣.៤០ គីឡូម៉ែត្រក្រឡា ត្របដណ្តប់លើស្រុកព្រៃនប់មានផ្ទៃដី ១០០.៨២ គីឡូម៉ែត្រក្រឡា និងគ្របដណ្តប់លើស្រុកស្ទឹងហាវមានផ្ទៃដី ៩៥.១២ គីឡូម៉ែត្រក្រឡា។

សូចនាករសំខាន់ៗសម្រាប់ការអភិវឌ្ឍក្រុងព្រះសីហនុ និងតំបន់ជុំវិញដែលបានធ្វើការព្យាករណ៍និងគ្រោងសម្រេចបានត្រឹមឆ្នាំ២០២៨ មាន ៖

-ប្រជាជនសម្រាប់ក្រុងព្រះសីហនុ និងតំបន់ជុំវិញនៅឆ្នាំ២០១៩ មានចំនួន ១៧៨ ២៩១ នាក់ នឹងកើនឡើងដល់ចំនួន ២៣២ ១២១ នាក់នៅឆ្នាំ២០២៨ និង- ភ្ញៀវទេសចរអន្តរជាតិនៅឆ្នាំ២០១៨ មានចំនួន ៤៨១ ០០០ នាក់ នឹងកើនឡើងដល់ចំនួន ២ ៥០០ ០០០ នាក់នៅឆ្នាំ២០៣៨។ ភ្ញៀវទេសចរជាតិនៅឆ្នាំ២០១៨ មានចំនួនប្រមាណ ១ លាននាក់ នឹងកើនឡើងដល់ចំនួនប្រមាណ ៥ លាននាក់នៅឆ្នាំ២០៣៨។

– ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ និងតំបន់ជុំវិញ៖ ផ្លូវក្រាលកៅស៊ូ ឬបេតុងនៅឆ្នាំ២០១៨ មានចំនួន ២០,៥% នឹងកើនឡើងដល់ចំនួន ១០០% នៅឆ្នាំ ២០៣៨ និងការផ្គត់ផ្គង់ទឹកស្អាតនៅឆ្នាំ២០១៨ មានចំនួន ៣២% នឹងកើនឡើងដល់ចំនួន ១០០% នៅឆ្នាំ២០៣៨។

– ភស្តុភាកម្មនៅឆ្នាំ២០១៨ មានចំនួន ៤,៩ លានតោននឹងកើនឡើងដល់ចំនួន ៣៧,២ លានតោននៅឆ្នាំ២០៣៨ – តំបន់លំនៅដ្ឋាននៅឆ្នាំ២០១៩ មានផ្ទៃដី ១ ៦៣១ ហិកតា នឹងកើនឡើងដល់ផ្ទៃដី ៥ ៩០៤,៧៦ ហិកតានៅឆ្នាំ ២០៣៨ – តំបន់ឧស្សាហកម្មនៅឆ្នាំ២០១៩ មានផ្ទៃដី ៨២៩ ហិកតា នឹងកើនឡើងដល់ផ្ទៃដី ១ ៦០២,១៤ ហិកតានៅឆ្នាំ២០៣៨ និង– តំបន់លទ្ហសាធារណៈ និងផ្ទៃបៃតងសម្រាប់មនុស្សម្នាក់នៅឆ្នាំ២០១៩ មានផ្ទៃដី ០,៥១ ម៉ែត្រក្រឡា សម្រាប់មនុស្សម្នាក់ នឹងកើនឡើងដល់ផ្ទៃដី ១០ ម៉ែត្រក្រឡាសម្រាប់មនុស្សម្នាក់នៅឆ្នាំ២០៣៨។

ចក្ខុវិស័យដល់ឆ្នាំ២០៣៨ នៃប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ គឺសំដៅរៀបចំ និងអភិវឌ្ឍ “ក្រុងព្រះសីហនុជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍន៍ធុរកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ប្រកបដោយភាពរស់រវើក ឆ្លាត និងបរិយាបន្ន” តាមរយៈការអភិវឌ្ឍ៖ ១)ទីក្រុងទំនើបបៃតងប្រកបដោយភាពច្នៃប្រឌិតរស់រវើក និងបរិស្ថានរស់នៅល្អប្រសើរបំផុត ២)តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងមជ្ឈមណ្ឌលកំណើនជាតិ ៣)រមណីយដ្ឋាន ឆ្នេរសមុទ្រនិងកោះដែលស្អាតបំផុតលើសកលលោកសម្រាប់ការស្នាក់នៅ លម្ហែកាយ និងការកម្សាន្ត ៤)ជាមជ្ឈមណ្ឌលគាំទ្រឧស្សាហកម្មផលិតកម្មបែបបច្ចេកវិទ្យាទំនើបនវានុវត្តន៍ ៥)ច្រកចេញចូលអន្តរជាតិ និងភស្តុភាកម្មជាតិដែលមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក ៦)ទីក្រុងគំរូក្នុងការគ្រប់គ្រង និងអភិបាលកិច្ចប្រកបដោយសេវាទីក្រុង ហេដ្ឋារចនាសម្ព័ន្ធទីក្រុង បរិក្ខារទីក្រុង និងផ្តល់ការងារសម្បូរបែប៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ

តស់ ! មកដឹងពីចំណុចពិសេសទាំង ១០ របស់សហគមន៍នេសាទត្រពាំងសង្កែ ខេត្តកំពត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កន្លែងកម្សាន្តមួយដែលមិនគួរមើលរំលងគឺសហគមន៍នេសាទត្រពាំងសង្កែ ដែលមានឈ្មោះបោះសម្លេងដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់វា ជាពិសេសព្រៃកោងកាងជាង ៤ហិកតា

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។