សាមញ្ញៗតែមានប្រយោជន៍ដល់មនុស្សជាតិ ! ពីស្លឹកឈើជ្រុះចោលច្នៃជាក្រដាសប្រើប្រាស់បានច្រើនមុខ

អ៊ុយក្រែន ៖ ស្លឹកឈើដែលជ្រុះចោលទៅនឹងដីត្រូវបានមនុស្សមិនឲ្យតម្លៃនោះឡើយ ដោយវាបានក្លាយជារឿងធម្មតាទៅហើយសម្រាប់មនុស្សភាគច្រើននៅលើពិភពលោកនេះ ប៉ុន្តែនៅប្រទេសអ៊ុយក្រែនឯណោះវិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះវាកំពុងត្រូវបានគេធ្វើឲ្យមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលស្លឹកឈើដែលជ្រុះចោល បែរជាអាចយកមកកែច្នៃ និងផលិតបានទៅជាក្រដាសសម្រាប់ប្រើប្រាស់ជាប្រយោជន៍ច្រើនមុខទៅវិញ។

គំនិតច្នៃប្រឌិតដែលយើងមិននឹកស្មានដល់បែបនេះ គឺត្រូវបានរកឃើញដោយនិស្សិតជនជាតិអ៊ុយក្រែនម្នាក់កាលពី ៣ឆ្នាំមុន មានឈ្មោះថា Valentyn Frechka ជាមួយនឹងការបង្កើតគម្រោងថ្មីមួយដែលហៅថា Re-leaf Paper តាមរយៈការស្រាវជ្រាវ និងតេស្តបែបវិទ្យាសាស្ត្រ និងកំសាន្តមួយនៅសាលារៀន ហើយក៏បែកចេញជាគំនិតដ៏អស្ចារ្យមួយនេះឡើង។

“គំនិតមួយនេះបើគិតទៅវាជារឿងបែបសាមញ្ញបំផុត។ អ្វីដែលយើងជឿជាក់នោះគឺថារាល់សំរាម និងកាកសំណល់ទាំងអស់គឺសុទ្ធតែអាចប្រើប្រាស់ឡើងវិញបាន ឬយកមកកែច្នៃឡើងវិញបានទាំងអស់។ តួយ៉ាងដូចជា​ស្លឹកឈើ ដែលជាសំរាមតែងកើតមាននៅតាមទីសាធារណៈត្រូវតែប្រមូលយកមកទាំងអស់ ជាពិសេសនៅក្នុងទីក្រុងទៅចាក់ចោលឲ្យឆ្ងាយ ពីព្រោះថាវានឹងបញ្ចេញសារធាតុកាបូនឌីអុកស៊ីតនៅពេលដែលវារលួយ”

Frechka បាននិយាយថា

លោកបានលើកឡើងឲ្យដឹងទៀតថា គ្រាដំបូងនៅពេលដែលលោកយកវាមកកែច្នៃ លោកបានទទួលរងនូវពាក្យរិះគន់ជាច្រើនដោយសារតែមនុស្សមិនសូវយល់ពីតម្លៃនៃការកែច្នៃ ហើយមានកង្វល់ទៅការបញ្ចេញសារធាតុកាបូនឌីអុកស៊ីត ប៉ុន្តែជាលទ្ធផលនៅពេលដែលលោកយកវាមកកែច្នៃ និងផលិតចេញជាក្រដាសដ៏ស្រស់ស្អាតបានយ៉ាងសមរម្យនោះ  គឺទទួលបានការគាំទ្រ និងបញ្ជារទិញពីអតិថិជនជាច្រើន ជាពិសេសពីបណ្តាហាងលក់ទំនិញដែលចូលចិត្តស្រលាញ់ និងថែរក្សាបរិស្ថានតែម្ដង។

គួរឲ្យដឹងដែរថា លោក Valentyn Frechka បច្ចុប្បន្នកំពុងតែប្រើប្រាស់ក្រដាសដែលបានកែច្នៃមកពីស្លឹកឈើទាំងនោះក្នុងការផលិតជាកាបូបផង និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនប្រភេទ ដូចជាក្រដាសវេចខ្ចប់ ចាន កែវ ក្រដាសទម្រ ក៏ដូចជាសម្ភារផ្សេងៗទៀត ដែលទីតាំងហាងផ្គត់ផ្គង់របស់លោកស្ថិតនៅក្នុងទីក្រុង Kyiv ប្រទេសអ៊ុយក្រែន និងមានជំនួយពីសិប្បកម្មផលិត និងកាត់ក្រដាសក្នុងស្រុកមួយកន្លែងដើម្បីអាចដំណើរការបណ្តោះអាសន្នក្នុងដំណាក់ដំបូងនេះនៅឡើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន អប្សរា មេឌាសឺវីស (AMS) សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

នស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន AMS សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ធនាគារជាតិនៃកម្ពុជាចេញសេចក្តីបំភ្លឺអំពីប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/03/2024

ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលការប្រើប្រាស់ទូរស័ព្ទទំនើបមានកំណើនខ្ពស់ និងគំនិតផ្តួចផ្តើមថ្មីៗកាន់តែច្រើនពីធនាគារជាតិនៃកម្ពុជា

Okra គំរូធុរកិច្ចបរិយាបន្ន ដើម្បីដោះស្រាយបញ្ហាថាមពលស្អាតតម្លៃទាប សំដៅសហគមន៍ក្រីក្រនៅកម្ពុជា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/03/2024

Okra ជាគំរូធុរកិច្ចបរិយាបន្នមួយនៅកម្ពុជាដែលមានដំណើរអាជីវកម្មតាមរយៈការជួយគាំទ្រ និងផ្គត់ផ្គង់ថាមពលស្អាត តម្លៃទាបសំដៅសហគមន៍ក្រីក្រ

ក្រសួងពាណិជ្ជកម្មកម្ពុជា-កូរ៉េ ពិភាក្សាលើការជំរុញ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

មន្ត្រីជាន់ខ្ពស់កម្ពុជា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២

លោកស្រី យូ បូរី ៖ ឌីជីថលពិតជាសំខាន់ក្នុងការជំរុញអាជីវកម្មធុនតូច និងមធ្យម ក៏ដូចជាជំនួញ

ជំនួញ, ព្រឹត្តិការណ៍

• 29/03/2024

បច្ចុប្បន្ននេះ ឌីជីថល បានដើរតួយ៉ាងសំខាន់ក្នុងការបម្រើសេចក្ដីត្រូវការបស់មនុស្ស ដូច្នេះ ចង់ ឬមិនចង់ ប្រជាជនគ្រប់ស្រទាប់ត្រូវតែសម្របខ្លួនឱ្យទាន់បរិបទ

តម្លៃប្រេងឡើងថ្លៃលើសពី ៨៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលការផ្គត់ផ្គង់នៅតែបន្តមានភាពតឹងតែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃដល់ ៨៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ៨២,៦៣ ដុល្លារក្នុងមួយបារ៉ែល

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/03/2024

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

អាជីវកម្មបរិយាបន្ន VinaSamex ជួយសម្រួលជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

អាជីវកម្មបរិយាបន្ន VinaSamex កំពុងជួយជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាមឱ្យមានលទ្ធភាពធូរធាជាងមុន

My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ