យុទ្ធសាស្ត្រងាយៗពីការបង្កើតអាជីវកម្មតូបលក់ចង្រិតលីងតូចមួយ ក្លាយជាអាហារដ្ឋានផ្ទះបាយស្រួយស្រួយដ៏ល្បីឈ្មោះ

ការរកស៊ីមួយអាចរីកចម្រើនទៅមុខលឿនបានដោយសារមានក្រុមការងារក៏ដូចសមាជិកដែលជាម្ចាស់ភាគហ៊ុនរួមចំណែកជួយគ្នាប្រកបដោយចក្ខុវិស័យវែងឆ្ងាយក៏ដូចជាមានទំនុកទុកចិត្តលើគ្នាទៅវិញទៅមក។

ផ្ទះបាយ ស្រួយ ស្រួយ ដែលមានលក់អាហារ3ពេលក្នុងមួយថ្ងៃ ទាំងមុនពេលមានការផ្ទុះឡើងវិបត្តិកូវីដ ក៏ដូចជាបច្ចុប្បន្ននេះ កំពុងទទួល​បានការ​គាំទ្រ​ពីសំណាក់អតិថិជន ជាពិសេសបុគ្គលិកដែលបម្រើការងារនៅតាមក្រុមហ៊ុននានាក្នុងរាជធានីភ្នំពេញ។  អាជីវកម្មមួយនេះ បានកើតឡើងដោយសមាជិកគ្រួសារមួយដែលមានចំនួន4នាក់ រួមជាមួយនឹងសហស្ថាបនិកចំនួន2នាក់ផ្សេងទៀត ដោយមានការរៀបចំផែនការអាជីវកម្មរួមគ្នាយ៉ាងច្បាស់លាស់។

លោក មិន ផាណ្ណារ៉ាក់ ជាសហស្ថាបនិកម្នាក់នៃអាជីវកម្មអាហារដ្ឋាន «ផ្ទះបាយ ស្រួយ ស្រួយ» បានប្រាប់ AMSឲ្យដឹងថា ៖

“មកដល់ពេលនេះ​ម្ចាស់​ភាគហ៊ុនសរុបមានចំនួន 6នាក់ ហើយម្នាក់ៗមានតួនាទីរៀងៗខ្លួន។ ខ្ញុំជាអ្នកចាត់ការទូទៅនៅក្នុងផ្ទះបាយស្រួយស្រួយ ចំណែក​ឯ​គ្រួសារខ្ញុំគាត់ខាង digital marketing ហើយមានដៃគូ ម្នាក់ទៀត គាត់ជាអ្នកផ្គត់ផ្គង់គ្រឿងសមុទ្រ ហើយម្នាក់ទៀតគាត់ជាអ្នកផ្គត់ផ្គង់ប្រហិតត្រី ម្នាក់ទៀតគាត់ខាងផ្នែក IT គាត់ផ្គត់ផ្គង់ software គ្រប់គ្រង sell គ្រប់គ្រងរបាយការណ៍របស់យើង។ ចំណែកម្នាក់ចុង​ក្រោយគាត់មាន​ជំនាញ​ខាង​ហរិញ្ញវត្ថុ និងជួយគិតគូរយើងថាតើចំណូល និងចំណាយវាត្រូវខ្ទង់អត់ តើយើងគួរបង្កើនការលក់ប្រភេទអាហារមួយណា ប្រភេទផលិតផល​មួយណា”

លោកក៏បានបញ្ជាក់បន្ថែមទៀតថា ការរកស៊ីជាមួយគ្នាបែបនេះត្រូវការជាចាំបាច់នូវតម្លាភាពផ្នែកហិរញ្ញវត្ថុដែលទាក់ទងនឹងលុយកាក់ ពោលគឺត្រូវមានភាពច្បាស់លាស់ចៀសវាងបញ្ហាឈ្លោះប្រកែកគ្នាជាមួយម្ចាស់ភាគហ៊ុនដទៃ។ ម្យ៉ាងវិញទៀត វាក៏ជាផ្នែកមួយដែលអាចធានានូវនិរន្តរភាពអាជីវកម្មឱ្យបានយូរអង្វែងជាមួយគ្នាទៅមុខទៀត។

នៅក្នុងឆ្នាំ2021នេះ លោក ផាណ្ណារ៉ាក់ រួមជាមួយដៃគូបានបើក ផ្ទះបាយ ស្រួយ ស្រួយ ដែលគេផ្ដោតសំខាន់ទៅលើអាហារពេលថ្ងៃត្រង់ដែលហៅថា «បាយស្រាក់»​ សម្រាប់ផ្គត់ផ្គង់ដល់បុគ្គលិកណាដែលចង់ញ៉ាំបាយនៅការិយាល័យ ព្រមទាំងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិចផងដែរ។ ក្រៅពីនេះ លោកក៏មានតូបចង្រិត «ស្រួយ ស្រួយ» ដែលមានលក់ដូចជា ចង្រិតបំពង អាពីង និងកណ្ដូបលីង ហើយពេលល្ងាចក៏មានលក់ជាគ្រឿងសមុទ្រ និងប្រហិតផងដែរ។

ក្នុងការបើកហាងមួយនេះលោកបានចំណាយដើមទុនដំបូងចំនួន2ម៉ឺនដុល្លារ ដោយ1ម៉ឺនដុល្លាចំណាយទៅលើការបង្កើតចង្ក្រានថ្មី ជួលគេ ជួលកន្លែង ដេគ័រ​ និងទិញសម្ភារៈផ្សេងៗក្នុងផ្ទះបាយ។ ឯកទឹកប្រាក់1 ម៉ឺនដុល្លារផ្សេងទៀតគឺប្រើសម្រាប់ទប់នឹងចំណាយទៅលើបុគ្គលិក កន្លែងជួល ថ្លៃភ្លើង ថ្លៃទឹក ហើយនឹងសម្ភារផ្សេងៗ ត្រៀមចំណាយរយៈពេល 6ខែដែលជាសសរស្ដម្ភជួយពង្រឹង និងធ្វើឲ្យ «ផ្ទះបាយ ស្រួយ ស្រួយ» ទទួលបានជោគជ័យ។

គួរបញ្ជាក់ផងដែរថា ស្រួយស្រួយ ដំបូងឡើយត្រូវបានបង្កើតឡើងកាលពីឆ្នាំ​2019 ដែលកាលនោះវាពុំទាន់ជាហាងនៅឡើយទេ។ ដោយលោក ផាណ្ណារ៉ាក់ និងគ្រួសារលក់តែចង្រិត កណ្ដូប និងអាពីងលីង ដោយប្រើដើមទុនខ្ទង់ 500ដុល្លារប៉ុណ្ណោះទៅការចំណាយលើថ្លៃសម្ភារៈសម្រាប់ចម្អិនដូចជាចង្ក្រាន ខ្ទះជាដើម។ ក្រោយមកដោយទទួលបានការគាំទ្រច្រើនលោកក៏បានពង្រើកវាជាតូបចង្រិតស្រួយស្រួយដោយប្រើដើមទុនបន្ថែមប្រមាណ 3000-5000 ដុល្លារបន្ថែមទៀត។

ចំពោះយុទ្ធសាស្ត្រទីផ្សារ ស្ថាបនិករូបនេះបានប្រាប់ទៀតថា៖

“ក្នុងយុគសម័យនេះ Digital marketing ពិតជាមានឥទ្ធិពលណាស់ដែល​អាចផ្សព្វផ្សាយ​ដល់មនុស្សគ្រប់គ្នាបានយ៉ាងងាយស្រួល និងឆាប់រហ័ស។ មួយវិញទៀតគឺបណ្ដាញនៅក្នុងសង្គមមានន័យថា ការរាប់អាន និងស្គាល់មនុស្សច្រើនដែល​អាចជួយប្រាប់តៗគ្នាបានដែលជាការផ្សព្វផ្សាយដ៏ល្អមួយបន្ទាប់ពី Digital marketing ។ បន្ថែមពីនេះ យុទ្ធសាស្ត្រនៃការលក់ដោយ​បញ្ចុះ​តម្លៃដើម្បីទាក់ទាញភ្ញៀវឱ្យមកភ្លក្សរសជាតិក៏ជាចំណុចសំខាន់ បើទោះបីជាវាមិនសូវចំណេញច្រើនក៏ពិតមែន ប៉ុន្តែវាបានផ្ដល់នូវ​លទ្ធផលល្អ​ប្រសើរ​នៅពេលក្រោយ”

សម្រាប់គម្រោងទៅថ្ងៃមុខ លោក ផាណ្ណារ៉ាក់ នឹងពង្រើកសាខាឱ្យបានច្រើនកន្លែងដែលអាចបម្រើសេវាកម្មអាហារដល់អាតិថិជនទូទៅដែលនិយមចូលចិត្ត ហើយលោកក៏ចង់ពង្រើកចង្ក្រានឱ្យធំដែលអាចបង្កើនការផលិតបាយស្រាក់ឱ្យកាន់តែច្រើនផងដែរ។

ចំពោះការបើកអាជីវកម្មមួយឱ្យបានជោគជ័យ ម្ចាស់ផ្ទះបាយ ស្រួយស្រួយ ក៏បានផ្ដល់ជាមតិថា គេត្រូវយកចិត្តទុកដាក់គិត​ពិចារណាដោ​យ​ចាប់ផ្តើមពីចំណុច​តូចៗឡើងទៅ រហូតដល់ចំណុចធំ ព្រោះគ្រប់ចំណុចនៃបញ្ហាទាំងអស់ មិនថាតូច ឬធំនោះទេ សុទ្ធតែអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការអាជីវកម្ម និង​ស្មារតី​សាមគ្គីភាពផ្ទៃក្នុង ដូច្នេះត្រូវតែដោះស្រាយឲ្យរួចរាល់ចៀសវាងបញ្ហាតូចប្រមូលផ្តុំផ្គុំគ្នាបង្កទៅជា បញ្ហាធំបាន៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់