មុខរបរដាំចក ប្រភេទអាសូឡា អាចរកចំណូលបានយ៉ាងហោចណាស់៣០ម៉ឺនរៀលក្នុងមួយថ្ងៃ

ត្រឹមតែមានស្រះសម្រាប់ដាំចក អាសូឡា ចំនួន៣ ដែលមានទំហំតូចល្មម ក៏អាចរកចំណូលប្រចាំថ្ងៃបានយ៉ាងហោចណាស់៣០ម៉ឺនរៀលក្នុង១ថ្ងៃ និងអាចរស់នៅជួបជុំគ្រួសារយ៉ាងរីករាយ ដោយមិនចាំបាច់ទៅស៊ីឈ្នួលធ្វើជាកម្មករនៅក្រៅស្រុកនោះទេ។ នេះជាការលើកឡើងរបស់កសិករម្នាក់ដែលប្រកបមុខរបរដាំចកប្រភេទ អាសូឡា (Azolla) សម្រាប់ធ្វើជាចំណីសត្វគ្រប់ប្រភេទនៅក្នុងខេត្តតាកែវ។

អាសូឡា (Azolla) ជាប្រភេទចកម្យ៉ាងដែលអាចធ្វើជាចំណីសត្វបានយ៉ាងប្រសើរ មានសម្បូរទៅដោយប្រូតេអ៊ីនខ្ពស់ ងាយស្រួលដាំ និងមានទីផ្សារល្អ ដែលប្រកសិករខ្មែរគួរតែសាកល្បងដាំសម្រាប់ការផ្គត់ផ្គង់ជាចំណីសត្វចិញ្ចឹម ក៏ដូចជាលក់ចេញទៅលើទីផ្សារក្នុងស្រុកដើម្បីទទួលបានប្រាក់ចំណូលប្រចាំថ្ងៃ។

លោក និល សំរ៉េត ជាម្ចាស់កសិដ្ឋានបណ្តុះ និងដាំរុក្ខជាតិចកប្រភេទអាសូឡាខ្នាតតូចមួយនៅស្រុកព្រៃកប្បាស ខេត្តតាកែវបានមានប្រសាសន៍ថា ៖

«ខ្ញុំដាំអាសូឡា ដោយសារវាងាយស្រួលដាំ និងល្អសម្រាប់ឱ្យសត្វស៊ី ហើយសល់ពីធ្វើចំណីសត្វដែលខ្ញុំចិញ្ចឹម ខ្ញុំអាចលក់ទៅឲ្យកសិករដទៃទៀតដែលចិញ្ចឹមសត្វទាំងនៅក្នុងតំបន់ ក្នុងខេត្ត និងផ្ញើទៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ »

«យើងអាចយកអាសូឡាធ្វើជាចំណីបង្កង ត្រី កង្កែប កន្ធាយ និងសត្វរស់នៅក្នុងទឹកផ្សេងៗទៀត ​ហើយក្រៅពីនេះ​ សម្រាប់សត្វគោ ជ្រូក មាន់ ទា ក៏អាចយកអាសូឡាទៅលាយជាចំណី ឬឲ្យសត្វទាំងនេះស៊ីផ្ទាល់ក៏បាន ហើយសត្វចិញ្ចឹមកាន់តែធំធាត់បានលឿន»

កសិកររូបនេះបានបន្តទៀតថា ៖

បច្ចុប្បន្ន លោក និល សំរ៉េត មានអាងដាំអាសូឡាចំនួន៣ មានទំហំ ៣×១០ ម៉ែ្រត ដោយលោកបានចាប់ផ្ដើមដាំរយៈពេលជាងមួយឆ្នាំមកហើយ។ ជាធម្មតាលោកអាចលក់បានប្រមាណ ៤០-៥០ គីឡូក្រាមជារៀងរាល់ថ្ងៃ ដោយក្នុងតម្លៃ ៥ ០០០ ទៅ ៧ ០០០ រៀលក្នុង ១គីឡូក្រាម។ អតិថិជនរបស់គាត់មានទាំងនៅក្នុងស្រុក តំបន់ និងខេត្តដទៃទៀត ដូចជា ខេត្តតាកែវ កំពង់ស្ពី កំពត កំពង់ចាម ជាដើម ដែលគាត់ដងអាសូឡាផ្ញើទៅឱ្យស្ទើរតែមិនគ្រប់តម្រូវការផងនោះ។ 

«មូលហេតុដែលខ្ញុំចាប់ផ្ដើមដាំ គឺដំបូងឡើយខ្ញុំមើលតាម Youtube ឃើញការចិញ្ចឹមសត្វដោយប្រើចកប្រភេទអាសូឡា(Azolla)ជាចំណី ហើយឃើញថាអាចកាត់បន្ថយការទិញចំណីបានច្រើន ទើបខ្ញុំ និងមិត្តភក្ដិបានសាកល្បងដាំនៅខេត្តសៀមរាប។ គ្រានោះ ដោយមើលឃើញពីភាពងាយស្រួលក្នុងការដាំ និងថែទាំ ខ្ញុំក៏បានយកមកដាំនៅឯខេត្តតាកែវដែលជាផ្ទះរបស់ខ្ញុំដោយខ្លួនឯងតែម្ដង»

លោក និល សំរ៉េត បាននិយាយប្រាប់ទៀតថា ៖

ពាក់ព័ន្ធទៅនឹងបច្ចេកទេសនៃការដាំរុក្ខជាតិអាសូឡានេះ​ លោកបានរៀបរាប់ថា ដំបូងឡើយគឺត្រូវការមានស្រះ ឬក៏អាងដែលមានជម្រៅទឹកប្រមាណ ១០-២០ សង់ទីម៉ែ្រត ហើយកាន់តែងាយស្រួលគឺអាចប្រើតង់ដើម្បីធ្វើជាអាងតែម្ដង។ ក្រៅពីនេះគេត្រូវការធ្វើដំបូលស្បៃសម្រាប់គ្របកុំឱ្យត្រូវកម្ដៅថ្ងៃខ្លាំងពេក និងធ្វើឲ្យអាសូឡាខ្ចីល្អ រួមជាមួយនឹងការដាក់ជីដែលបានមកពីលាមកគោ ឬមាន់ ដាក់ចូលទៅក្នុងទឹក ហើយយកពូជអាសូឡាមកដាក់ជាការស្រេច។ សម្រាប់ស្រះ ឬអាងទឹកដែលមានទំហំ ៣×១០ ម៉ែ្រត អាចដាក់ជីលាមកគោប្រមាណ ៣ធុងប៉េត្រូ និងដាក់កូនអាសូឡាចូលប្រមាណ ៥-១០គីឡូក្រាម ហើយរង់ចាំប្រមូលផលតែម្ដង។   

ដោយឡែកទាក់ទងទៅនឹងការថែទាំគឺកាន់តែងាយស្រួលបំផុត ដោយក្រោយពេលដាក់ជីចូលក្នុងស្រះ ឬអាងទឹកទុកចោលរយៈពេល២ថ្ងៃ គឺអាចដាក់កូនអាសូឡាចូលបាន ហើយត្រូវថែមជីរៀងរាល់ខែ និងមើលទឹកក្នុងអាង ឬស្រះកុំឱ្យរីងជាការស្រេច។ ការដាំនេះត្រូវការយៈពេលត្រឹមមួយសប្ដាហ៍ ឬយ៉ាងយូរ១០ថ្ងៃ គឺអាចដងយកអាសូឡាឱ្យសត្វស៊ីបាន ហើយវានឹងដុះជាបន្តបន្ទាប់មិនងាយអស់នោះឡើយ។

យ៉ាងណាមិញ ចំពោះផលលំបាកនៃការដាំ ត្រូវបានលោកអះអាងបញ្ជាក់ថា ហាក់មិនសូវមានជួបប្រទះនោះទេ ហើយនៅថ្ងៃអនាគត លោកក៏មានគម្រោងពង្រីកមុខរបរដាំអាសូឡានេះបន្ថែមទៀត ដោយការពង្រីកស្រះ និងអាងដាំឱ្យបានច្រើន ដើម្បីបំពេញអាចមានលទ្ធភាពក្នុងការផ្គត់ផ្គង់តម្រូវការជាក់ស្ដែងរបស់បងប្អូនប្រជាកសិករដែលចិញ្ចឹមសត្វ។

ជាមួយគ្នានេះ លោក និល សំរ៉េត ក៏បានផ្តល់ជាយោបល់សម្រាប់បងប្អូនកសិករនៅតាមទីជនបទដែលនិយមចិញ្ចឹមសត្វមាន់ ទា ជ្រូក គោ ឬត្រីជាដើមនោះ គួរសាកល្បងដាំចកប្រភេទអាសូឡា ដែលយ៉ាងហោចណាស់មួយអាងដែលអាចជួយកាត់បន្ថយទៅលើការចំណាយទុនក្នុងការទិញចំណី​ ហើយអាចជួយពន្លឿនការធំធាត់របស់សត្វចិញ្ចឹមផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ

តស់ ! មកដឹងពីចំណុចពិសេសទាំង ១០ របស់សហគមន៍នេសាទត្រពាំងសង្កែ ខេត្តកំពត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កន្លែងកម្សាន្តមួយដែលមិនគួរមើលរំលងគឺសហគមន៍នេសាទត្រពាំងសង្កែ ដែលមានឈ្មោះបោះសម្លេងដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់វា ជាពិសេសព្រៃកោងកាងជាង ៤ហិកតា

ឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 19/04/2024

ឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២.១២ %

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានលទ្ធផល ៥២.១២% ហើយក្រសួងបានប្តេជ្ញាសម្រេចឱ្យបាន ៦០% នៅខែមិថុនា ។

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស