សិង្ហបុរីដាក់មហិច្ឆិតានាំចូលអគ្គិសនីដែលបញ្ចេញកាបូនកម្រិតទាបឲ្យបាន៣០ភាគរយ

សិង្ហបុរី ៖ គិតត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ ប្រទេសសិង្ហបុរីបានធ្វើការប្រកាសបង្ហាញអំពីផែនការដ៏ធំមួយក្នុងការនាំចូលអគ្គិសនីមកប្រើប្រាស់ក្នុងប្រទេសឲ្យបានទៅដល់ទំហំ៤ជីហ្គាវ៉ាត់ (GW) នៅត្រឹមឆ្នាំ២០៣៥ខាងមុខ ឬប្រហែលជាង៣០ភាគរយនៃការប្រើប្រាស់សរុបប្រចាំឆ្នាំ។

ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីសិង្ហបុរីបានបង្ហាញនូវមហិច្ឆិតារបស់ខ្លួនក្នុងការធ្វើឲ្យបាននូវការលប់បំបាត់ឧស្ម័នកាបូនិកចេញពីវិស័យផ្គត់ផ្គង់ថាមពលព្រមទាំងធ្វើឲ្យមានជម្រើសកាន់តែច្រើនឡើងនៃប្រភពផ្គត់ផ្គង់អគ្គិសនីដែលវានឹងអាចជួយឲ្យសន្តិសុខអគ្គិសនីកាន់តែ​មានភាពរឹងមាំ។

នៅក្នុងសន្និសីទសារព័ត៌មានដែលត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី២៥​ ខែតុលានេះ​ អជ្ញាធរជាតិទទួលបន្ទុកកិច្ចការងារទីផ្សារថាមពលEMA បា0នបង្ហាញថា សំណើចំនួន២ត្រូវបានធ្វើឡើងរួចរាល់ដើម្បីអាចធ្វើការនាំចូលថាមពលអគ្គិសនីដែលមានប្រភពប្រើប្រាស់ធនធានបញ្ចេញឧស្ម័នកាបូនិកកម្រិតទាបបំផុតឬ Low-Carbon ឲ្យបានរហូតទៅដល់៤ជីហ្គាវ៉ាត់ ហើយលក្ខខណ្ឌមួយទៀតគឺមិនទទួលយកដាច់ខាតនូវប្រភពដែលប្រើប្រាស់ធ្យូងថ្ម។

នៅក្នុងសំណើទី១ដែលត្រូវបានដាក់ឲ្យដំណើរការកាលពីខែមុននឹងអាចឲ្យសិង្ហបុរីធ្វើការនាំចូលអគ្គិសនីបានប្រមាណជា ១,២ជីហ្គាវ៉ាត់ហើយវានឹងចាប់ផ្តើមបាននៅត្រឹមឆ្នាំ២០២៧ ហើយសំណើទី២ សម្រាប់ទំហំដែលនៅសេសសល់នឹងធ្វើឡើងនៅត្រឹមត្រីមាសទី២ក្នុងឆ្នាំ២០២២ និងបន្តបន្ទាប់រហូតទៅដល់ឆ្នាំ២០៣៥។ ថ្លែងទៅកាន់ពិធីពិព័រណ៍មួយស្តីអំពីថាមពលអន្តរជាតិនៅក្នុងប្រទេសសិង្ហបុរី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Gan Kim Yong បានបញ្ជាក់ថាការនាំចូលនូវថាមពលអគ្គិសនីដែលបញ្ចេញកាបូនិកកម្រិតទាប (Low-Carbon) នឹងក្លាយទៅជាកត្តាដ៏សំខាន់ក្នុងការជួយឲ្យសិង្ហបុរីអាចធ្វើដំណើរទៅមុខក្នុងការប្រើប្រាស់ថាមពលប្រកបដោយនិរន្តភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន អប្សរា មេឌាសឺវីស (AMS) សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

នស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន AMS សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ធនាគារជាតិនៃកម្ពុជាចេញសេចក្តីបំភ្លឺអំពីប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/03/2024

ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលការប្រើប្រាស់ទូរស័ព្ទទំនើបមានកំណើនខ្ពស់ និងគំនិតផ្តួចផ្តើមថ្មីៗកាន់តែច្រើនពីធនាគារជាតិនៃកម្ពុជា

Okra គំរូធុរកិច្ចបរិយាបន្ន ដើម្បីដោះស្រាយបញ្ហាថាមពលស្អាតតម្លៃទាប សំដៅសហគមន៍ក្រីក្រនៅកម្ពុជា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/03/2024

Okra ជាគំរូធុរកិច្ចបរិយាបន្នមួយនៅកម្ពុជាដែលមានដំណើរអាជីវកម្មតាមរយៈការជួយគាំទ្រ និងផ្គត់ផ្គង់ថាមពលស្អាត តម្លៃទាបសំដៅសហគមន៍ក្រីក្រ

ក្រសួងពាណិជ្ជកម្មកម្ពុជា-កូរ៉េ ពិភាក្សាលើការជំរុញ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

មន្ត្រីជាន់ខ្ពស់កម្ពុជា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២

លោកស្រី យូ បូរី ៖ ឌីជីថលពិតជាសំខាន់ក្នុងការជំរុញអាជីវកម្មធុនតូច និងមធ្យម ក៏ដូចជាជំនួញ

ជំនួញ, ព្រឹត្តិការណ៍

• 29/03/2024

បច្ចុប្បន្ននេះ ឌីជីថល បានដើរតួយ៉ាងសំខាន់ក្នុងការបម្រើសេចក្ដីត្រូវការបស់មនុស្ស ដូច្នេះ ចង់ ឬមិនចង់ ប្រជាជនគ្រប់ស្រទាប់ត្រូវតែសម្របខ្លួនឱ្យទាន់បរិបទ

តម្លៃប្រេងឡើងថ្លៃលើសពី ៨៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលការផ្គត់ផ្គង់នៅតែបន្តមានភាពតឹងតែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃដល់ ៨៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ៨២,៦៣ ដុល្លារក្នុងមួយបារ៉ែល

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/03/2024

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

អាជីវកម្មបរិយាបន្ន VinaSamex ជួយសម្រួលជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

អាជីវកម្មបរិយាបន្ន VinaSamex កំពុងជួយជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាមឱ្យមានលទ្ធភាពធូរធាជាងមុន

My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ