សិង្ហបុរីទាក់ទាញទុនវិនិយោគផ្នែកអចលនទ្រព្យបាន 3.52 ពាន់លានដុល្លារត្រឹមត្រីមាសដំបូង

បរទេស ៖ យោងតាមរបាយការណ៍ទីផ្សារអចលនទ្រព្យដែលចេញដោយក្រុមហ៊ុនជំនាញសិក្សា និងស្រាវជ្រាវ CBRE នៅចុងសប្ដាហ៍កន្លងទៅនេះបាន​បង្ហាញ​ថា សម្រាប់ត្រីមាសដំបូងដើមឆ្នាំ2021នេះ ទីផ្សារអចលនទ្រព្យរបស់ប្រទេសសិង្ហបុរីកំពុងវិលត្រឡប់ទៅកាន់ស្ថានភាពល្អប្រសើរ​ដូចដើមឡើងវិញ​ហើយ​បន្ទាប់ពីបានឆ្លងកាត់បញ្ហាវិរុសរាតត្បាតកូវីដកាលពីឆ្នាំកន្លងទៅនោះរួចមក។

នៅក្នុងរបាយការណ៍របស់ក្រុមហ៊ុនអន្តរជាតិជំនាញសិក្សាទីផ្សារអចលនទ្រព្យ CBRE ក៏បានបង្ហាញឲ្យឃើញផងដែរថា អត្រាកើនឡើងនៃទំហំទុនវិនិយោគលើ​វិស័យ​អចលនទ្រព្យនៅក្នុងត្រីមាសដំបូងធៀបទៅនឹងត្រីមាសចុងក្រោយឆ្នាំ2020 មានកំណើនទៅដល់ 11.5 ភាគរយ ឬស្មើនឹងប្រមាណ 3.52 ពាន់លាន​ដុល្លារ ដែលទិន្នន័យមួយគួរឱ្យភ្ញាក់ផ្អើល ដោយក្នុងនោះការវិនិយោគទៅលើទីផ្សារលំនៅដ្ឋានគឺមានភាពលេចធ្លោជាងគេដែលមានរហូតទៅដល់ប្រមាណ 37.8 ភាគរយនៃការលក់សរុបដែលបានមកពីការវិនិយោគ។

ស្រដៀងគ្នានេះ យើងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Knight Frank’s ក៏បានបង្ហាញដែរថា នៅក្នុងត្រីមាស​ដំបូងនៃ​ឆ្នាំ​2021នេះ ទីផ្សារលំនៅដ្ឋានមានកម្លាំងខ្លាំងជាងគេដោយក្នុងនោះប្រភេទលំនៅដ្ឋានថ្មីដែលមិនជាប់ដី ស្ថិតនៅអគារសហកម្មសិទ្ធិ(non-landed new private homes) មានប្រមាណជា 3,357យូនីតត្រូវបានលក់ចេញដែលស្ថិតនៅក្នុងអត្រា 31.6 ភាគរយខ្ពស់ជាងត្រីមាសមុន បន្ទាប់ពីមានក្រុមហ៊ុន​អភិវឌ្ឍន៍​ឈានមុខគេចំនួន3ប្រកាសដាក់លក់គម្រោងរបស់ខ្លួន រួមមានដូចជា ក្រុមហ៊ុន Normanton Park, Midtown Modern និង The Reef at King’s Dock។

របាយការណ៍របស់ក្រុមហ៊ុន Knight Frank’s ដដែលក៏បានបញ្ជាក់ដែរថា ចំនួនសរុបនៃលំនៅដ្ឋានមិនជាប់ដី (non-landed private home) ទាំងអស់នៅទូទាំងប្រទេសទាំងចាស់ និងថ្មីដែលបានលក់ដាច់មានចំនួនទៅដល់ 6,470យូនីតនៅត្រីមាសដំបូងនេះដែលមានអត្រាកំណើនប្រមាណ 7.3 ភាគរយធៀបទៅនឹងចុងត្រីមាសឆ្នាំ2020 ហើយកើនឡើង 73.5 ភាគរយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីដើមឆ្នាំ2020៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ