សិង្ហបុរី កំពុងបង្កើតគំនិតច្នៃប្រឌិតថ្មីក្នុងវិស័យ SMEs ដើម្បីផ្លាស់ប្តូរឲ្យកាន់រឹងមាំក្នុងសម័យកូវីដ

បរទេស៖ មកដល់ពេលនេះរដ្ឋាភិបាលនៃប្រទេសសិង្ហបុរីនៅតែបានបញ្ជាក់ថាខ្លួននឹងនៅតែបន្តផែនការជួយគាំទ្រទៅដល់ក្រុមហ៊ុនអាជីវកម្មក្នុងស្រុកដដែល ជាពិសេសអាជីវកម្មខ្នាតតូច និងមធ្យម (SMEs) ដើម្បីឲ្យពួកគេមានភាពរឺងម៉ាំឡើងនៅក្នុងអំឡុងពេលកូវីដនេះ។

តាមការបញ្ជាក់បន្ថែមដោយក្រសួងពាណិជ្ជកម្មកាលពីពេលថ្មីៗនេះបានឲ្យដឹងថា រដ្ឋាភិបាលព្រមទាំង អ្នកស្ថិតនៅក្នុងវិស័យ SMEs នឹងធ្វើការងារួមគ្នាដើម្បីផ្តោតសំខាន់ទៅលើកិច្ចការងារច្នៃប្រឌិតថ្មី ក៏ដូចជាការផ្លាស់ប្តូរអាជីវកម្មរបស់ខ្លួនតាមវិធីដែលអាចធ្វើទៅបាន។ តាមរយៈកម្មវិធីប្រឹក្សា និងផ្តល់យោបល់អំពីកិច្ចការងារច្នៃប្រឌិតថ្មី ឬហៅថា IAP (The Innovation Advisors Programme) ដែលមានស្រាប់អាជីវកម្មទាំងឡាយនឹងអាចពង្រឹងខ្លួន ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យថ្មីផ្សេងទៀត ដូចជាផលិតកម្ម និងប្រតិបត្តិការដឹកជញ្ជូន

ទំនិញជាដើមជំនួសវិញ។ កម្មវិធីនេះត្រូវបានបង្កើតឡើងដំបូងតាំងតែពីឆ្នាំ 2019 ដែលវាមានមុខងារសំខាន់ដូចជាភ្នាក់ងារសម្របសម្រួលដើម្បីអាចភ្ជាប់ទំនាក់ទំនងក្រុមហ៊ុន ឬអាជីវកម្មណាមួយទៅកាន់អ្នកជំនាញគ្រប់ផ្នែក និងធ្វើយ៉ាងណាឲ្យពួកគេអាចពិភាក្សាគ្នាអំពីលទ្ធភាពក្នុងការកែច្នៃគំនិតថ្មីៗ និងរីកចំរើនទាំងអស់គ្នា។ ទោះបីជាយ៉ាងណាក្តីកម្មវិធី IAP មិនមែនជាអង្គភាពដែលទើបបង្កើតឡើងថ្មីនោះទេ ហើយជាលទ្ធផលកាលពីពេលកន្លងទៅខ្លួនធ្លាប់បានធ្វើជោគជ័យជាច្រើនមកហើយទៅលើវិស័យស្រាវជ្រាវអាវកាសបច្ចេកវិទ្យាព័ត៌មានព្រមទាំងផលិតកម្មម្ហូបអាហារ និងបច្ចេកវិទ្យាសម្រាប់សុខាភិបាលផងដែរ ដោយគិតត្រឹមដំណាច់ឆ្នាំ2020 IAP បានជួយឲ្យអ្នកជំនាញ និងប្រឹក្សាប្រមាណជា 17 នាក់ភ្ជាប់ទំនាក់ទំំនង និងចុះកិច្ចព្រមព្រៀងធ្វើការងារជាមួយនឹងក្រុមហ៊ុនអាជីវកម្មខ្នាតតូច និងមធ្យមចំនួន 17 គម្រោងមកហើយ។

រដ្ឋមន្ត្រីទី 2 នៃក្រសួងកិច្ចការងារពាណិជ្ជកម្ម និងឧស្សាហកម្ម លោក Tan See Leng បាននិយាយថា រដ្ឋាភិបាលបំណងចង់ជួយដល់ SMEs ដើម្បីផ្តោតសំខាន់ទៅលើការច្នៃប្រឌិតថ្មី និងការអភិវឌ្ឍ និងការស្រាវជ្រាវថ្មីនៃវិស័យពាណិជ្ជកម្មដែលវាគឺជាទិដ្ឋភាពដ៏សំខាន់មួយក្នុងការជួយឲ្យពួកគេបានយល់កាន់តែច្បាស់ថាគួរតែដើរតាមផ្លូវណា។ ក្នុងនោះផងដែរគេបានដឹងថា អាជីវកម្មខ្នាតតូច និងមធ្យម SMEs របស់សិង្ហបុរីគឺទទួលបានប្រាក់ជំនួយរហូតទៅដល់ 25ពាន់លានដុល្លារសម្រាប់គម្រោង 5 ឆ្នាំចុងក្រោយនេះ បើធៀបទៅនឹងអាជីវកម្មសហប្រតិបត្តិការ MNCs(Multinational Corporations)ដែលទទួលបានត្រឹមតែ 13 ពាន់លានដុល្លារប៉ុណ្ណោះក្នុងរយៈពេលដូចគ្នា៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់