សិង្ហបុរី ដំណើរការរ៉ូបូតម្យ៉ាងជំនាញខាងអង្កេតសកម្មភាពមនុស្សខុសច្បាប់នៅទីសាធារណៈ

បរទេស ៖ សិង្ហបុរី ជាប្រទេសដែលមានភាពរីកចម្រើនបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងស្ទើរគ្រប់វិស័យ ជាពិសេសបច្ចេកវិទ្យា ជាក់ស្ដែងកាលពីពេលថ្មីៗនេះ សិង្ហបុរីបានធ្វើរឿងមួយដែលគួរឲ្យភ្ញាក់ផ្អើល តាមរយៈការដាក់ពង្រាយរ៉ូបូតមួយប្រភេទ សម្រាប់ប្រើជាប្រយោជន៍ទៅដល់ពលរដ្ឋរបស់ខ្លួន។

រ៉ូបូតដែលមានឈ្មោះថា Xavier ត្រូវបានរដ្ឋាភិបាលសិង្ហបុរីអនុញ្ញាតឲ្យផ្តើមដំណើរការនៅក្នុងតំបន់ Toa Payoh ស្ថិតនៅភាគ​ខាងជើងនៃប្រទេសដោយវាអាចមានសិទ្ធិក្នុងការធ្វើដំណើរនៅតាមទីសាធារណៈទូទាំងតំបន់ ដើម្បីធ្វើការអង្កេតមើលអាកប្បកិរិយារបស់​មនុស្ស​ម្នា ហើយអាចកំណត់បាននូវសកម្មភាពដែលប៉ះពាល់ដល់សង្គមជាតិជាច្រើនផងដែរ។

សមត្ថភាពរបស់ Xavier គឺអាចស្កេន និងពិនិត្យមើល វាស់វែងឃើញសកម្មភាពណាដែលគួរឲ្យសង្ស័យទៅនឹងបទល្មើលច្បាប់ជាច្រើននៅតាមទីសាធារណៈ ដូចជាការស្ទាបប៉ះ អង្អែលគ្នាដោយខុសច្បាប់ ការចតយានយន្តខុសស្លាកសញ្ញា ការពិនិត្យមើលសកម្មភាពខុសទៅនឹងគោលការណ៍រដ្ឋាភិបាលដែលមិនអនុញ្ញាតឲ្យមានការជួបជុំលើសពី៥នាក់ ព្រមទាំងការពិនិត្យបទល្មើសសម្រាប់អ្នកប្រើប្រាស់កង់ និង e-scooter នៅលើដងផ្លូវផងដែរ។

ក្រោយពីពិនិត្យ និងស្កេនរួចរាល់ នៅពេលដែលមានករណីការសង្ស័យកើតឡើង រ៉ូបូតនឹងធ្វើការថតជាវីដេអូ ហើយបញ្ជូនវាទៅជ្ឈមណ្ឌល​គ្រប់គ្រងកណ្តាល បន្ទាប់មន្ត្រីជំនាញនឹងធ្វើការវិភាគទៅលើវីដេអូ ដើម្បីកំណត់យកអាកប្បកិរិយា និងឥរិយាបថរបស់ជនសង្ស័យ សម្រេចចោទប្រកាន់ទៅលើបទល្មើសណាមួយ។

នៅតំណាក់កាលដំបូងសម្រាប់ករណីដែលអាចត្រឹមធ្វើការព្រមានបាន រ៉ូបូតនឹងធ្វើការផ្ញើសារជាមុន មុននឹងធ្វើការអនុវត្តច្បាប់ ឬដាក់ពិន័យដូចជាការបន្លឺជាសម្លេងស្នើសុំឲ្យជនណាម្នាក់ដើម្បីបញ្ឈប់ការជក់បារីនៅតាមទីសាធារណៈ ព្រមទាំងសារជាសម្លេងផ្សេងទៀតក្នុងន័យអប់រំជាមុនផងដែរ។

គួរឲ្យដឹងដែរថា គម្រោងប្រើប្រាស់រ៉ូបូត Xavier នេះ គឺជាគម្រោងដែលមានការចូលរួមពាក់ព័ន្ធពីសំណាក់ភ្នាក់ងារ និងអង្គភាពរដ្ឋសំខាន់ចំនួន៥ដូចជា Home Team Science and Technology Agency, National Environment Agency, Land Transport Authority, Singpore Food Agency និង  Housing Development Board ផងដែរ ហើយដំណើរការសាកល្បងរ៉ូបូតនឹងធ្វើឡើងក្នុងរយៈពេល៣សប្តាហ៍៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ