ទីផ្សារលំនៅដ្ឋានឯកជននៅសិង្ហបុរីមានការធ្លាក់ចុះខ្លាំងនៅចុងឆមាសទី1 ឆ្នាំ2021

បរទេស៖​ សម្រាប់តែខែឧសភា ឆ្នាំ2021កន្លងទៅនេះ ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសសិង្ហបុរីត្រូវបានគេមើលឃើញថា ការលក់ប្រភេទលំនៅដ្ឋានឯកជនថ្មី​បានសម្រេចតិចតួចប៉ុណ្ណោះបើធៀបទៅនឹងតួលេខដែលធ្វើបាននៅក្នុងខែមេសាខណៈដែលការរឹតបន្តឹងកម្រិត 2 ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-19 ទើបតែបានដាក់ឲ្យអនុវត្ត។

រូបភាព ៖ លំនៅដ្ឋានបែបឯកជននៅក្នុងប្រទេសសិង្ហបុរី

អាជ្ញាធរជាតិកិច្ចការងារអភិវឌ្ឍន៍ជនបទរបស់សិង្ហបុរី ឬហៅកាត់ថា URA បានបញ្ជាក់ថា គិតតែក្នុងខែឧសភា ឆ្នាំ2021 ក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅ​ក្នុងប្រទេសបានសម្រេចនូវការលក់លំនៅដ្ឋានប្រភេទឯកជននេះបាន 891យូនីត ប៉ុន្តែមិនបូករួមបញ្ចូលប្រភេទលំនៅដ្ឋានសហកម្មសិទ្ធិ(ខុនដូប្រណិត)នោះទេ។

តួលេខនេះត្រូវបានគេមើលឃើញថាស្ថិតនៅក្នុងអត្រាធ្លាក់ចុះប្រមាណជា 29.7 ភាគរយធៀបទៅនឹងតួលេខលក់ដែលសិង្ហបុរីធ្វើបានកាលពីក្នុងខែមេសា ប៉ុន្តែបើធៀបទៅនឹងខែឧសភាកាលពីឆ្នាំ2020 វាស្ថិតនៅក្នុងអត្រាកើនឡើងដល់ទៅ ​83ភាគរយ។ ក្នុងនោះតួលេខដែលសិង្ហបុរីលក់បានក្នុងតំបន់ក្រៅទីប្រជុំជន ឬ Outside Central Region គឺមានចំនួនដល់ទៅ 401 យូនីត ហើយចំនួនដែលលក់បាននៅក្នុងតំបន់ក្រៅពីទីប្រជុំជនផ្សេងទៀត (Rest of Central Region) មានចំនួន 299 យូនីត ហើយតំបន់ទីប្រជុំជន (Core Central Region) សម្រេចបាន 191 យូនីត។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺមានគម្រោងចំនួន 5 ដែលត្រូវបានគេដឹងថាអាចលក់បានដាច់ច្រើនជាងគេមានដូចជា One Bernam ចំនួន 83 យូនីត និងតាមបន្តពីក្រោយដោយគម្រោង Treasure at Tampines, Normanton Park, Midwood និង Affinity at Srangoon ខណៈ​ដែល​យូនីតថ្លៃបំផុតដែលអាចលក់បានគឺស្ថិតនៅគម្រោង Park Nova មានតម្លៃរហូតទៅដល់ 34.4 លានដុល្លារ និង 10 យូនីតទៀតដែល​អាច​លក់​បាន​តម្លៃលើសពី 10 លានដុល្លារនៅក្នុងខែឧសភានេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា – ចិន ឯកភាពគ្នាជំរុញវិស័យទេសចរណ៍ និងបង្កើនជើងហោះហើរត្រង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជា-ចិន បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ការហោះហើរត្រង់ និងយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»

ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ផ្លែដូងស្រស់របស់កម្ពុជាទទួលបានការអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនបន្ទាប់ពីកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

អ្នកជំនាញព្យាករណ៍ថា តម្លៃ Bitcoin នឹងបន្តហក់ឡើងដល់ទៅ១៦ម៉ឺនដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ការស្ទុះងើបឡើងវិញនៃ Bitcoin កាលពីឆ្នាំ២០២៣បានធ្វើឲ្យសកម្មភាពវិនិយោគលើលុយឌីជីថលនេះចាប់ផ្តើមកម្រើកឡើងវិញខ្លាំងសារជាថ្មី

សេដ្ឋកិច្ចចិនអាច​នឹង​យក​ឈ្នះ​ក្រុមប្រទេស G7 រួមបញ្ចូលគ្នាក្នុ​ងរយៈពេល ៥ ឆ្នាំខាងមុខទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា ចិនអាចនឹងមានចំណែកប្រហែល ២១ ភាគរយនៃសកម្មភាពសេដ្ឋកិច្ចសរុបរបស់ពិភពលោកនៅឆ្នាំ ២០២៩

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ