ភ្នំពេញ ៖ បច្ចុប្បន្ននេះ មានអាជីវកម្មមិនតិចនោះទេដែលបានងាកមកយកចិត្តទុកដាក់ និងយកបណ្តាញផ្សព្វផ្សាយសង្គម (facebook)ធ្វើជាវិធីសាស្ត្ររកចំណូលនៃអាជីវកម្មរបស់ខ្លួន ជាពិសេស ក្នុងអំឡុងពេលដែលពិភពលោកបានទទួលរងការវាយប្រហារដោយសារវិបត្តិកូវីដ។
ក្រៅតែពីសេវាកម្មផ្សព្វផ្សាយដោយសេរី និងឥតគិតថ្លៃហើយនោះ ហ្វេសប៊ុក ក៏ជាភ្នាក់ងារផ្សព្វផ្សាយដែលអាចចំណាយលុយ (Boost) ដើម្បីស្វែងរកអតិថិជនគោលដៅបានយ៉ាងមានប្រសិទ្ធភាព ប៉ុន្តែប្រសិនបើអ្នកជាម្ចាស់អាជីវកម្មខ្នាតតូច ឬមធ្យម ដែលចង់ឲ្យការផ្សព្វផ្សាយកាន់តែទទួលបានលទ្ធផលល្អនោះ មិនត្រូវមើលរំលងនូវបច្ចេកទេសក្នុងការរៀបចំផេក (page) ទាំង៧ចំណុចដូចខាងក្រោមនេះឡើយ៖
១- កំណត់ទីតាំងផេក (Location Your Page) ៖ នៅលើហ្វេសប៊ុក អាជីវកម្មរបស់អ្នកគឺជាប្រេនមួយ និងជាក្រុមហ៊ុនមួយដែលទាមទារចាំបាច់នូវគ្រប់លក្ខខណ្ឌ រាប់ទាំងទីតាំងផងដែរ ដែលវាអាចផ្តល់ភាពងាយស្រួលចំពោះអតិថិជនក្នុងការស្វែងយល់។
២- រៀបចំព័ត៌មានលើផេក
(Optimize Your Page) ៖ ចូលទៅកាន់ផេករបស់អ្នក និងធ្វើការបញ្ចូលព័ត៌មានដ៏សំខាន់ទាំងនេះ ដូចជាទីតាំងព័ត៌មានសម្រាប់ទំនាក់ទំនង លេខទូរស័ព្ទទាក់ទង និងអ៊ីម៉េល ក៏ដូចជាមុខងារមួយចំនួនទៀត ដូចជាការបង្កើតព្រឹត្តិការណ៍ និងការបង្កើតការប្រកាសជ្រើសរើសបុគ្គលិកជាដើម។
៣- បង្កើតមតិកាជាប្រចាំពាក់ព័ន្ធទៅនឹងយុទ្ធសាស្ត្រទីផ្សារ ( Content with strategy engagement) ៖ ការបង្ហោះតែផលិតផល ឬសេវាកម្មរបស់អាជីវកម្មអ្នកសុទ្ធលើផេកមិនមែនជាគំនិតល្អនោះទេ ដូច្នេះដើម្បីអាចទាក់ទាញអតិថិជនឲ្យចូលមកផេកជាប្រចាំនោះ គឺទាមទារនូវមតិកាមានប្រយោជន៍ ឬប្លែកដែលពាក់ព័ន្ធទៅនឹងផលិតផលនិងសេវាកម្ម។
៤- បង្កើត Story លើផេកពាក់ព័ន្ធទៅនឹងយុទ្ធសាស្ត្រ ៖ ក្រៅតែពី News Feed ហ្វេសប៊ុកក៏មានមុខងារមួយទៀតដើម្បីទាក់ទាញ និងបង្ហាញព័ត៌មានទៅកាន់អតិថិជនផងដែរគឺជា Story ។
៥- កំណត់តួនាទីរបស់ផេកអ្នកឲ្យទៅជាការិយាល័យផ្នែកគាំទ្រអតិថិជន (Customer Support) ៖ មិនត្រឹមតែបង្ហាញព័ត៌មានអំពីសេវាកម្មនិងផលិតផលរបស់អាជីវកម្មនោះទេ អ្នកគួរតែប្រើប្រាស់ហ្វេសប៊ុកទៅជាផ្នែកដ៏សំខាន់មួយក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងអតិថិជន ឬជាអ្នកផ្តល់សេវាកម្មគាំទ្រទាំងឡាយជាមួយនឹងអតិថិជនផងដែរ ពីព្រោះថាមនុស្សភាគច្រើននៅពេលនេះកំពុងមានវត្តមាននៅលើទូរស័ព្ទដៃ។
៦- បង្កើតផ្ទាំងផ្សព្វផ្សាយដោយចំណាយលុយ ( Paid Advertising (Boost Page))៖ ការចំណាយលុយខ្លះទៅលើការផ្សព្វផ្សាយគឺជាវិធីសាស្ត្រដ៏ល្អបំផុត ពីព្រោះថាអ្នកអាចមើលឃើញថាក្នុងចំណោមមាតិកាដែលអ្នកបង្ហោះចុងក្រោយតើមានមតិកាណាខ្លះដែលកំពុងមានកំណើននៃចំនួនអ្នកមើលច្រើនជាងគេ ដូចនេះ វាគឺជាការជួយរុញមាតិកា រុញទាំងផេករបស់អ្នកទៅកាន់អតិថិជនបានកាន់តែច្រើន និងមានប្រសិទ្ធភាពបំផុត។ ៧- តាមដានគូប្រកួតប្រជែងលើហ្វេសប៊ុក ៖ ចំណែកទីផ្សារ គឺជាការប្រកួតប្រជែងគ្នារវាងអាជីវកម្មដែលមានមុខជំនួញដូចគ្នា ដូចនេះមិនខុសពីការធ្វើអាជីវកម្មបែបប្រពៃណីនោះទេ ដែលទាមទារឲ្យអ្នកត្រូវតែចេះមើលពីយុទ្ធសាស្ត្រទីផ្សាររបស់ដៃគូប្រជែង ដូច្នេះ អ្នកត្រូវតែតាមដានផេករបស់គូប្រជែងឲ្យបានជាប្រចាំ៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 25/04/2024
គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ
ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/04/2024
ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ
Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/04/2024
Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ