ម្ចាស់អាជីវកម្មបែប SMEs អាចស្វែងរកកម្ចីបាន២របៀប ជាមួយអត្រាការប្រាក់ទាប

ភ្នំពេញ ៖ ជាមួយនឹងភាពប្រឈម និងដំណោះស្រាយបញ្ហានៃវិស័យ SME តាមរយៈការផ្ដល់ជំនួយជាបន្តបន្ទាប់របស់រដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយវិស័យឯកជន វិស័យមួយនេះបានរំដោះខ្លួនល្អប្រសើរជាងមុនទៅលើបញ្ហាដើមទុន និងមានភាពងាយស្រួលក្នុងការស្វែងរកកម្ចីដែលមានអត្រាការប្រាក់ទាប។

ទាក់ទិននឹងកម្ចីឥណទាននេះ លោកជំទាវ ឌិត នីតា អគ្គនាយិកានៃគ្រឹះស្ថានហិរញ្ញវត្ថុ ខេមា បានមានប្រសាសន៍ថា ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមអាចរកបាននូវកម្ចីពីរប្រភេទ គឺកម្ចីពីធនាគារ SME និងកម្ចីពីសារជីវកម្មធានាឥណទានកម្ពុជា ជាមួយនឹងការប្រាក់ពី ៦% ទៅ ៧.៥% ទៅតាមវិស័យអាទិភាព និងមិនអទិភាព។

លោកជំទាវបានគូសបញ្ជាក់ដែរថា ៖

«ធនាគារ SME គឺជាជំនួយពីសំណាក់រាជរដ្ឋាភិបាលជាមួយទំហំទឹកប្រាក់រហូតទៅដល់ ១០០ លានដុល្លារអាមេរិក ដែលជាចំនួនច្រើនគ្រប់គ្រាន់សម្រាប់ផ្ដល់ជូនម្ចាស់អាជីវកម្ម។ ចំណែកឯមូលនិធិសារជីវកម្មវិញគឺកាន់តែមានភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលនៅតាមបណ្ដាខេត្ត ដោយហេតុមូលនិធិនេះមានការចូលរួមសហការពីសំណាក់ធនាគារ និងគ្រិះស្ថានមីក្រូហិរញ្ញវត្ថុឯកជនជាច្រើនទៀត»

យ៉ាងណាមិញ សម្រាប់ម្ចាស់អាជីវកម្មដែលមានការខ្វះខាតនូវទ្រព្យបញ្ចាំ ម្ចាស់អាជីវកម្មអាចស្នើសុំកម្ចីទី២ គឺកម្ចីជាលក្ខណៈសារជីវកម្មធានារ៉ាប់រងឥណទាន ដែលអនុញ្ញាតធានាដល់ការកម្ចីឥណទានពី​ ៧0% រហូតទៅដល់ ៨០%។

ចំណែកឯលោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា និងជាប្រធាននាយកប្រតិបត្តិរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី ក៏បានមានប្រសាសន៍ដែរថា ចំពោះ SME បើចង់បានឥណទានដែលមានការប្រាក់ទាបពីធនាគារ អាចដាក់ពាក្យទៅមូនិធិសារជីវកម្ម ព្រមទាំង SME Bank ព្រោះមានមូនិធិគ្រប់គ្រាប់សម្រាប់ជួយ​ជាពិសេសដល់ SMEs។

លោកបណ្ឌិតបានបន្តថា ៖

«​តាមរយៈធនាគាអេស៊ីលីដា បានផ្ដល់ឥណទានដោយមានការបត់បែនមែនទែនទៅដល់អតិថិជន ជាក់ស្ដែងតម្លៃនៃការផ្ដល់ឥណទានក្នុងឆ្នាំ២០២០ និង២០២១ គឺទាបជាងឆ្នាំ២០១៩ រហូតទៅដល់ ២%ឯណោះ»

គួរបញ្ជាក់ថា ថ្វីបើរដ្ឋាភិបាលបានគិតគូរដល់ការបញ្ចេញទុនជូនធនាគារសម្រាប់ទុកផ្ដល់កម្ចីក្នុងទំហំធំក្ដី ក៏កម្រិតនៃការខ្ចីមិនបានហក់ឡើងខ្ពស់ដែរ។ មិនបានហក់ឡើងខ្ពស់មិនមែនមកពីធនាគារ ឬគ្រឹះស្ថានមីក្រូមិនបញ្ចេញឥណទាននោះទេ ប៉ុន្តែម្ចាស់អាជីវកម្មខ្លួនឯងមិនហ៊ានទទួលកម្ចីក្រោមហេតុផលនៃភាពមិនច្បាស់លាស់លើអាជីវកម្មរបស់ខ្លួន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ