fbpx

វិស័យ SME នៅកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីគេហទំព័រ KhmerSME

ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ “គេហទំព័រ KhmerSME ដែលជាថ្នាលព័ត៌មានឌីជីថល សម្រាប់សហគ្រាសធុនមីក្រូតូច និងមធ្យម (www.khmersme.gov.kh) ដែលអាចទាញយកព័ត៌មាន និងផលប្រយោជន៍ដល់អាជីវកម្មបាន។

ការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក Christian Berger ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានផ្តួចផ្តើមបង្កើត គេហទំព័រ KhmerSME នេះឡើង ដោយមានការគាំទ្រពីទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ GIZ។ គេហទំព័រ KhmerSME- គឺជាថ្កោលព័ត៌មាន ឌីជីថល (Digltal Information Platform) ដើម្បីផ្ដល់ឱកាសឲ្យសហគ្រាសធុនមីក្រូតូច និងមធ្យមទាំងអស់ទទួលបាននូវព័ត៌មាននៅនឹងកន្លែង ដូចជា ច្បាប់ បទបញ្ញត្តិ លិខិតបទដ្ឋានគតិយុត្ត ការបណ្តុះបណ្តាលបច្ចេកទេស ការផ្ទេរបច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ហិរញ្ញប្បទាន ទីផ្សារ ការចាប់ផ្តើមអាជីវកម្មថ្មី ការលើកទឹកចិត្តសម្រាប់ការធ្វើធុរកិច្ចឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ការប្រកួតប្រជែងមានលក្ខណៈជាយុទ្ធសាស្ត្រ និងប្រកបដោយបរិយាបន្ន។

ក្រោមជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលអាល្លឺម៉ង់ អនុវត្តន៍ដោយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) សហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រេចបាននូវសមិទ្ធិផលដ៏ថ្លៃថ្លានេះ ដែលជាថ្នាលព័ត៌មានពេញលេញ និងជាកន្លែងផ្តួចផ្តើមគំនិតធុរកិច្ចដ៏មានប្រសិទ្ធភាព សម្រាប់សហគ្រាសធុនមីក្រូតូច និងមធ្យម ដើម្បីកសាង និងពង្រឹងសមត្ថភាពរួមទាំងពង្រីកវិមាត្រធុរកិច្ចពីធុនមីក្រូទៅធុនតូចតាមលំដាប់លំដោយ នៅក្នុងកិច្ចប្រតិបត្តិការផលិតកម្ម អាជីវកម្ម និងសេវាកម្ម សំដៅជំរុញការប្រកួតប្រជែងប្រកបដោយស័ក្ដិសិទ្ធិភាព។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជឿជាក់ថា ការបង្កើត “គេហទំព័រ KhmerSME” នេះឡើង នឹងជួយជំរុញសមត្ថភាព និងការអភិវឌ្ឍសហគ្រាសធុនមីក្រូតូច និងមធ្យមនៅកម្ពុជា ឲ្យមានសន្ទុះឈានទៅមុខមួយកម្រិតបន្ថែមទៀត សំដៅប្រែក្លាយជាកម្លាំងចលករពិតៗ ក្នុងការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គម៕


ព្រឹត្តិការណ៍, អចលនទ្រព្យ

សកម្មភាពទិញ-លក់ដីឡូតិ៍នៅផ្លូវជាតិលេខ៣ចាប់ផ្តើមកម្រើកឡើងវិញ

ដីឡូតិ៍នៅតាមតំបន់ផ្លូវជាតិ៣ ចាប់ផ្តើមកម្រើកឡើងវិញគួរឲ្យកត់សម្គាល់ ខណៈម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍បានជំរុញការលក់របស់ខ្លួនតាមរយៈការបញ្ចុះតម្លៃ និងផ្តល់រង្វាន់ផ្សេងៗជាច្រើន
ជំនួញ, ព្រឹត្តិការណ៍

ឥណ្ឌាអាចនឹងរកឃើញកំណប់សេដ្ឋកិច្ចបៃតងតម្លៃជាង១៥ទ្រីលានដុល្លារ

ឥណ្ឌាអាចទាញយកផលប្រយោជន៍ជាច្រើនបូករួមទាំងសេដ្ឋកិច្ចដែលមានទំហំរហូទទៅដល់១៥ទ្រីលានដុល្លារ ពិសេសអាចបង្កើតការងារថ្មីជូនពលរដ្ឋ
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ការទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាមានការកើនឡើង ៨៥ ភាគរយ

NBC បានបញ្ជាក់ថា ការទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកក្នុងឆមាសទី១ ឆ្នាំ២០២១មានការកើនឡើងប្រមាណ ៨៥ ភាគរយ បើធៀបនឹងគ្រាដូចគ្នាក្នុងឆ្នាំ២០២០
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

វឌ្ឍនភាពក្រុមហ៊ុន Truth Social បណ្តាញសង្គមយក្សថ្មីរបស់លោក Trump

ក្រុមហ៊ុនបណ្តាញសង្គមយក្សថ្មីរបស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃដើមសប្តាហ៍កន្លងទៅនេះថា ខ្លួនបានប្រមូលទុនវិនិយោគសរុបជាង…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

កម្ពុជា ស្នើឲ្យ WTO គាំទ្រដល់ការសិក្សាពីយុទ្ធសាស្ត្រក្នុងការក្លាយខ្លួនជាប្រទេសអភិវឌ្ឍន៍កម្រិតមធ្យម

គណៈប្រតិភូកម្ពុជា កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ដឹកនាំដោយឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉ាន សូរស័ក្ដិ …
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ឆ្នាំក្រោយប្រជាជនកម្ពុជានឹងអាចប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលផលិតនៅកម្ពុជា

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលចិនបានអះអាងថា រោងចក្រផលិតវ៉ាក់សាំង ស៊ីណូហ្វាម ពេលនេះកំពុងទំនាក់ទំនងជាមួយក្រសួងសុខាភិបាលកម្ពុជា សិក្សាពីលទ្ធភាពក្នុងការដាក់ទីតាំងរោង
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានសម្រេចបង្កើនគម្រោងថវិការចំនួន ៤០ លានដុល្លារ បន្ថែមទៀត

ធនាគារ សហគ្រាសធុនតូច និងមធ្យមកម្ពុជា បានរួមសហការជាមួយស្ថាប័នហិរញ្ញវត្ថុចូលរួមសម្រេចបង្កើនគម្រោងថវិកាចំនួន ៤០ …
ជំនួញ, ព្រឹត្តិការណ៍

បដិវត្តរថយន្តអគ្គិសនីរបស់ពិភពលោកនឹងទាមទារពេលវេលាយូរបន្ថែមទៀត

ទំនោរនៃការប្រើប្រាស់រថយន្តអគ្គិសនីកំពុងមានសន្ទុះខ្លាំងនៅក្នុងទីផ្សារលក់រថយន្តរបស់សកលលោកដោយចំនួនសរុបកំពុងចរាចរណ៍នៅលើផ្លូវថ្នល់មានទៅដល់ជាង ១០លានគ្រឿងមកហើយ …
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

កូរ៉េខាងត្បូង និងអាស៊ាន ឯកភាពគ្នាដោះស្រាយបញ្ហានានាទាក់ទងនឹងនីតិវិធីគយ

ប្រទេសកូរ៉េខាងត្បូង និងអាស៊ាន បានព្រមព្រៀងគ្នាក្នុងការដោះស្រាយបញ្ហានានាទាក់ទងនឹងនីតិវិធីគយសម្រាប់ការអនុវត្តឱ្យកាន់តែប្រសើរឡើងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)
ព្រឹត្តិការណ៍, អចលនទ្រព្យ

ប្រធាន CVEA បង្ហាញពីសុទិដ្ឋិនិយមចំពោះទីផ្សារអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ២០២២

ប្រធានសមាគមអ្នកវាយតម្លៃ និងអចលនវត្ថុកម្ពុជា បានបង្ហាញពីភាពសុទិដ្ឋិនិយមចំពោះទីផ្សារអចលនទ្រព្យនៅក្នុងឆ្នាំ២០២២ខាងមុខនេះ ជា

AMS ECONOMY
@amseconomy