អគារសណ្ឋាគារនៅប្រទេសថៃមួយចំនួនកំពុងប្រែក្លាយសេវាជំនួសមន្ទីរពេទ្យ

បរទេស៖ ថៃកំពុងជួបបញ្ហាវឹកវរខ្លាំងដោយសាររលកវាយប្រហារពីសំណាក់កូវីដបំប្លែងខ្លួនសាជាថ្មីដែលវាកំពុងធ្វើឲ្យប្រទេសជួបនឹងបញ្ហា ជា​ច្រើនបន្តបន្ទាប់ ដោយក្នុងនោះសកម្មភាពអចលនទ្រព្យក៏កំពុងគាំងខ្លាំងផងដែរ។

គិតត្រឹមថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២១ សណ្ឋាគារជាច្រើនបានបង្ខំចិត្តជ្រើសយកជម្រើសមួយគឺប្តូរសកម្មភាពប្រតិបត្តិការ និងសេវារបស់ខ្លួន​ទៅ​ជាទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដប្រភេទស្រាល ឬ Hospitel មកពីពាក្យ hospital-cum-hotels វិញជំនួសឲ្យប្រតិបត្តិការ​ផ្តល់​សេវា​កម្ម​បដិសណ្ឋារកិច្ច។

យោងតាមការស្រាវជ្រាវដែលធ្វើឡើងដោយសមាគមសណ្ឋាគាររបស់ប្រទេសថៃនៅក្នុងខែកក្កដាកន្លងមកថ្មីៗនេះ សណ្ឋាគារចំនួន ៥ ទីតាំង​​ក្នុងចំណោមសណ្ឋាគារ ២០០ទីតាំង គឺបានសម្រេចចិត្តប្តូរខ្លួនទៅជា Hospitel ដោយសារតែចំនួនគ្រែក្នុង​មន្ទីរពេទ្យពេញ​ស្ទើរ​គ្រប់​ទីកន្លែង ហើយការវាយប្រហារដោយកូវីដក៏កាន់តែអាក្រក់ឡើង ប៉ុន្តែទោះបីជាយ៉ាងណាម្ចាស់សណ្ឋាគារក៏នៅមានជម្រើសមួយទៀតដែរ បើមិនចង់ប្តូរ​ទៅជាកន្លែងព្យាបាលអ្នកជំងឺនោះគឺជម្រើសក្នុងការបិទទ្វារអាជីវកម្មតែម្តង។

បន្ទាប់ពីការប្រកាសបិទទ្វារនៅក្នុងខេត្ត និងទីក្រុងជាច្រើនរួចមកហើយនោះ នៅសប្តាហ៍នេះថៃក៏បានប្រកាសក្នុងការបន្តបិទតំបន់ទាំង​នោះ​បន្ថែមទៀត​ក្នុង​រយៈពេល ១៤ ថ្ងៃបន្ថែមទៀតផងដែរ​ហើយជាលទ្ធផលសណ្ឋាគារប្រមាណជា ៦០ ភាគរយនៃសណ្ឋាគារសរុប ១៦ ២៨២ កន្លែងបានប្រកាស​បិទទ្វារ​បណ្តោះអាសន្ននៅក្នុងពេលដ៏តានតឹងនេះ ហើយក៏បានធ្វើឲ្យអត្រាអ្នកអត់ការងារធ្វើបានកើនឡើងទៅដល់ជិត ៧០ ភាគរយផងដែរនៃចំនួន​បុគ្គលិក​ធ្វើការ​នៅ​ក្នុងវិស័យនេះសរុប ៩០០ ០០០ នាក់។

ប្រធានសមាគមសណ្ឋាគារថៃ Thai Hotels Association (THA) លោកស្រី Marisa Sukosol បានបញ្ជាក់ថា បុគ្គលិក​ដែលអាច​បន្តធ្វើ​ការ​ជាមួយនឹងសណ្ឋាគារភាគច្រើនសុទ្ធតែសុខចិត្តទទួលយកការកាត់ប្រាក់ខែដើម្បីអាចបន្តការងារ ឬទទួលយកការឈប់សម្រាកបណ្តោះ​អាសន្ន​ដោយមិនទទួលបានប្រាក់ខែ ឬ Leave Without​ pay ខណៈដែល THA ក៏បានធ្វើការស្នើសុំទៅរដ្ឋាភិបាល ដើម្បីជួយដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុទៅដល់ក្រុមបុគ្គលិកដែលកំពុងបន្តធ្វើការងារតាមរយៈការជួយកាត់បន្ថយថ្លៃចំណាយលើទឺកភ្លើងជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ