ចំណេះដឹង ៖ សម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ឬហៅកាត់ថា (UNGA 76) ត្រូវបានប្រកាសបើកជាផ្លូវការ កាលពីថ្ងៃអង្គារទី១៤ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ គឺនៅចំថ្ងៃជាមួយគ្នាដែលលោក Abdulla Shahid រដ្ឋមន្ត្រីការបរទេសនៃកោះម៉ាល់ឌីវបានស្បថចូលកាន់តំណែងជាប្រធានមហាសន្និបាតផងដែរ។
រហូតមកដល់ថ្ងៃទី២១ ខែកញ្ញា ទើបកិច្ចប្រជុំថ្នាក់កំពូលនៃមេដឹកនាំប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិបានចាប់ផ្តើមដំណើរការឡើងនៅក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិក ហើយគ្រោងនឹងបញ្ចប់ទៅនៅត្រឹមថ្ងៃទី២៧ខែកញ្ញាដោយធ្វើឡើងទាំងថ្ងៃសៅរ៍ ទី២៥ ខែកញ្ញាផងដែរ។
នៅមុនពេលនៃកិច្ចប្រជុំនឹងត្រូវធ្វើឡើ ងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើជាអ្នកថ្លែងសន្ទរកថាមុនគេបង្អស់ទៅកាន់អ្នកចូលរួមជាមេដឹកនាំប្រទេសជាសមាជិកជាង១០០ប្រទេស និងក្រុមអង្កេតការណ៍ដែលមកពីប្រទេសមិនមែនជារដ្ឋសមាជិកចំនួន១១៤ប្រទេសផ្សេងទៀត។
គួរឲ្យដឹងដែរថា UNGA គឺជាគោលនយោបាយសំខាន់របស់អង្គការសហប្រជាជាតិដែលមានរដ្ឋជាសមាជិកសរុប១៩៣ ហើយកិច្ចប្រជុំនេះធ្វើឡើងដើម្បីផ្តល់នូវវេទិកាពិសេសមួយដែលអនុញ្ញាតឲ្យមានការពិភាក្សាជាពហុភាគីអំពីបញ្ហាអន្តរជាតិ។ ក្រៅពីនោះ UNGA ក៏ជាកិច្ចប្រជុំក្នុងការសម្រេចចិត្តទៅលើកិច្ចការងារសំខាន់ផ្សេងៗទៀតដូចជាការតែងតាំងអគ្គលេខាធិកាដោយផ្អែកទៅលើក្រុមប្រឹក្សាអង្គការសហប្រជាជាតិព្រមទាំងធ្វើការតែងតាំងប្រទេសមិនមែនជាសមាជិកផង ក៏ដូចជាការអនុម័តកញ្ចប់ថវិកាសម្រាប់អង្គការសហប្រជាជាតិផង។
ជារៀងរាល់ឆ្នាំការជួបប្រជុំគ្នាត្រូវបានធ្វើឡើងជាទៀតទាត់ចន្លោះពីខែកញ្ញាទៅដល់ខែធ្នូដោយពិភាក្សាគ្នាផ្អែកទៅលើរបៀបវិរៈ និងបញ្ហានានា ដើម្បីអាចអនុម័តយកសេចក្តីសម្រេចក្នុងការដោះស្រាយ៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧បទពិសោធជាង៥០ឆ្នាំខាងគ្រឿងសំអាង Martha Tilaar Group មើលឃើញពីការចែករំលែកទៅសង្គមជាកិច្ចការងារសំខាន់
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2024
ក្រុមហ៊ុនគ្រឿងសម្អាង The Martha Tillaar Group តែងតែចែករំលែកផលចំណេញរបស់ខ្លួនទៅកាន់សង្គមវិញ ជាពិសេសសម្រាប់មនុស្សស្រី និងសហគមន៍ដែលជាអ្នករកប្រាក់ចំណូល