ប្រជាជនមួយចំនួនក្នុងរាជធានីភ្នំពេញសំណូមពរឲ្យអាជ្ញាធរជួយសម្រួលកំណត់តម្លៃទំនិញក្នុងផ្សារសហគមន៍

ប្រជាជនមួយចំនួនដែលរស់នៅក្នុងភូមិសាស្ត្របិទខ្ទប់ជិតផ្សារដើមថ្កូវមានការត្អូញត្អែរជាខ្លាំងទៅលើតម្លៃនៃមុខទំនិញដូចជា បន្លែ ត្រី សាច់ ដែលកំពុង​ដាក់​លក់នៅក្នុងផ្សារ។ ជាមួយគ្នានេះក៏មានការអំពាវនាវដល់អាជ្ញាធរជួយសម្របសម្រួលលើការគ្រប់គ្រងតម្លៃទំនិញយុទ្ធសាស្ត្រមួយចំនួន ខណៈពេល​ដែលប្រជាជនមិនអាចចេញពីផ្ទះប្រកបអាជីវម្ម បាត់បង់ចំណូល និងគ្មានជម្រើសទៅទិញនៅកន្លែងឆ្ងាយពីមូលដ្ឋានផ្សេងបាន។

ធ្លាប់តែទិញបន្លែ ត្រី សាច់ មកធ្វើម្ហូបសម្រាប់មួយថ្ងៃអស់ត្រឹមជាង1ម៉ឺនរៀល ស្រាប់តែប៉ុន្មានថ្ងៃចុងក្រោយនេះ ក្នុងមួយថ្ងៃចំណាយជិត3ម៉ឺនរៀល ហើយ ហូបមិនបានគ្រប់គ្រាន់ទៀត។ នេះជាការលើកឡើងរបស់អ្នកស្រី ផិន កញ្ញា ដែលជាអ្នកបោកអ៊ុតសម្លៀកបំពាក់ស្ថិតនៅជិតផ្សារដើមថ្កូវ ដែលកំពុងស្ថិតនៅក្នុងតំបន់បិទខ្ទប់។

អ្នកស្រីបន្តថា ៖

“បន្លែគ្រប់មុខគឺឡើងថ្លៃទាំងអស់ មានត្រឹម1ម៉ឺនរៀលកាន់ទៅផ្សារអី មិនដឹងបានគ្រប់មួយពេល ឬអត់ទេ។ រាល់ថ្ងៃចេះតែរអ៊ូប្រាប់គ្នា ដើម្បីឲ្យហូបចេះរិះថាំព្រោះរកអីក៏មិនបាន ហើយម្ហូបក៏ឡើងថ្លៃទៀត”

ដោយឡែកអ្នកស្រី លន់ កែវ ជាអ្នកលក់ពងទា ដែលជាប្រចាំតែងតែចេញទៅលក់នៅផ្សារអូឡាំពិកក៏បានត្អូញត្អែរដែរថា ៖

“មីងមិនប្រាកដដែរថាបន្លែឡើងថ្លៃដោយសារអី តែមីងគិតថា មកពីអ្នកលក់ច្រើនជាង ព្រោះបន្លែខ្លះ ដូចជាត្រកួន ត្រសក់ សណ្ដែកគួរ សុទ្ធតែជាប្រភេទ បន្លែស្រួលដាំ បែរជាលក់ថ្លៃមួយគីឡូដល់ជិត1ម៉ឺនរៀលទៅហើយ”

មិនខុសគ្នាប៉ុន្មានពីអ្នកស្រីទាំងពីរ អ្នកស្រី ស្រីឡែន ដែលជាមេផ្ទះក៏រអ៊ូរទាំដែរថា ៖

“ខ្ញុំបានឃើញ អាជ្ញាធរដើរពិនិត្យរឿងតម្លៃដូចគ្នា តែពួកគាត់ផ្ដោតលើស្បៀងសំខាន់ៗដូចជា សាច់ ត្រី និងស៊ុត ជាដើម តែដោយឡែក បន្លែគឺមិនឃើញមានកំណត់តម្លៃជាក់លាក់ទេ”

ដោយភាពលំបាកទាំងនេះ តំណាងឲ្យប្រជាជនដែលរស់នៅជុំវិញផ្សារដើមផ្កូវពួកគេបានស្នើរសុំឲ្យអាជ្ញាធរជួយលូកដៃក្នុងរឿងនេះ​ ដើម្បីកំណត់តម្លៃសមរម្យទៅលើទំនិញគ្រប់មុខដែលអាចឲ្យប្រជាជនគ្រប់គ្នាមានលទ្ធភាពក្នុងការទិញបានទាំងអស់គ្នា។ ម៉្យាងទៀតពេលនេះ ពួកគាត់គឺ បានបាត់ចំណូលទាំងស្រុងហើយ ដោយមូលហេតុចេញទៅណាមិនបាន។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានមានប្រសាសន៍ថា ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងការឡើងតម្លៃទំនិញនៅតាមទីផ្សារ ក្រសួងពាណិជ្ជកម្មបានបង្កើតក្រុមការងារចុះតាមដាន និងជួយសម្របសម្រួលតម្លៃសម្ភារៈប្រើប្រាស់ចាំបាច់ អាហារយុទ្ធសាស្ត្រមួយចំនួនដូចជាអង្ករ មី ត្រីខ ជាដើម។

លោកបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី19 ខែមេសា ឆ្នាំ2021 ក្រុមការងារបានចុះគ្រប់គ្រង និងសម្របសម្រួលតម្លៃទំនិញប្រមាណ20មុខ រួមជាមួយនឹងកា​រ​ណែនាំ​ឱ្យមានការដាក់កំណត់តារាតំណត់តម្លៃទំនិញប្រមាណ20ប្រភេទ រួមមានដូចជា អង្ករ មី សាច់ជ្រូក សាច់គោ សាច់មាន់ ពងទា ត្រីងៀត ត្រីខ ជាដើមនៅតាមទីផ្សារក្នុងរាជធានីភ្នំពេញសរុបប្រមាណ30ទីតាំង ប៉ុន្តែសម្រាប់ប្រភេទត្រី គឺពិតជាមានការឡើងថ្លៃជាងគេ ដោយសារតែមានបញ្ហាទៅ​លើ​ការដឹកជញ្ជូនចូលមកកាន់ទីផ្សាររាជធានីភ្នំពេញ ហើយមន្ត្រីជំនាញពាក់ព័ន្ធក៏កំពុងសម្របសម្រួលដើម្បីអាចធ្វើឱ្យការដឹកជញ្ជូនមានភាពងាយស្រួលនាំ​យក​ត្រី​មកផ្គត់ផ្គង់ទីផ្សារនៅទូទាំងរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ការបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុងគឺត្រូវបានធ្វើឡើងកាលពីថ្ងៃទី15 ខែមេសា ឆ្នាំ2021 ដែលត្រូវនឹងថ្ងៃទី2នៃពិធីបុណ្យចូលឆ្នាំខ្មែរ គិតមកទល់ពេលនេះគឺមានរយៈពេល5ថ្ងៃហើយ។ ក្នុងរយៈពេលនេះផងដែរ គេឃើញថាអាជ្ញាធរមានសមត្ថកិច្ចបានខិតខំប្រឹងប្រែងយ៉ាងអស់ពី សមត្ថភាពក្នុងការទប់ស្កាត់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដើម្បីបញ្ចប់នូវការចម្លងរាលដាលនៃជំងឺកូវីដ-19ដែលអាចធ្វើឱ្យកម្ពុជាឈានដល់ភាពមហន្តរាយ។

សូមចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ការរីករាលនៃជំងឺដ៏កាចសាហាវមួយនេះ ជាមួយនឹងការប្រកាន់ខ្ជាប់3កុំ 3ការពារ ជាពិសេសក្នុងអំឡុងពេលនេះសូមកុំចេញពីផ្ទះបើគ្មានការចាំបាច់៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»

ប្រើជំនាញកសិកម្មបើកកសិដ្ឋានចិញ្ចឹមឃ្មុំទទួលបានផលជោគជ័យគួរឱ្យជាទីមោទនៈ

ជំនួញ, ព្រឹត្តិការណ៍

• 28/03/2024

បារាយណ៍ហាន់នី ជាកសិដ្ឋានចិញ្ចឹមឃ្មុំមួយត្រូវបានបង្កើតឡើងដោយនិស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើ ហើយប្រើប្រាស់ជំនាញនេះមកចិញ្ចឹមឃ្មុំអាចប្រមូលផលបាន ១តោនក្នុងមួយរដូវកាល

ច្បាប់​វិនិយោគថ្មី ៖ រាជរដ្ឋាភិបាល​លើកទឹកចិត្ត ​និងអនុគ្រោះ​លើ​សកម្មភាព​វិនិយោគ​តាមវិស័យ​ចំនួន​១៩

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/03/2024

ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា​កំពុង​ទទួលបាន​កា​រចាប់អារម្មណ៍​ និងទាក់ទាញ​វិនិ​យោ​គិនមកពីក្រៅប្រទេស​ជាបន្តបន្ទាប់​ឱ្យចូលមកវិនិយោគ ​និងពង្រីក​ការ​វិនិ​យោគ​បន្ថែមនៅក្នុងប្រទេស​កម្ពុជា

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/03/2024

ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ជំរុញការវិនិយោគ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

«ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ជាប្រធានបទនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បិទបញ្ចប់ជាមួយនឹងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍លើកទី២ បានបញ្ចប់ទៅយ៉ាងជោគជ័យ ជាមួយនឹងការអបអរសាទរយ៉ាងក្លៀវក្លានៃកិច្ចសហប្រតិបត្តិការភាពច្នៃប្រតិដ្ឋ