fbpx

បណ្ណសម្គាល់កម្មសិទ្ធិអចលនវត្ថុមួយចំនួនក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នឹងចាត់ជាមោឃភាពនៅដំណាច់ខែនេះ

ប្លង់ ឬបណ្ណសម្គាល់កម្មសិទ្ធិកាន់កាប់អចលនវត្ថុមួយចំនួនដែលស្ថិតនៅក្នុងតំបន់វិនិច្ឆ័យ ភូមិបឹងលាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នឹងត្រូវអស់សុពលភាព ឬចាត់ជាមោឃភាពនៅត្រឹមដំណាច់ខែឧសភា ឆ្នាំ2021ខាងមុខនេះ។

តាមរយៈសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងបានលើកឡើងថា យោងអនុក្រឹត្យលេខ 46 អន.ក្របក ចុះថ្ងៃទី31 ខែឧសភា ឆ្នាំ2002 ស្ដីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លីក្រោមដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង នឹងធ្វើការចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនដល់ម្ចាស់ក្បាលដី ដែលស្ថិតក្នុងភូមិបឹងលាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី24-25 ខែឧសភា ឆ្នាំ2021 ស្ថិតនៅបរិវេណសាលាបុណ្យបឹងលាជ ស្ថិតនៅក្នុងភូមិបឹងលាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ចំពោះប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី(ប័ណ្ណស្លាប់មាន់) ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដីកន្លងមកក្នុងតំបន់នេះ នឹងត្រូវអស់សុពលភាពតាមផ្លូវច្បាប់ចាប់ពីថ្ងៃចែកវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចនវត្ថុ ខាងលើនេះតទៅ។

ជាមួយគ្នានោះរដ្ឋបាលខេត្តកំពង់ឆ្នាំងបានអំពាវនាវដល់ម្ចាស់ក្បាលដីស្ថិតនៅទីតាំងខាងលើដែលមានបណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចនវត្ថុកន្លងមកត្រូវយកបណ្ណទាំងនោះប្រគល់ឱ្យមន្ត្រីរដ្ឋបាលសូរិយោដី ដើម្បីទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីជំនួសវិញ ចាប់ពីថ្ងៃទី24-25 ខែឧសភា ឆ្នាំ2021 ជាកំហិត។

ដោយឡែក ចំពោះម្ចាស់បំណុលដែលបានបញ្ចាំ ឬហ៊ីប៉ូតែក ពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ សូមយកបណ្ណទាំងនោះ ប្រគល់ជូនមន្ត្រីរដ្ឋបាលសូរិយោដីធ្វើនិយ័តកម្ម ដើម្បីធានាប្រាក់របស់លោកអ្នក៕

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ជំនួយបរទេសសរុបលើសកលលោកកើនឡើងដល់១៦១.២ពាន់លានដុល្លារសហរដ្ឋអាមេរិក

យោងតាមតួលេខដែលត្រូវបានបង្ហាញដោយអង្គការសម្រាប់កិច្ចការងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការសេដ្ឋកិច្ច ឬហៅកាត់ថា OECD នាពេល​ចុង​ក្រោយ​នេះបានបញ្ជាក់ថាតួលេខ…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

រដ្ឋាភិបាលកម្ពុជា-ឡាវ ជំរុញកិច្ចសហប្រតិបត្តិការ និងពង្រីកទំហំពាណិជ្ជកម្មឱ្យកាន់តែប្រសើរ

រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលប្រទេសឡាវបានបង្ហាញពីការពេញ​ចិត្តចំពោះ​កិច្ច​ទំនាក់​ទំនង
ជំនួញ, ព្រឹត្តិការណ៍

អ្នកជំនាញ ៖ បើជីនាំចូលឡើងថ្លៃត្រូវឈប់ទិញ ហើយផលិតជីធម្មជាតិដោយខ្លួនឯងវិញ

អ្នកជំនាញនៅក្នុងវិស័យកសិកម្មបានជំរុញ និងលើកទឹកចិត្តឲ្យប្រជាកសិករខ្មែរគួរតែងាកមកផលិត និងប្រើប្រាស់ជីធម្មជាតិដែលអាចផលិតបានដោយខ្លួន ល្អជាងការទិញជីគីមី ថ្មីគីមី
ជំនួញ, ព្រឹត្តិការណ៍

ក្រុមហ៊ុនផលិតរថយន្តរបស់ស៊ុយអែតប្តេជ្ញាលក់តែរថយន្តអគ្គិសនីប៉ុណ្ណោះនៅត្រឹមឆ្នាំ2030

ក្រុមហ៊ុនផលិតថយន្តរបស់ស៊ុយអែតដ៏ល្បីល្បាញ Volvo នៅថ្ងៃអង្គារនេះបាននិយាយថាខ្លួននឹងដាក់ផែនការថ្មីក្នុងការលក់តែរថយន្តអគ្គិសនីប៉ុណ្ណោះចាប់ពីឆ្នាំ2030 តទៅ ដោយបូករួម
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

ប្រវត្តិ និងរចនាសម្ព័ន្ធរដ្ឋបាលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ​ត្រូវបានបង្កើតឡើង​ក្នុងសម័យសង្គមរាស្ត្រនិយម​ដោយ​ព្រះរាជក្រមលេខ 661 ចុះថ្ងៃទី29 ខែមិថុនា ឆ្នាំ1951។ កិច្ចដំណើរការ​របស់អគ្គ…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ដឹងទេថា TikTok រកចំណូលបានតាមវិធីណាខ្លះ?

តាមការកត់សម្គាល់ មិនបានប៉ុន្មានឆ្នាំផង TikTok បានទទួលនូវកេរ្ត៍ឈ្មោះយ៉ាងល្បីល្បាញ ហើយត្រូវបានគេដឹងដែរថាអាចរកចំណូលបានដល់ទៅរាប់រយពាន់លានដុល្លារ ដោយទម្រង់…
ជំនួញ, ព្រឹត្តិការណ៍

ផ្សារទំនើបលក់រាយខ្នាតអន្តរជាតិល្បីៗកំពុងដាក់ផែនការប្រកួតប្រជែងគ្នានៅកម្ពុជា

កម្ពុជា បានក្លាយជាគោលដៅយ៉ាងសំខាន់សម្រាប់បណ្តាក្រុមហ៊ុនវិនិយោគផ្សារបែបទំនើបលក់រាយខ្នាតអន្តរជាតិល្បីៗ ខណៈដែលផ្សារ Big C បានដាក់ផែនការ៥ឆ្នាំ បន្ទាប់ពី 7Eleven ទើប
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

វិភាគ ៖ វិបត្តិសង្គ្រាមសេដ្ឋកិច្ចចិន​-អាមេរិកកំពុងរុញក្តីសុបិនរបស់ឥណ្ឌាក្លាយជាមហាអំណាចបច្ចេកវិទ្យា

ការប៉ះទង្គិចគ្នារវាងអាមេរិក និងចិន នៅតែបន្តកើតឡើងរហូតមកដល់អាណិត្តថ្មីរបស់លោកប្រធានាធិបតី Joe Biden នៅឡើយ ប៉ុន្តែវាត្រូវបានអ្នក
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

កម្ពុជាត្រៀមខ្លួនសហការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ២០២២

រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្ម បានត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានាក្នុងឆ្នាំ2022ឲ្យបានជោគជ័យ…
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

ការប្រើប្រាស់របស់មួយទឹក បានកាត់បន្ថយចំណាយ ជួយដល់សហគមន៍ និងបរិស្ថាន

ទំនិញមួយទឹក ដ្បិតថាមិនមែនជារបស់ថ្មីគាស់ចេញពីកេស ប៉ុន្តែគុណភាពរបស់វានៅតែអាចប្រើប្រាស់បាន ស្អាត និងមានតម្លៃថោក ដែលជួយអាចកាត់បន្ថយការចំណាយ កាត់បន្ថយសំរាម ហើយថែមទាំងបានចូលរួមជួយ…

AMS ECONOMY
@amseconomy