បច្ចេកវិទ្យាមួយចំនួនកំពុងមានឥទ្ធិពលជួយដល់វិស័យសហគ្រាសធុនតូច និងធម្យម នៅកម្ពុជា

ភ្នំពេញ ៖ បច្ចេកវិទ្យាបាន និងកំពុងដើរតួនាទីយ៉ាងសម្រាប់ស្ទើរគ្រប់វិស័យទាំងអស់ ពិសេស សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលត្រូវបានទទួលស្គាល់ថាជាផ្នែកដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ។ មានសំណួរលើកឡើងថា តើបច្ចេកវិទ្យាកំពុងជះឥទ្ធិពលអ្វីខ្លះដល់វិស័យសហគ្រាសធុនតូច និងមធ្យម។

យោងតាមការការសិក្សារបស់មជ្ឈមណ្ឌលកម្ពុជា ៤.០ បានបង្ហាញថា បច្ចេកវិទ្យាសំខាន់ៗជាច្រើន កំពុងជះឥទ្ធិពលសម្រាប់វិស័យសហគ្រាសធនតូច និងធម្យម។ បច្ចេកវិទ្យាសំខាន់ៗដែលមានសក្តានុពលសម្រាប់សហគ្រាសធុនតូច និងមធ្យមទាំងនោះរួមមានដូចជា ៖

ការធ្វើទីផ្សារតាមបែបឌីជីថល (Digital Marketing) ៖


សហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មលក្ខណៈគ្រួសារអាចចាប់យកសក្តានុពល និងទាញយកផលប្រយោជន៍ពីការធ្វើទីផ្សារតាមបែបឌីជីថល ជាពិសេស ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, Instagram, និងYouTube ជាដើម ដោយអាចផ្សព្វផ្សាយ តាមទំហំនៃតម្រូវការ និងលទ្ធភាពហិរញ្ញវត្ថុរបស់ខ្លួន ទាំងការផ្សព្វផ្សាយនៅលើ Page ផ្ទាល់ខ្លួន និងការប្រើប្រព័ន្ធផ្សព្វផ្សាយ ដែលបង់ប្រាក់ ដូចជាការផ្សព្វផ្សាយ ផលិតផល និងសេវានៅតាមគេហទំព័រនានា ការបង្កើនប្រសិទ្ធភាពម៉ាស៊ីនស្វែងរក (Search Engine Optimization-SEO) និងការឃោសនាផលិតផលតាមរយៈអីម៉ែល ដែលសុទ្ធតែអាចជួយឱ្យម្ចាស់អាជីវកម្មបង្កើន ការលក់ផលិតផល ឬសេវាកម្មបាន។

ការធ្វើគេហទំព័រសម្រាប់អាជីវកម្ម ៖

នៅក្នុងយុគសម័យឌីជីថល សហគ្រាសធុនតូច និងមធ្យម ត្រូវការគេហទំព័រផ្ទាល់ខ្លួន ដើម្បីងាយស្រួលភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន និងធ្វើការ ផ្សព្វផ្សាយពីផលិតផល ឬសេវាកម្មនានា។ ឥលូវនេះ សហគ្រិនអាចបង្កើត គេហទំព័រអាជីវកម្មដោយខ្លួនឯងផ្ទាល់បានយ៉ាងងាយស្រួល ដោយមិនចាំបាច់ជួលអ្នកជំនាញក៏បាន ដោយអាចសាកល្បងប្រើប្រាស់ថ្នាលឌីជីថលមួយចំនួន ដូចជា Zyro, Shopify, Weebly, About.me, Jimdo, WordPress.com, Webnote, Wix, Volusion SBigcommerce។

ការទូទាត់ដោយមិនប្រើក្រដាសប្រាក់ (Cashless Payment)

ការស្ទង់មតិរបស់សហគ្រាសធុនតូច និងមធ្យមនៅប្រទេសអាល្លឺម៉ង់បានបង្ហាញថា អាជីវកម្មជាងពាក់កណ្ដាលរាយការណ៍ពីផលវិជ្ជមានចំពោះការលក់ ព្រមទាំងទទួលបានអតិថិជនថ្មីដោយសារការទូទាត់ដោយគ្មានសាច់ប្រាក់។ ចំណែកឯនៅប្រទេសកម្ពុជាវិញ ការទូទាត់ដោយគ្មានសាច់ប្រាក់បានទទួលការគាំទ្រច្រើនជាងមុន ហើយក៏ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយសហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មលក្ខណៈគ្រួសារ សម្រាប់ផ្តល់ភាពងាយស្រួលដល់ការទូទាត់ប្រាក់របស់អតិថិជន។ សេវាទូទាត់តាមឌីជីថល និងចល័តដែលកំពុងប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានដូចជា កម្មវិធីទូរស័ព្ទ ABA, True Money, Pi Pay, SmartLuy, PayGo, Wing, DaraPay, AEON Wallet Cambodia SuGrabPay ក្រៅពីកម្មវិធីទូរស័ព្ទទាំងនេះ ធនាគារនៅប្រទេសកម្ពុជាក៏មានផ្តល់ជា សេវាកម្មធនាគារចល័ត (Mobile Banking) ដែលបានសម្រួលដល់ការទូទាត់កាន់តែមានភាពងាយស្រួល រហ័ស និងសុវត្ថិភាព។

លើសពីនេះទៀត ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការ “កម្មវិធីបាគង” ដែលប្រព័ន្ធថ្មីនេះបានជួយឱ្យអ្នកប្រើប្រាស់សេវាធនាគារតាមរយៈប្រព័ន្ធទូរស័ព្ទមានភាពងាយស្រួលក្នុងការទូទាត់ប្រាក់ឆ្លងពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយទៅគ្រឹះស្ថានមួយទៀត ព្រមទាំងពង្រឹងសុវត្ថិភាពប្រព័ន្ធទូទាត់ ជំរុញបរិយាបន្នហិរញ្ញវត្ថុ និងជំរុញការទូទាត់ដោយមិនប្រើក្រដាសប្រាក់នៅកម្ពុជា។

ប្រព័ន្ធកុំព្យូទ័រក្លោដ (Cloud-Computing)

អំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រក្លោដអាចជួយឱ្យសហគ្រាសធុនតូច និងមធ្យមធ្វើការពីចម្ងាយ។ ប្រព័ន្ធកុំព្យូទ័រក្លោដ ផ្ទុកទិន្នន័យនៅលើអ៊ីនធឺណិតជាជាងផ្ទុកក្នុងកំព្យូទ័រ ឬម៉ាស៊ីនមេ (Server)។ ដូច្នេះនិយោជិតអាចចូលប្រើប្រាស់ទិន្នន័យបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដែលមានអ៊ីនធឺណិត។ មិនតែប៉ុណ្ណោះ ការបាត់បង់ទិន្នន័យដែល អាចបណ្តាលមកពីការខូចខាតសម្ភារផ្នែករឹង (Hardware Failure) នឹងធ្វើឱ្យក្រុមហ៊ុនរងការខូចខាត អាជីវកម្មជួបបញ្ហាប្រឈម។ ក្នុងន័យនេះ ការផ្ទុកទិន្នន័យនៅលើប្រព័ន្ធកុំព្យូទ័រក្លោដ អាចជួយឱ្យម្ចាស់សហគ្រាសធុនតូច និងមធ្យមមិនបាច់បារម្ភពីការបាត់បង់ឯកសារសំខាន់ៗ ដោយសារការខូចខាតឧបករណ៍នានា។

ទិន្នន័យធំ (Big Data)

ជាទូទៅ គេយល់ឃើញថាមានតែក្រុមហ៊ុនធំៗ ដូចជា Google និង Facebook ដែលអាចទាញយកផលប្រយោជន៍ពីទិន្នន័យធំ។ ប៉ុន្តែបច្ចុប្បន្ននេះ សហគ្រាសធុនតូច និងមធ្យមក៏អាចទាញយកផលប្រយោជន៍ពីទិន្នន័យធំដូចគ្នា ដោយសារតែការកើនឡើងនូវដំណោះស្រាយទិន្នន័យធំមួយចំនួន ដូចជា SAS, Alteryx, Kissmetrics, InsightSquared, Google Analytics, IBM Cognos Analytics, Tranzlogic និង Qualtrics ដែលអនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យម ធ្វើការវិភាគទិន្នន័យ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ពីតម្រូវការរបស់អតិថិជន។

សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត (CyberSecurity) ៖


នៅសតវត្សរ៍ទី២១នេះ ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត និងការរំលោភបំពានទិន្នន័យបានកើនឡើងជាលំដាប់។ យោងតាមគេហទំព័រ Techrador សហគ្រាសធនតូច និងមធ្យមជាង ១ លានត្រូវបានរងប៉ះពាល់ដោយការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតនៅឆ្នាំ២០១៨។ រាល់ការវាយប្រហារទាំងនេះត្រូវចំណាយជាមធ្យមជិត ៦៥០០ ផោន ដើម្បីដោះស្រាយ។ ហេតុដូចនេះ សហគ្រិនធុនតូច និងមធ្យមអាចចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាដើម្បីការពារប្រឆាំងទប់ទល់នឹងការគំរាមកំហែងពីការ វាយប្រហារតាមអ៊ីនធឺណិតនេះ។ ការពង្រឹងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតមានចាប់ពីការប្រើប្រាស់ Software ដែលមានតម្លៃសមរម្យ រហូតដល់ការការពារពីអ្នកជំនាញផ្នែកសន្តិសុខអ៊ីនធឺណិត។

ស្វ័យប្រវត្តិកម្ម (Automation)

ជាធម្មតា ស្វ័យប្រវត្តិកម្មត្រូវបានគេចាត់ទុកថាជាបច្ចេកវិទ្យាដែលប្រើប្រាស់ ដោយក្រុមហ៊ុនធំៗ។ ប៉ុន្តែស្វ័យប្រវត្តិកម្មក៏អាចប្រើប្រាស់ដោយសហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើនផលិតភាព។ ស្វ័យប្រវត្តិកម្មការងារប្រចាំថ្ងៃ មានដូចជាអីម៉ែល។ អីម៉ែលដែលប្រើស្វ័យ​ប្រវត្តិកម្ម​អាចជាការផ្ញើអីម៉ែល ស្វាគមន៍ដោយស្វ័យប្រវត្ដិនៅពេលអតិថិជនចុះឈ្មោះចូលក្នុងវេបសាយ ឬកម្មវិធីណាមួយ ការផ្ញើអីម៉ែលណែនាំពីផលិតផលស្រដៀងគ្នាដោយស្វ័យប្រវត្តិ បន្ទាប់ពីអតិថិជនទិញទំនិញណាមួយរួច និងការផ្ញើអីម៉ែលរំលឹកអតិថិជនដោយស្វ័យ​ប្រវត្តិ​នៅពេលជ្រើសរើសទំនិញណាមួយរួច តែមិនទាន់ធ្វើការទូទាត់ប្រាក់។

បញ្ញាសប្បនិម្មិត (Artificial Intelligence) ៖ យោងតាម Al Business បញ្ញាសប្បនិម្មិតនឹងគ្របដណ្តប់ការទំនាក់ទំនង ជាមួយអតិថិជននៅតាមក្រុមហ៊ុនដល់ប្រមាណ ៩៥% នៅត្រឹមឆ្នាំ២០២៥។ បច្ចុប្បន្ននេះ Chatbot ដែលជាកម្មវិធីកុំព្យូទ័រធ្វើត្រាប់តាមការសន្ទនាជាមួយ មនុស្សដោយប្រើបញ្ញាសិប្បនិម្មិត កំពុងមានប្រជាប្រិយភាពខ្លាំង ហើយក៏ត្រូវបានប្រើប្រាស់ដោយសហគ្រាសធុនតូច និងមធ្យម។ Chatbot ប្រើការដំណើរការទិន្នន័យរហ័សដើម្បីឆ្លើយតបដោយស្វ័យប្រវត្តិ មានន័យថាអតិថិជន មិនចាំបាច់រង់ចាំការឆ្លើយតបពីបុគ្គលិកឡើយ។ Chatbot មានសមត្ថភាពក្នុងការឆ្លើយតបជាមួយអតិថិជនច្រើននាក់ក្នុងពេលតែមួយ និងធ្វើការ ២៤ម៉ោង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់​ពីតម្លៃសន្មត​ក្នុង​ការទិញ-លក់អចលនទ្រព្យ​​ ដែល​អ្នកវិនិយោគគួ​រតែដឹង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

តម្លៃសន្មត​ដែល​គេប្រើប្រាស់ក្នុងវិស័យអចលនទ្រព្យ​គឺមានសារ​សំខាន់​សម្រាប់​ម្ចាស់​ក្រុមហ៊ុន ឬអ្នកគ្រប់​គ្រង​ក្រុមហ៊ុន​ ជាពិសេសនៅក្នុងពេលដែលមានការទិញ-លក់

រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយវិនិយោគ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

គណៈកម្មាធិការវិនិយោគ និងគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ាន បានពិភាក្សាដើម្បីស្វែងរកធាតុចូលសម្រាប់ធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀត​ណាម

អាជីវកម្មសង្គម Okra ផ្ដល់អគ្គិសនីដល់ប្រជាជននៅតំបន់ដាច់ស្រយាល និងលើកស្ទួយថាមពលស្អាត

ជំនួញ, ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍

• 23/04/2024

ក្រុមហ៊ុន Okra បានកំណត់យកប្រជាជននៅតាមតំបន់ដាច់ស្រយាលជាប្រជាជនគោលដៅ ក្នុងការជួយសម្រាលការចំណាយថ្លៃអគ្គិសនីរបស់ពួកគេ។

កម្ពុជា រំពឹង​ទទួលបានការ​វិនិយោគ​ និងទេសចរ​ពីប្រទេស​ចិន​បន្ថែ​ម​ក្រោយដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការ​បរទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជារំពឹងថា​​ ក្នុងឆ្នាំ២០២៤​នេះ នឹងទទួលបាន​វិនិយោគិន ​និង​ទេសចរពីប្រទេ​សចិន​បន្ថែមទៀត​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ចិន​

Olam Agri ជំរុញការបណ្តុះបណ្តាលកសិករលើផលិតកម្មស្រូវ ដើម្បីជួយពួកគេបង្កើនប្រាក់ចំណូល

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/04/2024

Olam ផ្តល់កម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយសម្រាប់ដល់កសិករជាដៃគូដែលផ្តោតទៅលើលក្ខខណ្ឌ និងគោលដៅរបស់កសិករជាមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេ។

ផែនការហិរញ្ញវត្ថុ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ក្រុមគ្រួសារនីមួយៗ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/04/2024

គ្រួសារនីមួយៗតែងតែងមានក្តីស្រមៃចង់មានរំហូរសាច់ប្រាក់គ្រប់គ្រាន់ក្នុងដៃសម្រាប់ចំណាយលើការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំជាដើម ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ

កម្ពុជា – ចិន ឯកភាពគ្នាជំរុញវិស័យទេសចរណ៍ និងបង្កើនជើងហោះហើរត្រង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជា-ចិន បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ការហោះហើរត្រង់ និងយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»

ក្រុងរុនតាឯក និងពាក់ស្នែង បាន និងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

រាជរដ្ឋាភិបាល​ បានជំរុញឱ្យ​រៀបចំ​បង្កើត​បុរីជនបទនៅតាម​បណ្ដាខេត្ត​នានា​ទូទាំង​ប្រទេស ​ដើម្បីលើកកម្ពស់​ដល់សុខុមាលក្នុងការ​រស់នៅ​របស់ប្រជាពលរដ្ឋ

ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ផ្លែដូងស្រស់របស់កម្ពុជាទទួលបានការអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនបន្ទាប់ពីកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣