កូរ៉េខាងត្បូងពិន័យGoogle១៧៧លានដុល្លារពីបទរារាំងការអភិវឌ្ឍន៍កម្មវិធីប្រព័ន្ធប្រតិបត្តិការ Android

បរទេស ៖ រដ្ឋាភិបាលប្រទេសកូរ៉េ​ខាង​ត្បូង​ពិន័យ​ក្រុម​ហ៊ុន​ Google ​ជា​ទឹក​ប្រាក់​ចំនួន​ ១៧៧ ​លាន​ដុល្លារ​អាមេរិក​ ពី​បទ​រារាំងបង្អាក់​កា​រ​អភិវឌ្ឍន៍​​កម្មវិធី​របស់​គូ​ប្រជែង​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ​ដោយ​គាំទ្រ​ដល់​យុទ្ធនាការ​មួយ​​ផ្តោត​លើ​ភាព​លេចធ្លោ​របស់​ខ្លួនលើ​កម្មវិធី​​ (សូហ្វហ្វ៊ែរ)​របស់​ស្មាតហ្វូន​។

​ក្រុម​​និយ័តករ​​បានចោទ​​ប្រកាន់ក្រុម​ហ៊ុន​បច្ចេកវិទ្យា​​​ Google ​​ដែល​​ធ្វើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ​លើ​ទូរស័ព្ទ​ស្មាតហ្វូន​ជាង​ ៨០ ​ភាគរយ​នៅ​ជុំ​វិញ​ពិភព​លោក​ពី​បទ​ប្រើ​ប្រាស់​អំណាច​ចរចា​​របស់​ខ្លួន​ដើម្បី​កំចាត់ការ​ប្រកួត​ប្រជែង​ ក្រោយ​ចាប់​ផ្តើម​ស៊ើប​អង្កេត​លើ​​ការ​អនុវត្ត​ដោយ​មិន​ស្មើ​ភាព​គ្នា​​ដែល​ពាក់​ព័ន្ធ​នឹង​ក្រុម​ហ៊ុន​អាមេរិក​មួយ​នេះ​ចាប់​តាំង​ពី​ឆ្នាំ ​២០១៦​មក​។​

គណៈ​កម្មការ​ពាណិជ្ជកម្ម​​យុត្តិធម៌​កូរ៉េ​ (KFTC)  ​រក​ឃើញ​ថា​ ក្រុម​ហ៊ុន​ Google ​ប្រើ​កិច្ច​ព្រម​ព្រៀង​ប្រឆាំង​ការ​បែក​បាក់​ (AFA) ​ដើម្បី​បង្កើន​ភាព​លេច​ធ្លោ​នៃ​ទីផ្សារ​របស់​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​ ២០១១​​មក​ ​ដោយ​រារាំង​អ្នក​ផលិត​ឧបករណ៍​ពី​ការ​អភិវឌ្ឍន៍​​កម្មវិធី​ ឬប្រើ​កម្មវិធី​ដែល​បាន​កែប្រែ​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ​។ ក្រុម​អ្នកឃ្លាំ​​មើល​នេះ​ ​ហាម​ឃាត់​ Google ពី​កា​រ​បង្ខំ​ឱ្យ​ក្រុម​ហ៊ុន​ផលិត​ដូចជា​​ ​Samsung Electronics Co និង​ LG Electronics Inc ​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ AFA និ​ង​បញ្ជា​ឱ្យ​​កែប្រែ​អ្វី​ដែល​មាន​ស្រាប់​។​

​កាល​ពី​ខែ​សីហា​ ​កូរ៉េ​ខាង​ត្បូង​​​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​ ដែល​អនុម័ត​ច្បាប់​​ដើម្បី​ដាក់​កំហិត​លើ​គោល​នយោបាយ​ទូទាត់ប្រា​ក់​របស់​ Apple Inc ​និង​ Google ​ដែល​បង្ខំ​ឱ្យ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​ប្រើ​តែប្រ​ព័ន្ធ​ទូទាត់​ប្រាក់​តាម​​ក្រុមហ៊ុន​របស់​ខ្លួន​។​ ​ច្បាប់​នេះ​​​​ចូល​ជាធរមាន​នៅ​ថ្ងៃ​ ១៤ ​កញ្ញានេះ​  ​អនុញ្ញាត​ឱ្យ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​​​ចៀស​វាង​ការ​បង់​កម្រៃ​ជើង​សារ​ដល់​ប្រតិបត្តិករ​ធំ​ៗ​ទាំង​នេះ​ ​និង​អាច​ឱ្យ​អ្នក​ប្រើ​ប្រាស់​បង់​ប្រាក់​តាម​រយៈ​ប្រព័ន្ធ​ផ្សេង​ៗ​វិញ​។​ ការ​​បញ្ជា​ឱ្យ​បង់​ប្រាក់​ពី​និយតករ​កាល​ពី​ថ្ងៃ​អង្គារ​នេះ​ គឺ​ជា​ការ​ពិន័យ​ខ្ពស់​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​ពី​ការ​រំលោភ​បំពាន​លើ​ការ​ត្រួត​ត្រាទី​ផ្សារ​ ដោយ​មាន​តែ​​ក្រុម​ហ៊ុន​ផលិត​ឈីប​សឺម៉ីកុងឌុចទ័រ​ Qualcomm Inc ប៉ុ​ណ្ណេះ​ដែល​ធ្លាប់​រង​​ទណ្ឌកម្ម​ខ្ពស់​ជាង​នេះ​។​

អ្នក​ស្រី ​Kim Min-jeong ​មន្រ្តី​ម្នាក់​របស់​ KFTC ​និយាយ​ថា​ ចំនួន​ទឹក​ប្រាក់​ដែល​ប្រកាស​ដោយ​គណៈកម្មការ​របស់​អ្នក​​ស្រី​ គឺ​ផ្អែក​លើ​ការ​រក​ប្រាក់​ចំណូល​ដែល​ Google ​រក​បាន​នៅ​កូរ៉េ​ខាង​ត្បូង​ចាប់​តាំង​ពី​ឆ្នាំ​ ២០១១ ​ដល់​ខែ​មេសា​។​ អ្នក​​ស្រី​​​ថា​ ការ​ផាក​ពិន័យ​ដែល​អាច​ប្រកាស​នៅ​ខែ​តុលា​ ឬ​ខែ​វិច្ឆិកា​ អាច​ខ្ពស់​ជាង​នេះ​បន្តិច​​​។​

​ក្រុម​ហ៊ុន​ Google ​ឆ្លើយ​តប​វិញ​ដោយ​និយាយ​ថា​ ប្រព័ន្ធ​ប្រតិបត្តិការ​ Android ​បាន​ពន្លឿន​ការ​ច្នៃ​ប្រឌិត​រួម​ទាំង​ក្នុង​ចំណោម​ក្រុម​ហ៊ុនកូ​រ៉េ ​និង​ធ្វើ​ឱ្យ​បទ​ពិសោធន៍​អ្នក​ប្រើ​ប្រាស់​កាន់​តែ​ប្រសើរ​ឡើង​ ហើយ​ថា​ខ្លួន​​នឹង​ប្តឹងឧ​ទ្ធរណ៍​ចំពោះ​ការស​ម្រេច​ចិត្ត​នេះ​។​ ក្រុម​ហ៊ុន​និយាយ​នៅក្នុ​ង​សេចក្ដី​ថ្លែងការណ៍​ថា​៖​

«​សេចក្តី​សម្រេច​របស់​ KFTC ​​មិន​អើពើ​នឹង​អត្ថ​ប្រយោជន៍​ទាំង​នេះ​ ហើយ​នឹង​ធ្វើ​ឱ្យ​ខូច​គុណ​ប្រយោជន៍​ដែល​អ្នក​ប្រើ​ប្រាស់​​​»​

​តែ​យ៉ាង​ណា​មិញ​ អ្នក​​ស្រី​ Joh Sung-wook ​ប្រធានគណៈ​កម្មការ​ពាណិជ្ជកម្ម​​យុត្តិធម៌​កូរ៉េ​ ហៅកាត់ថា​​ KFTC ​និយាយ​ថា​៖​

«​សកម្មភាព​របស់​គណៈ​កម្មការ​ពាណិជ្ជ​កម្ម​យុត្តិធម៌​ មិន​ត្រូវ​បាន​កំណត់​ចំពោះ​តែ​ឧបករណ៍​ចល័ត​នោះ​ទេ​ ប៉ុន្តែ​វិធានការ​កែត​ម្រូវ​នេះ​រួម​មាន​ទាំង​​ឧបករណ៍​ឆ្លាតវៃ​ផ្សេងទៀ​ត​​ដូច​ជានា​ឡិកាឆ្លា​តវៃ​ និង​ទូរទស្សន៍​ឆ្លាតវៃ​ជា​ដើម​»​

​ លោក​ស្រី​បន្ត​ថា​៖​

«​ដូច្នេះ ​យើង​រំពឹង​ថា​ការប​ង្កើត​ថ្មី​នឹង​កើត​ឡើង​នៅ​ពេល​ដែលស​ម្ពាធ​ប្រកួត​ប្រជែង​នៅ​ក្នុង​វិស័យ​នេះ​ត្រូវ​បាន​ធ្វើ​ឱ្យ​សកម្ម​»

​និយតករ​កូរ៉េ​បាន​បង្កើនការ​ត្រួត​ពិនិត្យលើ​ក្រុ​ម​ហ៊ុន​បច្ចេក​វិទ្យា​យក្ស​នៅ​ឆ្នាំ​នេះ​ រួម​ទាំង​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ផង​ដែរ​​។​ ការ​ការពារ​អ្នក​ប្រើ​ប្រាស់​ គឺ​ជា​ចំណុច​​ប្រសព្វ​នៃ​វិធានការ​ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ទប់​ស្កាត់​អំណាច​គ្រប់​គ្រង​ទីផ្សារ​របស់​ក្រុម​ហ៊ុន​ធំ​ៗ​ ជា​ពិសេស​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​ដូច​ជា​សេវាកម្ម​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​ (Fintech Services)ជា​ដើម​។​

ថ្មីៗ​នេះ​ ក្រុម​​ហ៊ុន​ Kakao Corp និ​ង​​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​ផ្សេង​ទៀត​​ ខាត​បង់​តម្លៃ​ទីផ្សារ​ជា​ទឹក​ប្រាក់​ជាង​ ១៦ ​ពាន់​លាន​ដុល្លារ​ ក្រោយ​វិនិយោគិន​ស្ថាប័ន​បរទេស​និង​ក្នុង​ស្រុក​បោះ​ចោល​ភាគ​ហ៊ុន​របស់​ខ្លួន​ បន្ទាប់​ពី​​សមាជិក​សភា​ល្បី​ៗ​​ហៅ​ក្រុម​ហ៊ុន​ធ្វើ​ប្រតិបត្តិការ​ផ្ដល់​សេវាកម្ម​ផ្ញើ​សារ​ និង​បណ្តាញ​សង្គម​ធំ​បំផុត​របស់​ប្រទេស​មួយ​នេះ​ថា​ជា​ ​«​និមិត្ត​សញ្ញា​នៃ​ការ​លោភ​លន់​»​។​

​និយតករ​កូរ៉េ​​និយាយ​ថា​ ភាព​លេចធ្លោ​នៃ​ទីផ្សារ​របស់​ Google ​នៅ​ក្នុង​សង្វៀន​ទូរស័ព្ទ​ចល័ត​ត្រូវ​បាន​ពង្រឹង​ដោយ​សារ​តែ​ការ​រាំង​ស្ទះ​ដៃ​គូ​ប្រកួត​ប្រជែង​របស់​ខ្លួន​។​ ក្រុម​ហ៊ុន​ Amazon.com Inc ​និង​ Alibaba Group Holding Ltd ​​បរាជ័យ​ក្នុង​ការ​បើក​ដំណើរ​ការ​អាជីវកម្ម​ទូរស័ព្ទ​ចល័ត​ ខណៈ​ពេល​ដែល​ Samsung ​និង ​LG ​មិន​អាច​បញ្ចេញ​ឧបករណ៍​ដូច​ជា​នាឡិកា​ឆ្លាត​វៃ​ និង​ឧបករណ៍​បំពង​សម្លេង​ជាមួយ​សេវាកម្ម​ថ្មី​​ទាន់​ពេល​វេលា ​ដោយ​សារ​តែ​ការ​រាំង​ស្ទះ​របស់​ Google​។​

ក្រៅ​ពី​នេះ​ KFTC ​កំពុង​ស៊ើប​អង្កេត​ករណី ៣​ ផ្សេង​ទៀត​ដែល​ទាក់​ទង​នឹង​ Google ​និង​ការ​រឹត​ត្បិត​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ទីផ្សារ​កម្ម​វិធី​ Play Store ​ការ​ទិញ​ក្នុង​កម្ម​វិធី​ និង​ទីផ្សារ​ផ្សាយ​ពាណិជ្ជកម្ម​។

​​ប្រភព៖

  1. South Korea fines Google over Android smartphone dominance and anti-fragmentation agreements with smartphone makers https://www.scmp.com/tech/big-tech/article/3148668/south-korea-fines-google-over-android-smartphone-dominance-and-anti?utm_source=Twitter&utm_medium=Social&utm_content=article
  2. S. Korea to fine Google US$177 million for forcing software on devices https://www.shine.cn/biz/tech/2109145035/
  3. South Korea passes bill limiting Apple and Google control over app store payments https://www.cnbc.com/2021/08/31/south-korea-first-country-to-curb-google-apples-in-app-billing-policies.html

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ