ប្រធានាធិបតីកូរ៉េខាងត្បូងបន្តប្តេជ្ញាបង្កើតឱកាសការងារថ្មី 50ម៉ឺនកន្លែងក្នុង1ឆ្នាំមុនពេលចេញពីតំណែង

បរទេស៖​ នៅថ្ងៃដើមសប្ដាហ៍នេះប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូង លោក Moon Jae-in បានបង្ហាញពីការប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាលរបស់ក្រុងសេអ៊ូល​ក្នុង​ការបន្តការចំណាយរបស់ខ្លួនបន្ថែមទៀតដើម្បីសម្រេចគោលបំណងធំបង្កើតការងារឲ្យបានច្រើនខណៈដែលមួយរយៈចុងក្រោយនេះអត្រាអត់ការងាររបស់ពលរដ្ឋកាន់តែអាក្រក់មិនធ្លាប់មាន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៃខួប 4ឆ្នាំនៃការឡើងកាន់អំណាច លោក Moon Jae-in បានបង្ហាញពីគោលការណ៍ជាច្រើន របស់រដ្ឋាភិបាលដែលគ្រោង​នឹង​ដាក់​ចេញ ដើម្បីធ្វើយ៉ាងណាអាចធានាឲ្យសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងទទួលបានកំណើនច្រើនជាង 4ភាគរយសម្រាប់ឆ្នាំ2021 នេះ​​ពោលគឺក្នុងទំហំដែលច្រើន​ជាង​ការព្យាករណ៍របស់ក្រសួងហិរញ្ញវត្ថុដែលមានត្រឹមតែ 3 ឬ 4ភាគរយប៉ុណ្ណោះ។

លោក Moon បញ្ជាក់ថា៖

“រដ្ឋាភិបាលនឹងផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើក្រុមពលរដ្ឋវ័យក្មេង និងស្ត្រីងាយរងគ្រោះ ដែលកំពុងស្ថិតនៅក្នុងស្ថានភាព​លំបាកខ្លាំងដោយក្នុងនោះរដ្ឋាភិបាលគ្រោងនឹងចាយលុយប្រមាណជាង 275 ពាន់លានដុល្លារនៃខ្ទង់ចំណាយសម្រាប់ឆ្នាំសារពើពន្ធ”

ទោះបីជាការនាំចេញរបស់កូរ៉េខាងត្បូងពេលបច្ចុប្បន្ននេះបានកើនឡើងក្តី ប៉ុន្តែតួលេខនៃពលរដ្ឋអត់ការងារធ្វើនៅតែបន្តកើនឡើងខ្លាំងនៅត្រីមាសដំបូងឆ្នាំ2021​នេះ ដែលវាត្រូវបានចាត់ទុកថាជាអត្រារូបភាពដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេល 2 ទសវត្សរ៍ចុងក្រោយនេះ ដោយបានប៉ះពាល់យ៉ាងខ្លាំងទៅ​ដល់កេរ្ត៍​ឈ្មោះរ​​បស់លោក Moon រហូតត្រូវបានពលរដ្ឋកូរ៉េហៅលោកថាជាប្រធានាធិបតីការងារ (Jobs President)។  កាលពីពេលកន្លងទៅនេះ​លោក​បាន​ធ្វើការ​សន្យា និងប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ថានឹងបង្កើនការងារថ្មីដល់ទៅ 500,000កន្លែងក្នុងមួយឆ្នាំសម្រាប់រយៈពេល5 ឆ្នាំនៃអាណត្តិ​របស់លោក​ដែល​នឹង​ឈាន​ចូល​មក​ដល់ទីបញ្ចប់នៅចុងឆ្នាំ2022 ខាងមុខនេះ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ