អាជីវកម្មភាគច្រើនបានរាំងស្ទះ ឬឈានទៅដល់ការផ្អាកដំណើរការទាំងស្រុងនៅក្នុងអំឡុងពេលកូវីដ ប៉ុន្តែមានអ្នកខ្លះបានចាប់ឱកាសទីផ្សារថ្មីបន្ថែមកាន់តែរីកចម្រើនទៅវិញ។
បើយើងអាចក្រឡេកមើលឲ្យឃើញបានច្បាស់ជាងនេះអាជីវកម្មដែលបន្តរស់រានមានជីវិតទាំងនោះភាគច្រើនសុទ្ធតែបានផ្លាស់ប្តូរចរិតអាជីវកម្មរបស់ខ្លួនទៅជាការលក់តាមបែបឌីជីថល ឬអនឡាញជំនូសវិញ ទាំងការផ្សព្វផ្សាយ និងការទិញលក់ផលិតផលរបស់ខ្លួនផង។
យើងអាចមើលឃើញជាក់ស្តែងនៅក្នុងប្រទេសកម្ពុជាពេលនេះ ក្រុមហ៊ុនទទួលដឹកជញ្ជូនទំនិញតូចធំ អ្នកលក់ផលិតផលតាមអនឡាញជាដើមសុទ្ធតែកំពុងពង្រីកអាជីវកម្មរបស់ខ្លួនយ៉ាងខ្លាំងក្លា។
ដូចនេះយើងអាចនិយាយបានថាអាជីវកម្មដែលដំណើរការស្រាប់ ឬគំនិតអាជីវកម្មថ្មីទៅរកបច្ចេកវិទ្យាបែបអនឡាញគឺជារឿងដ៏ល្អបំផុតសម្រាប់គ្រាដែលកូវីដកំពុងវាយប្រហារបែបនេះ ហើយមូលហេតុមួយចំនួនខាងក្រោមនេះអាចជួយបញ្ជាក់ឲ្យកាន់តែច្បាស់អំពីវា៖
1.គ្រប់គ្នានៅលើអនឡាញ៖ បច្ចុប្បន្ននេះមនុស្ស 10 នាក់គឺស្ថិតនៅជាមួយនឹងទូរស័ព្ទដៃ និងអ៊ីនធឺណេត ដូចនេះវាហាក់ដូចជាមិនមានចម្ងល់ឡើយថាអាជីវកម្មថ្មីលើអនឡាញគឺពិតជាងាយស្រួលក្នុងការចាប់យកទីផ្សារគោលដៅរបស់ពួកគេបាននោះចាប់រាប់តាំងពីម្ហូបអាហារស្រស់ទៅដល់ឧបករណ៍ប្រើប្រាស់ធំៗនៅក្នុងផ្ទះជាដើម
2.មនុស្សធ្វើការពីផ្ទះ៖ដូចទៅនឹងប្រទេសផ្សេងដែរនៅពេលដែលមានការវាយប្រហារពីកូវីដខ្លាំងកម្ពុជាយើងក៏បានអនុញ្ញាតឲ្យបុគ្គលិកក្រុមហ៊ុនឯកជន និងរដ្ឋធ្វើការងារពីផ្ទះដែរ។ដូចនេះពួកគេនឹងគ្មានពេលដើម្បីដើរផ្សារ និងទិញទំនិញដោយខ្លួនឯងឡើយ ដែលនេះសុទ្ធតែជាឱកាសសម្រាប់អ្នកបង្កើតអាជីវកម្មថ្មីបែបសេវាកម្មដឹកជញ្ជូន និងទំនិញអនឡាញ។
3.ចំណាយតិចលើការចូលរួមក្នុងទីផ្សារ៖ចាប់ផ្តើមអាជីវកម្មអនឡាញគឺត្រូវការដើមទុនតិចមែនទែនសម្រាប់ពេលនេះ ហើយអ្នកអាចចាប់ផ្តើមពីអ្វីដែលអ្នកមានប្រភពផ្គត់ផ្គង់ និងសាមញ្ញៗបំផុតមិនចាំបាច់ជួលហាងចាំបាច់ជួលអ្នកទីផ្សារឡើយ។
4.ទីផ្សារធំលើសការរំពឹងទុក៖អ្នកមានហាងមួយនៅលើផ្លូវធំ ឬនៅក្នុងផ្សារដ៏ល្បីមួយដូចជាអូឡាំពិក ឬផ្សារថ្មីអ្នកអាចជួបជាមួយនឹងអតិថិជនរាប់រយនាក់ក្នុងមួយថ្ងៃ ប៉ុន្តែនៅលើអនឡាញបើអ្នកយល់ដឹងពីវាអ្នកអាចជួបនឹងអតិថិជនគោលដៅលើសពីមួយពាន់នាក់ក្នុងមួយថ្ងៃ។
5.ពឹងផ្អែកលើគំនិតវ៉ៃឆ្លាតជាជាងការចាយលុយផ្សព្វផ្សាយ៖ទោះបីជាពេលខ្លះអ្នកត្រូវចាយលុយដើម្បីផ្សព្វផ្សាយនៅលើបណ្តាញសង្គមឬអនឡាញមែន ប៉ុន្តែបើអ្នកជាមនុស្សមានគំនិតកែច្នៃនោះអ្នកនឹងអាចចំណាយលុយតិចបំផុតក្នុងការប្រមូលបានអតិថិជនច្រើនបំផុតជាងការរំពឹងទុកជាមិនខាន៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។
Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ
Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ