កម្ពុជាសម្បូរទៅដោយសត្វព្រៃ និងជីវៈចម្រុះប្រភេទកម្រលើពិភពលោកជាច្រើន

ភ្នំពេញ ៖ ព្រះរាជាណាចក្រកម្ពុជាត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលសម្បូរដោយជីវៈចម្រុះ ដែលរហូតមកទល់ពេលនេះ ជីវៈចម្រុះចំនួន ៦ ១៤៩ ប្រភេទត្រូវបានកត់ត្រា។ ចំនួនជីវៈចម្រុះនេះអាចនឹងមានការកើនឡើងទៀត ដោយសារតែមានការរកឃើញជាបន្តបន្ទាប់នូវជីវៈចម្រុះថ្មីៗបន្ថែមទៀត។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថា កម្ពុជាជាប្រទេសសម្បូរទៅដោយជីវៈចម្រុះដែលបាន​បង្ហាញ​វត្តមានប្រភេទថនិកសត្វ ១៦២ប្រភេទ សត្វស្លាប ៦០១ ប្រភេទ ឧរង្គសត្វ ​១៧៣ ប្រភេទ រុក្ខជាតិតូចធំ ចំនួន ៣ ១១៣ ប្រភេទ  ត្រី ១ ៣៥៧ ប្រភេទ សត្វឆ្អឹងខ្នង ៦៧១ ប្រភេទ ថលជលិក ៧២ ប្រភេទ ក្នុងនោះក៏មានផ្កាថ្មរឹង ២៤ប្រភេទ ផ្កាថ្មទន់១៤ប្រភេទ ស្មៅសមុទ្រ១០ប្រភេទ។ នៅក្នុងចំណោមជីវៈចម្រុះទាំងនោះក៏មានប្រភេទជីវៈចម្រុះ ដែលបងប្អូនប្រជាពលរដ្ឋធ្លាប់ឃើញតាមរយៈភាពយន្តឯកសារបរទេស។

ប្រជាជនជាង ៣.៦លាននាក់ បាន និងកំពុងពឹងផ្អែកដោយផ្ទាល់ ឬដោយប្រយោលលើធនធានធម្មជាតិនៃឋបនីយជីវមណ្ឌលបឹងទន្លេសាប។ តំបន់នេះ​ជា​តំបន់មួយដែលមានជីវៈចម្រុះយ៉ាងសម្បូរបែប​នៅក្នុងតំបន់ ក៏ដូចជានៅក្នុង​ពិភពលោក ដែលបាន​ផ្តល់ជា​ទីជម្រក​ដល់​រុក្ខជាតិ និង​សត្វ​ជាង ៨០០ប្រភេទ។

បឹងទន្លេសាប គ្របដណ្តប់លើផ្ទៃដីទំហំជាង ១.៤លានហិកតា ត្រូវបានទទួលស្គាល់ជាឋបនីយជីវមណ្ឌលរបស់អង្គការយូណេស្កូក្នុងឆ្នាំ ១៩៩៧ ដែលជាផ្នែកមួយនៃកម្មវិធីមនុស្ស និងជីវមណ្ឌលរបស់អង្គការយូណេស្កូ ដើម្បីបង្កើនទំនាក់ទំនងរវាងមនុស្ស និងបរិស្ថាន។ ចាប់ផ្តើមក្នុងឆ្នាំ១៩៧១ កម្មវិធីមនុស្ស និងជីវមណ្ឌល គឺជាកម្មវិធីអន្តររដ្ឋាភិបាលបែបវិទ្យាសាស្រ្ត ដែលត្រូវបានប្រារព្ធខួបលើកទី ៥០ឆ្នាំ ក្នុងឆ្នាំ ២០២១ នេះផងដែរ ។

ឋបនីយជីវមណ្ឌលបឹងទន្លេសាប គឺជាកន្លែងសិក្សាសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដោយរួមបញ្ចូលនូវមុខងារសំខាន់ៗចំនួនបី៖១- ការអភិរក្សជីវៈចម្រុះ និងភាពសម្បូរបែបនៃវប្បធម៌   ២-ការអភិវឌ្ឍសេដ្ឋកិច្ចដោយធានាបាននូវនិរន្តរភាពសង្គម វប្បធម៌ និងបរិស្ថាន និង ៣- ផ្តល់ចំណេះដឹងដល់ការអភិវឌ្ឍតាមរយៈការស្រាវជ្រាវ ការត្រួតពិនិត្យ ការអប់រំ និងការបណ្តុះបណ្តាល។

យោងតាមអង្គការខ្មែរ ដាហ្វគ្រុប បានផ្តល់ឱ្យឧបករណ៍ជ្រមុជទឹក ទូក និងឧបករណ៍ផ្សេងទៀតដែលត្រូវការសម្រាប់ អង្គការអភិរក្សផ្កាថ្មកម្ពុជា  ដើម្បីធ្វើការ​ងារដ៏សំខាន់របស់ពួកគេ។  ការចំណាយសម្រាប់ពួកយើងគឺមានតម្លៃ សម្រាប់ វិស័យជ្រមុជទឹក នេសាទ និងទេសចរណ៍ផ្សេងទៀតនៅកោះរ៉ុង។

ក្រុមអ្នកជ្រមុជទឹករបស់ខ្មែរ ដាហ្វគ្រុប បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំងក្នុងការរៀបចំធ្វើឯកសារផែនទីព្រំដែនថ្មប៉ប្រះទឹកនៅកូនកោះ  ជាមួយនឹង SMB និង GPS ដើម្បីបង្កើតផែនទីលម្អិតសម្រាប់ការងារអភិរក្សនាពេលអនាគតដែល អង្គការអភិរក្សផ្កាថ្មកម្ពុជា  បានគ្រោងសម្រាប់តំបន់នោះ។ ជាមួយគ្នានេះកាលពីថ្មីៗអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance)  បានចុះហត្ថលេខាលើគម្រោងរយៈពេលបីឆ្នាំ ស្តីពីការអនុវត្ត «កម្មវិធីសង្រ្គោះ និងថែរក្សាសត្វព្រៃ» នៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ និងខេត្តផ្សេងៗទៀតនៅទូទាំងប្រទេសជាមួយក្រសួងកសិកម្ម ដែលពិធី​ចុះ​ហត្ថនឹងដំណើរការពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ ដោយមានតម្លៃជាង២,៨ លានដុល្លារ។ ការចំណាយថវិកាសម្រាប់ការអនុវត្តកម្មវិធីសង្គ្រោះ និងអភិរក្សសត្វព្រៃពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០២១ នៅទូទាំងប្រទេសមានចំនួនជាង ១៩ លានដុល្លារ។ បើតាមក្រសួងកសិកម្ម គម្រោងខាងលើនេះ អាចនឹងប្រើប្រាស់កញ្ចប់ថវិកាសរុប ២ ៨២៣ ៤០០ ដុល្លារ។ ពាក់ព័ន្ធនឹងគម្រោងនេះ គឺអនុវត្តនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ និងគ្រប់ខេត្តក្រុងទាំងអស់ក្នុងប្រទេសកម្ពុជា ដោយអនុវត្តពីឆ្នាំ២០២២-២០២៤ និងមានការចូលរួមអនុវត្តគម្រោងពីរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 19/04/2024

ឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២.១២ %

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានលទ្ធផល ៥២.១២% ហើយក្រសួងបានប្តេជ្ញាសម្រេចឱ្យបាន ៦០% នៅខែមិថុនា ។

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ជំរុញឱ្យ​រៀបចំ​ទីក្រុង​ដើម្បី​សុខុមាលភាពពលរដ្ឋ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បាន​ជំរុញឱ្យក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​រៀបចំទីក្រុង​ដោយផ្ដោត​លើ​សុខុមាលភាព​ពលរដ្ឋ​

Dytech Limited ជួយបង្កើនចំណូលសហគមន៍នៅប្រទេសហ្សំប៊ីពីការផលិតទឹកឃ្មុំ និងការពារជីវៈចម្រុះ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/04/2024

Dytech Limited បានធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់ ដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះ

អត្រាអតិផរណានៅកម្ពុជារំពឹងថានឹងបន្តក្នុងកម្រិតទាប និងមានស្ថិរភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/04/2024

អត្រាអតិផរណានៅកម្ពុជា ត្រូវបានព្យាករថានឹងបន្តថមថយនៅក្នុងរង្វង់ ២,០% នៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ស្របពេលកំណើនសេដ្ឋកិច្ចមានសម្ទុះវិជ្ជមានប្រសើរ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ទីផ្សារក្រមាខេត្តតាកែវ នៅតែមានប្រជាប្រិយភាព និងមានតម្រូវការទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 18/04/2024

បច្ចុប្បន្ន ទីផ្សារក្រមាក៏នៅតែមានដំណើរការ ព្រោះក្រៅពីការប្រើប្រាស់ ក្រមាក៏ជាអំណោយដ៏មានអត្ថន័យសម្រាប់ជូនដល់មនុស្សជាទីស្រឡាញ់ក្នុងឱកាសនានាផងដែរ។

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។