ចិន ៖ បច្ចេកវិទ្យាអ៊ីនធឺណេត និងសម្ភារប្រើប្រាស់បែបទំនើបដែលហៅកាត់ថា IoT បានក្លាយទៅជាផ្នែកមួយដ៏សំខាន់បំផុតនៃជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សនាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត បូករួមតាំងពីសកម្មភាពរបស់មនុស្សម្នាក់រហូតទៅដល់សកម្មភាពប្រចាំថ្ងៃរបស់អង្គភាព ស្ថាប័ន និងរដ្ឋាភិបាលទាំងឡាយផងដែរ។
យោងតាមការស្រាវជ្រាវមួយដែលធ្វើឡើងដោយក្រុមហ៊ុនស្រាវជ្រាវទិន្នន័យអន្តរជាតិ IDC (Interational Data Corporation) បានរកឃើញថា ប្រទេសចិនដែលជាមហាយក្សសេដ្ឋកិច្ចទី២លើពិភពលោកនោះកំពុងធ្វើដំណើរយ៉ាងលឿននៅក្នុងឧស្សាហកម្មដ៏ថ្មីមួយនេះហើយត្រឹមឆ្នាំ២០២៥ខាងមុខ ទីផ្សារ IoT នៅក្នុងប្រទេសចិននឹងអាចកើនឡើង ហើយពង្រីកទំហំរហូតទៅដល់ ៣០០ពាន់លានដុល្លារ។
ទំហំនេះគឺជាតម្លៃប្រហាក់ប្រហែលទៅនឹង ២៦,១ភាគរយនៃចំណែកទីផ្សារ IoT នៅទូទាំងសកលលោក ហើយរបាយការណ៍ដដែលបានបញ្ជាក់ថា ចិនបាននឹងកំពុងតែជំរុញឲ្យមានការចំណាយកាន់តែច្រើនទៅលើសេវាកម្មគ្រប់ប្រភេទរបស់អ៊ីនធឺណេត ទាំងប្រភេទទន់ Software និងប្រភេទរឹង Hardware ។
កត្តាដ៏សំខាន់មួយទៀតដែលកំពុងធ្វើឲ្យចិនអាចឆ្ពោះទៅមុនឥតឈប់ឈរចំពោះទីផ្សារ IoT នោះ ចាប់រាប់ពីអ៊ីនធឺណេតសម្រាប់រថយន្តអ៊ីនធឺណេតនៃបច្ចេកវិទ្យាឆ្លាតវៃ សម្ភារទំនើបនៅតាមផ្ទះ ឧបករណ៍បច្ចេកវិទ្យាពាក់ជាប់ខ្លួន ព្រមទាំងឧបករណ៍ដែលភ្ជាប់អ៊ីនធឺណេតជាច្រើនទៀត ដោយសារតែចិនគឺជាប្រទេសកំពុងនាំមុខគេយ៉ាងខ្លាំង និងមុនគេក្នុងការអនុវត្តបច្ចេកវិទ្យាអ៊ីនធឺណេតល្បឿនលឿនបំផុតរបស់សកលលោក 5G។
គួរឲ្យដឹងដែរថា គិតនៅក្នុងឆ្នាំ២០២១នេះ ការចំណាយទៅលើ IoT របស់សកលលោកមានទំហំរហូតទៅដល់ ៧៥៤,២៨ពាន់លានដុល្លារខណៈដែលតាមការព្យាករណ៍នៅក្នុងឆ្នាំ២០២៥ ទំហំទីផ្សារនេះនឹងអាចកើនឡើងទៅដល់ ១,២ទ្រីលានដុល្លារជាមួយនឹងអត្រាកើនឡើងប្រមាណជា ១១,៤ភាគរយប្រៀធៀបគ្នារវាងឆ្នាំ២០២១នេះទៅនឹងឆ្នាំ២០២៥ខាងមុខនេះ៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧ឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 19/04/2024
ឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ
Dytech Limited ជួយបង្កើនចំណូលសហគមន៍នៅប្រទេសហ្សំប៊ីពីការផលិតទឹកឃ្មុំ និងការពារជីវៈចម្រុះ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/04/2024
Dytech Limited បានធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់ ដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះ