ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានថ្មីមួយទៀតទទួលបានគោលការណ៍បោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុនក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី (JS Land Plc) ដែលជាក្រុមហ៊ុនសាងសង់លំនៅដ្ឋាន ដែលផ្ដោតជាចម្បងក្នុងការអភិវឌ្ឍគម្រោងអគារខុនដូខ្ពស់ៗទទួលបានការអនុម័តជាគោលការណ៍លើសំណើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈពីក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១  បានចូលរួមកិច្ចប្រជុំ អ.ស.ហ. លើកទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន អ.ស.ហ. តាមប្រព័ន្ធបញ្ជូនសារ និងរូបភាពពីចម្ងាយលើរបៀបវារៈចំនួន៣ ដោយក្នុងនោះក៏មានផងដែរនូវសំណើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី។

បន្ទាប់ពីការធ្វើបទបង្ហាញជូនអង្គប្រជុំរួចមក អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់ទាំងកម្រិតបច្ចេកទេស និងគោលនយោបាយលើឯកសារដែលរៀបចំដោយមន្ត្រីជំនាញ។  ជាលទ្ធផល អង្គប្រជុំបានអនុម័តជាគោលការណ៍លើសំណើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ក្រុមហ៊ុន ជេ អេស លែន ភីអិលស៊ី ដោយក្រុមហ៊ុនត្រូវបំពេញលក្ខខណ្ឌបន្ថែមជាមួយនិយ័តករមូលបត្រកម្ពុជាមុននឹងទទួលបាននូវសេចក្តីសម្រេចផ្លូវការឱ្យបន្តនីតិវីធីនៃការធ្វើបរិវិសកម្ម និងចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជាស្របតាមបទប្បញ្ញត្តិជាធរមាន។

និយ័តករមូលបត្រកម្ពុជាបានបញ្ជាក់ដូច្នេះថា ៖

“ក្រុមហ៊ុន ជេ អេស លែន ភីអិលស៊ី ជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបបំផុតសម្រាប់ការសាងសង់ និងការសម្របទៅតាមនិន្នាការនៃស្ថាបត្យកម្មចុងក្រោយបង្អស់។ ក្រុមហ៊ុន ជេ អេស លែន ភីអិលស៊ី នឹងក្លាយជាក្រុមហ៊ុនទី២ ដែលចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅលើទីផ្សារកំណើននៃផ្សារមូលបត្រកម្ពុជា”

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជេ អេស លែន ភីអិលស៊ី គឺជាក្រុមហ៊ុនសាងសង់លំនៅដ្ឋានដែលផ្ដោតជាចម្បងក្នុងការអភិវឌ្ឍគម្រោងអគារខុនដូខ្ពស់ៗ ស្របតាមបច្ចេកវិទ្យាសំណង់ទំនើប និងនិន្នាការនៃការរចនាស្ថាបត្យកម្មចុងក្រោយ។ គួរគត់សម្គាល់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២១នេះ ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន១៥ ដែលបានប្រមូលទុនពីទីផ្សារ មូលបត្រសរុបប្រមាណជាង ២៧៧ លានដុល្លារអាមេរិក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន អប្សរា មេឌាសឺវីស (AMS) សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

នស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន AMS សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ក្រសួងពាណិជ្ជកម្មកម្ពុជា-កូរ៉េ ពិភាក្សាលើការជំរុញ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

មន្ត្រីជាន់ខ្ពស់កម្ពុជា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២

តម្លៃប្រេងឡើងថ្លៃលើសពី ៨៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលការផ្គត់ផ្គង់នៅតែបន្តមានភាពតឹងតែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃដល់ ៨៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ៨២,៦៣ ដុល្លារក្នុងមួយបារ៉ែល

អាជីវកម្មបរិយាបន្ន VinaSamex ជួយសម្រួលជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

អាជីវកម្មបរិយាបន្ន VinaSamex កំពុងជួយជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាមឱ្យមានលទ្ធភាពធូរធាជាងមុន

My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ជំរុញការវិនិយោគ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

«ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ជាប្រធានបទនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បិទបញ្ចប់ជាមួយនឹងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍លើកទី២ បានបញ្ចប់ទៅយ៉ាងជោគជ័យ ជាមួយនឹងការអបអរសាទរយ៉ាងក្លៀវក្លានៃកិច្ចសហប្រតិបត្តិការភាពច្នៃប្រតិដ្ឋ