ភួយដណ្តប់ផ្ទាំងទឹកកកតែមួយគត់លើពិភពលោកនៅប្រទេសស្វីសអាចទប់ស្កាត់ការកើនកំដៅប្រចាំឆ្នាំបាន

បញ្ហាបម្រែបម្រួលអាកាសធាតុរបស់ពិភពលោកបាននឹងកំពុងធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងរហូតស្ទើរតែឈានដល់ការប្រកាសអាសន្ន ខណៈដែលកិច្ចប្រជុំធំបំផុត COP26 ត្រូវបានធ្វើឡើង ដើម្បីស្វែងរកដោះស្រាយទើបតែបញ្ចប់ទៅនៅក្នុងប្រទសស្កុតឡេនកាលពីពេលថ្មីៗកន្លងទៅនេះ។

គិតរាប់ចាប់តាំងពីតំបន់អាហ្វ្រិក អាស៊ីទៅដល់អ៊ឺរ៉ុប បញ្ហាបម្រែបម្រួលអាកាសធាតុកំពុងបង្កផលប៉ះពាល់ទៅដល់បណ្តាប្រទេសមួយចំនួន ហើយក្នុងនោះសូម្បីតែប្រទេសអភិវឌ្ឍន៍ និងសេដ្ឋកិច្ចខ្ពស់ ដូចជាប្រទេសស្វីសជាដើមក៏គេចមិនផុតនោះដែរ។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងទៅនឹងការបម្រែបម្រួលអាកាសធាតុ រដ្ឋាភិបាលនៃប្រទេសស្វីសបាននឹងកំពុងតែបន្តអនុវត្តនូវគំនិតដ៏ច្នៃប្រឌិតមួយដែលត្រូវបានហៅថា “ភួយដណ្តប់ផ្ទាំងទឹកកក” ខណៈវាមានប្រសិទ្ធភាពយ៉ាងខ្លាំងក្នុងការទប់ស្កាត់ការរលាយផ្ទាំងទឹកកកដល់ទៅ៧០ភាគរយជារៀងរាល់ឆ្នាំ។

ផ្ទាំងភួយដ៏ធំមួយនេះត្រូវបានក្រុមការងាររៀបចំជារៀងរាល់ឆ្នាំដើម្បីគ្របដណ្តប់ទៅលើភ្នំ Titlies ក្បែរតំបន់ Lucerne ហើយដោយឡែកសម្រាប់ឆ្នាំ២០២១នេះ វាមានទំហំរហូតទៅដល់ជាង ១០០ ០០០ម៉ែត្រការ៉េ ឬប្រហាក់ប្រហែលទៅនឹងតារាងបាល់ទាត់ចំនួន១៤កន្លែងបញ្ចូលគ្នា ហើយវាត្រូវបានផលិតចេញពីស្បែកសត្វយ៉ាងក្រាស់បំផុតសម្រាប់ប្រើសម្រាប់ផលិតជាអាវរងាក្នុងតំបន់ត្រជាក់ផងដែរ។

សមត្ថភាពដ៏អស្ចារ្យរបស់ផ្ទាំងភួយយក្សនេះគឺអាចជះកំដៅព្រះអាទិត្យត្រឡប់ចូលទៅក្នុងបរិយាកាសវិញ ហើយថែរក្សាផ្ទាំងទឹកកកដែលនៅពីក្រោមវាមិនឲ្យរលាយឆាប់ពេកនោះទេ ពោលគឺអាចការពារល្បឿនរលាយទឹកកករហូតទៅដល់៧០ភាគរយទោះនៅក្នុងរដូវក្តៅក្តី។

តាមរបាយការណ៍ស្រាវជ្រាវដោយ AFP និងត្រូវបានយកមកចេញផ្សាយដោយ WeForum ផ្ទាំងភួយដណ្តប់ទឹកកកនេះត្រូវបានរដ្ឋាភិបាលស្វីសបង្កើនទំហំជារៀងរាល់ឆ្នាំ ហើយក្នុងឆ្នាំ២០២១នេះមានទំហំកើនឡើងបន្ថែម ៣០ ០០០ ម៉ែត្រការ៉េពីឆ្នាំចាស់។ ទោះបីជាយ៉ាងណាក្តី បច្ចេកវិទ្យាបែបនេះគឺត្រូវបានរដ្ឋាភិបាលស្វីសអះអាងថា គឺជាដំណោះស្រាយបណ្តោះអាសន្នតែប៉ុណ្ណោះ ពីព្រោះថាវានឹងមិនអាចទប់ស្កាត់នូវការរលាយផ្ទាំងទឹកកកទាំងអស់បាននោះទេ ខណៈដែលដុំផ្ទាំងទឹកកកនៅទូទាំងប្រទសស្វីសបច្ចុប្បន្នមានរហូទទៅដល់ ១ ៥០០កន្លែង ហើយរដ្ឋាភិបាលស្វីសបានព្រមានថាវានឹងអាចរលាយស្ទើរតែ៩០ភាគរយនៅត្រឹមចុងសតវត្សរ៍នេះប្រសិនបើវិធានការទប់ស្កាត់ការកើនឡើងនៃកំដៅពិភពលោកនឹងមិនទទួលបានប្រសិទ្ធភាពទេនោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 19/04/2024

ឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២.១២ %

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានលទ្ធផល ៥២.១២% ហើយក្រសួងបានប្តេជ្ញាសម្រេចឱ្យបាន ៦០% នៅខែមិថុនា ។

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ជំរុញឱ្យ​រៀបចំ​ទីក្រុង​ដើម្បី​សុខុមាលភាពពលរដ្ឋ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បាន​ជំរុញឱ្យក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​រៀបចំទីក្រុង​ដោយផ្ដោត​លើ​សុខុមាលភាព​ពលរដ្ឋ​

Dytech Limited ជួយបង្កើនចំណូលសហគមន៍នៅប្រទេសហ្សំប៊ីពីការផលិតទឹកឃ្មុំ និងការពារជីវៈចម្រុះ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/04/2024

Dytech Limited បានធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់ ដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះ

អត្រាអតិផរណានៅកម្ពុជារំពឹងថានឹងបន្តក្នុងកម្រិតទាប និងមានស្ថិរភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/04/2024

អត្រាអតិផរណានៅកម្ពុជា ត្រូវបានព្យាករថានឹងបន្តថមថយនៅក្នុងរង្វង់ ២,០% នៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ស្របពេលកំណើនសេដ្ឋកិច្ចមានសម្ទុះវិជ្ជមានប្រសើរ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ទីផ្សារក្រមាខេត្តតាកែវ នៅតែមានប្រជាប្រិយភាព និងមានតម្រូវការទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 18/04/2024

បច្ចុប្បន្ន ទីផ្សារក្រមាក៏នៅតែមានដំណើរការ ព្រោះក្រៅពីការប្រើប្រាស់ ក្រមាក៏ជាអំណោយដ៏មានអត្ថន័យសម្រាប់ជូនដល់មនុស្សជាទីស្រឡាញ់ក្នុងឱកាសនានាផងដែរ។

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។