តំបន់ស្វយ័តទីបេ ដែលស្ថិតនៅភាគខាងជើងនៃភ្នំហិមាល័យ គឺជាតំបន់ដែលត្រូវបានគេដាក់ឈ្មោះថាជាដំបូលនៃពិភពលោក (Roof of the World) ពីព្រោះថាមួយផ្នែកនៃភ្នំអេវឺរេសគឺលាតសន្ធឹងលើផ្ទៃដីរបស់ខ្លួន ដោយមានផ្ទៃក្រឡាធំរហូតដល់ទៅ ១ ២២៨លានម៉ែត្រការ៉េ ប៉ុន្តែពលរដ្ឋរបស់ខ្លួនគិតត្រឹមឆ្នាំ២០១៩កន្លងទៅនេះមានចំនួនត្រឹមតែជាង ៣លាននាក់ប៉ុណ្ណោះ។
សេដ្ឋកិច្ចរបស់ទីបេគឺពឹងផ្អែកខ្លាំងទៅលើវិស័យទេសចរណ៍វប្បធម៌ ឧស្សាហកម្ម បច្ចេកវិទ្យាទំនើប ឌីជីថល ជាពិសេសថាមពលបៃតង។ ជាក់ស្តែងតាមរយៈតួលេខចុងក្រោយដែលត្រូវបានបង្ហាញដោយក្រុមហ៊ុនរដ្ឋទទួលបន្ទុកកិច្ចការងារអគ្គិសនីជាតិ The Tibet Electric Power Co., Ltd បានឲ្យដឹងថា រដ្ឋស្វយ័តមួយនេះបាននាំចេញថាមពលអគ្គិសនីទៅបរទេសបានរហូតទោដល់ ៨,៩៨ពាន់លានគីឡូវ៉ាត់ម៉ោងគិតចាប់តាំងតែពីឆ្នាំ២០១៥ រហូតទៅដល់រដូវក្តៅក្នុងឆ្នាំនេះដែលវាគឺជាថាមពលបៃតងសុទ្ធ១០០ភាគរយត្រូវបានទាញយកមកផលិតអគ្គិសនី។
ត្រឹមឆ្នាំ២០១៥ ដែលជាឆ្នាំដំបូងបំផុត និងផ្តើមនាំចេញអគ្គិសនីរដ្ឋមួយនេះអាចធ្វើបានរហូតទៅដល់ ១,៨១លានវ៉ាត់ម៉ោងក្នុងមួយថ្ងៃ និងបានក្លាយទៅជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ទៅឲ្យតំបន់ និងខេត្តដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសចិន ជាមួយនឹងការធ្វើកំណែទំរង់រដ្ឋបាលមុនពេលចុះកិច្ចព្រមព្រៀងក្នុងការបញ្ចូលអគ្គិសនីបន្ថែមទៅឲ្យខេត្តផ្សេងទៀតដូចជា Gansu និង Shaanxi ប្រទេសចិននៅក្នុងឆ្នាំ២០១៨។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ ត្រឹមតែរយៈ២ឆ្នាំ The Tibet Electric Power Co.,Ltd បានចុះហត្ថលេខាក្នុងការទាញយកថាមពលស្អាតទៅផលិតជាអគ្គិសនីដើម្បីផ្គត់ផ្គង់ទៅឲ្យក្រុមហ៊ុនរបស់ប្រទេសចិនចំនួន១១ ដែលមានប្រភពមកពីខេត្ត និងក្រុងជាច្រើនទៀតរបស់ចិនដែលក្នុងនោះរួមមានទាំងទីក្រុងប៉េកាំង និងទីក្រុងសៀងហៃផងដែរ។
ជាផ្នែកមួយនៃការពង្រីកអាជីវកម្មរបស់ខ្លួន ទីបេ បានដាក់ផែនការក្នុងការវិនិយោគប្រាក់ប្រមាណជា ៤៦,៦ពាន់លានយ័ន ឬ ៧,៣ពាន់លានដុល្លារបន្ថែមទៀតសម្រាប់ផែនការមេរយៈពេល៥ឆ្នាំបន្ទាប់ ដែលជាលើកទី១៤របស់ខ្លួន (២០២១-២០២៥) និងអាចបង្កើនទំហំផ្គត់ផ្គង់អគ្គិសនីទៅដល់ភាគនរតីនៃប្រទេសចិននាពេលខាងមុខ៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 29/03/2024
ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ
អាជីវកម្មបរិយាបន្ន VinaSamex ជួយសម្រួលជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 29/03/2024
អាជីវកម្មបរិយាបន្ន VinaSamex កំពុងជួយជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាមឱ្យមានលទ្ធភាពធូរធាជាងមុន
My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 29/03/2024
My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ
ចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា និងរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុប
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 29/03/2024
ចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា និងរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុប
ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/03/2024
ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា