ការពង្រឹងត្រួតពិនិត្យទំនិញនាំចូល ជាលទ្ធភាពដែលកម្ពុជាជួយដល់សហគ្រាសធុនតូចក្នុងស្រុក

ភ្នំពេញ ៖ ជាសមាជិកអាស៊ានដែលទទួលយកគោលការណ៍សមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ឬប្រទេសជាសមាជិកផ្សេងៗទៀត មិនមានឡើយនូវការហាមឃាត់ទំនិញនាំចូលមកប្រទេសខ្លួន។ ដោយគោលការណ៍នេះគឺធ្វើឡើងដើម្បីលើកស្ទួយសេដ្ឋកិច្ចប្រទេសជាសមាជិកឲ្យដើរព្រមគ្នាទៅរកភាពរីកចម្រើនក្នុងតំបន់រួមមួយ ដែលអាចផ្តល់នូវផលប៉ះពាល់ដល់សហគ្រាសធុនតូចក្នុងស្រុកដែលនៅមានភាពទន់ជ្រាយនៅឡើយ។

សម្រាប់កម្ពុជា ដែលជាប្រទេសមិនទាន់រឹងមាំ សហគ្រាសធុនតូច និងមធ្យមមួយចំនួនដែលខ្វះខាតជំនាញលើការផលិតទំនិញក្នុងស្រុកកាលពីពេលកន្លងទៅបានជួបនឹងបញ្ហាដែលបណ្តាលមកពីរំហូរចូលជ្រុលពេកនៃទំនិញខាងក្រៅ។ យ៉ាងណាមិញ រដ្ឋាភិបាល នៅតែបន្តបង្កើតគោលនយោបាយនានាដើម្បីគាំទ្រទំហំផលិតកម្មក្នុងស្រុកឲ្យកាន់តែទូលាយ​​​ ដើម្បីឈានទៅដល់ការប្រកួតប្រជែងជាមួយទីផ្សារក្រៅស្រុក និងដើម្បីកាត់បន្ថយការនាំចូលបានខ្លះ។

លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS ថា នៅពេលបច្ចុប្បន្ននេះ សហគ្រាសធុនតូចនៅមិនទាន់មានភាពប្រសើរគួរឲ្យកត់សម្គាល់ណាមួយនៅឡើយទេ ដោយផលិតកម្មក្នុងស្រុកក៏នៅតែផលិត ការនាំចូលក៏នៅតែមិនទាន់ថមថយ។ ក្នុងន័យនេះ លោកឧកញ៉ាបានបង្ហាញការគាំទ្រចំពោះគោលនយោបាយ និងការខិតខំប្រឹងប្រែងកន្លងមក ប៉ុន្តែយ៉ាងណាសុំឲ្យមានការរឹតបន្តឹងនៅតាមព្រំដែនមុននឹងអនុញ្ញាតឲ្យទំនិញចូលមកទីផ្សារក្នុងស្រុកបាន។

លោកឧកញ៉ាបានបញ្ជាក់ថា ៖

«រឹតបន្តឹងការត្រួតពិនិត្យនៅទីនេះ សំដៅទៅលើស្តង់ដារផលិតផល និងការបង់ពន្ធជូនរដ្ឋ ដើម្បីចៀសវាងការនាំទំនិញគេចពន្ធចូល ហើយ​លក់ក្នុងតម្លៃថោក ដែលអាចវាយទីផ្សារក្នុងស្រុកឲ្យដួលបាន។ លើសពីនេះ ចំពោះមុខទំនិញណាដែលនៅក្នុងស្រុកយើងមានហើយ មិនគួរអនុញ្ញាតឲ្យនាំចូលបន្ថែមទៀតទេ បើទោះជាមុខទំនិញនោះមានស្តង់ដារហើយក៏ដោយ។ ធ្វើបែបនេះ គឺជាការទុកផ្លូវឲ្យផលិតផលក្នុងស្រុកមានឱកាសរស់ ទោះជាគុណភាពមិនទាន់ឈានដល់ស្តង់ដារក៏ដោយចុះ»

យ៉ាងណាក៏ដោយ លោកឧកញ៉ាបានបញ្ជាក់ថា ក្នុងករណីដែលមិនអាចបដិសេធទំនិញទាំងនោះបាន រដ្ឋអាចជ្រើសរើសក្នុងការតម្លើងពន្ធ ព្រោះបើពន្ធនាំចូលថ្លៃ ការដាក់លក់នៅលើទីផ្សារក៏ថ្លៃដែរ! ម៉្យាងទៀត បើទំនិញក្រៅស្រុកថ្លៃជាងក្នុងស្រុក នោះប្រជាជននឹងងាកមកសាកល្បងប្រើទំនិញដែលមានស្រាប់ជាមិនខាន។ ជាក់ស្ដែង ប្រទេសក្បែរខាងកម្ពុជា ដូចជាថៃ និងវៀតណាមជាដើម មានការបដិសេធចំៗលើការនាំចូលទំនិញណាដែលក្នុងស្រុកគេអាចផលិតបាន។ ក្នុងករណីនេះ កម្ពុជាក៏អាចបដិសេធបានដូចគ្នា ដោយឈរលើគោលការណ៍លើកស្ទួយសេដ្ឋកិច្ចក្នុងប្រទេស៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា និងរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុប

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា និងរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុប

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»

ប្រើជំនាញកសិកម្មបើកកសិដ្ឋានចិញ្ចឹមឃ្មុំទទួលបានផលជោគជ័យគួរឱ្យជាទីមោទនៈ

ជំនួញ, ព្រឹត្តិការណ៍

• 28/03/2024

បារាយណ៍ហាន់នី ជាកសិដ្ឋានចិញ្ចឹមឃ្មុំមួយត្រូវបានបង្កើតឡើងដោយនិស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើ ហើយប្រើប្រាស់ជំនាញនេះមកចិញ្ចឹមឃ្មុំអាចប្រមូលផលបាន ១តោនក្នុងមួយរដូវកាល

ច្បាប់​វិនិយោគថ្មី ៖ រាជរដ្ឋាភិបាល​លើកទឹកចិត្ត ​និងអនុគ្រោះ​លើ​សកម្មភាព​វិនិយោគ​តាមវិស័យ​ចំនួន​១៩

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/03/2024

ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា​កំពុង​ទទួលបាន​កា​រចាប់អារម្មណ៍​ និងទាក់ទាញ​វិនិ​យោ​គិនមកពីក្រៅប្រទេស​ជាបន្តបន្ទាប់​ឱ្យចូលមកវិនិយោគ ​និងពង្រីក​ការ​វិនិ​យោគ​បន្ថែមនៅក្នុងប្រទេស​កម្ពុជា

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/03/2024

ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ជំរុញការវិនិយោគ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

«ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ជាប្រធានបទនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤