fbpx

លទ្ធផលស្ទង់មតិអំពីទំនោរនៃការប្រើប្រាស់ធនាគារឌីជីថលរបស់ប្រជាជនអាមេរិក

បរទេស៖ ធនាគារ Provident ដែលជាស្ថាប័នហិរញ្ញវត្ថុមានមូលដ្ឋាននៅរដ្ឋ New Jersey បានប្រកាសលទ្ធផលថ្មីៗនេះនៃការស្ទង់មតិតាមបណ្តាញអ៊ីុនធឺណែតទៅលើអតិថិជនអាមេរិកចំនួន 600នាក់ ដែលបានធ្វើឡើងកាលពីខែឧសភា ឆ្នាំ2021 អំពីទំនោរនៃការប្រើប្រាស់ប្រព័ន្ធធនាគាររបស់អតិថិជន។

អ្នកឆ្លើយសំណួរមានរហូតដល់ 91ភាគរយ បាននិយាយថា ពួកគេធ្វើប្រតិបត្តិការធនាគារតាមរយៈបណ្តាញឌីជីថល។ ជាងពាក់កណ្តាលនៃអ្នកប្រើប្រាស់ទាំងនោះ (53ភាគរយ) បាននិយាយថា ពួកគេបានប្តូរទៅប្រើធនាគារឌីជីថលដោយសារតែលទ្ធផលបិទខ្ទប់ទីក្រុងក្នុងការបង្ការការរាតត្បាតជំងឺកូវីដ-19 ។ លើសពីនេះទៅទៀតអ្នកប្រើប្រាស់ 87ភាគរយ បាននិយាយថាពួកគេពេញចិត្តនឹងជម្រើសធនាគារឌីជីថលនៅលើទូរស័ព្ទចល័តដែលមានសម្រាប់ពួកគេ ហើយមាន 63ភាគរយ និយាយថាពួកគេប្រើកម្មវិធីធនាគារចល័តរបស់ពួកគេជាញឹកញាប់។

ការរកឃើញបន្ថែមពីការស្ទង់មតិរបស់ធនាគារ Provident រួមមាន ៖ ក្នុងចំណោមអតិថិជនប្រមាណ 83ភាគរយនៃអ្នកឆ្លើយតបមានគណនីធនាគារដែលភ្ជាប់ទៅនឹងកម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទដូចជា PayPal, Venmo, ឬ Apple Pay ហើយ PayPal គឺជាកម្មវិធីទូទាត់ប្រាក់ដែលមានការពេញចិត្តជាងគេប្រមាណ67ភាគរយ។

ក្នុងចំណោមអ្នកប្រើប្រាស់សេវាធនាគារឌីជីថល 55ភាគរយ ប្រើសេវាធនាគារលើទូរសព្ទដៃចល័ត និង 45ភាគរយ ប្រើប្រាស់សេវាធនាគារលើកុំព្យូទ័រ ឬអ៊ីនធឺណែត។ លក្ខណៈពិសេសដែលត្រូវបានប្រើជាទូទៅបំផុតនៃកម្មវិធីទូរស័ព្ទរួមមាន៖

  • មើលរបាយការណ៍ធនាគារ និងសមតុល្យទឹកប្រាក់ (30ភាគរយ)
  • ការត្រួតពិនិត្យការដាក់ប្រាក់ (26ភាគរយ)
  • ការទូទាត់វិក្កយបត្រ (23ភាគរយ)
  • ផ្ទេរប្រាក់រវាងគណនី (14ភាគរយ)

ទោះបីជាអ្នកឆ្លើយសំណួរនៃការស្ទង់មតិចូលចិត្តសេវាធនាគារតាមអ៊ីនធឺណែតជាជាងការប្រើប្រាស់ធនាគារតាមសាខាផ្ទាល់ក៏ដោយ ក៏នៅតែមានអតិថិជន 58ភាគរយ ជ្រើសរើសទៅប្រើប្រាស់សាខាធនាគារក្នុងតំបន់របស់ពួកគេដោយផ្ទាល់។ មានប្រមាណ 44ភាគរយ នៃអ្នកឆ្លើយតបទាំងនោះបាននិយាយថាពួកគេគ្រាន់តែទៅកាន់សាខាធនាគារដោយផ្ទាល់ដើម្បីដោះស្រាយប្រតិបត្តិការដែលមិនអាចធ្វើតាមអ៊ីនធឺណែតបាន។​ ហើយមាន 25ភាគរយ និយាយថាពួកគេមកកាន់សាខានេះពីព្រោះពួកគេចូលចិត្តការទំនាក់ទំនងដោយផ្ទាល់។

“ខណៈពេលដែលអតិថិជនរបស់យើងភាគច្រើនបានផ្លាស់ប្តូរទៅប្រើធនាគារឌីជីថល ការសិក្សារបស់យើងបង្ហាញថាអតិថិជនប្រមាណ 58ភាគរយ នៅតែទៅកាន់សាខាធនាគារ។ ការអាចផ្គត់ផ្គង់បានទាំងអតិថិជនឌីជីថល និងអតិថិជននៅក្រៅផ្ទាល់គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់យើង”

លោក Vito Giannola អនុប្រធាននាយកប្រតិបត្តិធនាគារ Provident

ប្រភព៖ New Jersrey Business Magazine


ជំនួញ, ព្រឹត្តិការណ៍, អត្ថបទ

នំកន្រ្ទាំខ្មែរ មានទីផ្សារ និងតម្រូវការខ្ពស់ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

នំកន្រ្ទាំខ្មែរ ដែលទទួលបានការពេញនិយមនៅក្នុងពិធីផ្សេងៗសម្រាប់ទទួលភ្ញៀវធ្វើជាចំណី ឬអាហារសម្រន់នោះ បាន និងកំពុងមានប្រជាប្រិយភាពខ្ពស់ ជាពិសេសនៅក្នុងរដូវបុណ្យដាក់បិណ្ឌ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អត្ថបទ

វិស័យឯកជនស្នើរឲ្យមានការបញ្ជាក់ផ្លូវការលើការបើកទេសចរណ៍ឡើងវិញដើម្បីងាយស្រួលត្រៀមខ្លួន

វិស័យឯកជនបានស្នើដល់ក្រសួងទេសចរណ៍ចេញសេចក្ដីជូនដំណឹងផ្លូវការពីពេលវេលាចំពោះផែនការទេសចរណ៍វ៉ាក់សាំង ដើម្បីឲ្យវិស័យឯកជនងាយស្រួលក្នុងការត្រៀមខ្លួ
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ, អត្ថបទ

ចំណេះដឹង ៖ ស្វែងយល់ពីតួនាទីធនាគារកណ្តាលអឺរ៉ុប (ECB)

ធនាគារកណ្តាលអឺរ៉ុប (ECB) គឺជាធនាគារកណ្តាលដែលទទួលខុសត្រូវចំពោះគោលនយោបាយរូបិយវត្ថុរបស់បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបដែលបានអនុម័តរូបិយប័ណ្ណអឺរ៉ូ។
ព្រឹត្តិការណ៍, អត្ថបទ, អាជីវកម្មថ្មី និងនវានុវត្ត

ក្រុងប៉េកាំងមានស្ថានីយ៍ 5G ជាង៤៥ម៉ឺនកន្លែង

គិតត្រឹមចុងខែសីហាកន្លងទៅនេះ ទីក្រុងប៉េកាំងមានវត្តមាននៃស្ថានីយ៍តភ្ជាប់អ៊ីនធឺណេតបច្ចេកវិទ្យាចុងក្រោយ 5G ដល់ទៅ ៤៥ ០០០កន្លែង ដែលមានមនុស្សប្រមាណជា ១២លាននាក់
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ, អត្ថបទ

សមាគមចំនួន៣សហការគ្នាលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រិនវ័យក្មេង និង SMEs នៅកម្ពុជា

សមាគមចំនួន៣បានចុះហត្ថលេខាសហការគ្នាដើម្បីលើកកម្ពស់ និងផ្តល់ចំណេះដឹងហិរញ្ញវត្ថុ ទៅសហគ្រិនវ័យក្មេង ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា ឲ្យកាន់តែទូលំ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អត្ថបទ

៣០ឆ្នាំចុងក្រោយនេះវៀតណាមប្រើយុទ្ធសាស្ត្រ៣ដើម្បីកសាងសេដ្ឋកិច្ច

ក្នុងរយៈពេល៣០ឆ្នាំ វៀតណាម បានប្រែក្លាយប្រទេសពីភាពក្រីក្រក្នុងតំបន់ ក៏ដូចជាពិភពលោក មកជាប្រទេសដែលមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាមួយនឹងការផ្តល់ជូននូវជីវភាពល្អដល់
ព្រឹត្តិការណ៍, អចលនទ្រព្យ, អត្ថបទ

កម្ពុជា – អូស្ត្រាលីបង្កើនសហប្រតិបត្តិការពង្រឹងសុវត្ថិភាពការងារក្នុងវិស័យសំណង់

ជាការចូលរួមលើកកម្ពស់ និងពង្រឹងគុណភាពនៅក្នុងវិស័យសំណង់កម្ពុជា រដ្ឋាភិបាលអូស្ត្រាលី តាមរយៈស្ថានទូតប្រចាំនៅកម្ពុជាបានចុះកិច្ចព្រមព្រៀងជួយពង្រឹងសុវត្ថិភាពការងារក្នុង
ជំនួញ, ព្រឹត្តិការណ៍, អត្ថបទ

កូរ៉េខាងត្បូងពិន័យGoogle១៧៧លានដុល្លារពីបទរារាំងការអភិវឌ្ឍន៍កម្មវិធីប្រព័ន្ធប្រតិបត្តិការ Android

កូរ៉េខាងត្បូងពិន័យ Google ចំនួន ១៧៧ លានដុល្លារពីបទរារាំងការអភិវឌ្ឍន៍កម្មវិធីរបស់គូប្រជែងក្នុងប្រព័ន្ធប្រតិបត្តិការ Android ដោយគាំទ្រដល់យុទ្ធនាការមួយផ្តោតលើភាព
ព្រឹត្តិការណ៍, អត្ថបទ, អាជីវកម្មថ្មី និងនវានុវត្ត

ក្រុមហ៊ុនរុករករ៉ែមាសនៅខេត្តត្បូងឃ្មុំនឹងចាប់ផ្ដើមដំណើរការ បើមិនមានការប៉ះពាល់ដល់បរិស្ថាន

ប្រសិនបើលទ្ធផលនៃការសិក្សាបញ្ជាក់ថា មិនមានផលប៉ះបាល់ទៅដល់បរិស្ថាននោះទេ ក្រុមហ៊ុនរុករករ៉ែមាស អាចនឹងចាបផ្តើមដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ
បទយកការណ៍, របាយការណ៍, អចលនទ្រព្យ

ក្រុមហ៊ុនអចលនទ្រព្យធំបំផុតរបស់ចិនប្រមូលផលលក់បានជាង១០០ពាន់លានដុល្លារក្នុងសម័យកាលកូវីដ១៩

យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន Evergrande Group ដែលជាក្រុមហ៊ុនអចលទ្រព្យដ៏ធំបំផុតរបស់ប្រទេសចិន…

AMS ECONOMY
@amseconomy