បណ្តាផ្សាររដ្ឋ និងផ្សារមិនរៀបរយដែលបានផ្អាកក្នុងរាជធានីភ្នំពេញ នៅមិនទាន់ បើកដំណើរការនោះទេ

បើទោះជាមាន ការបើកឱ្យមានចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ដោយអនុលោមទៅតាម​ការ​កំណត់នៃតំបន់ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាលក្នុងជំហាន​ដំបូងបន្ទាប់ពីបញ្ចប់​ការបិទ​ខ្ទប់​អស់រយៈពេល21ថ្ងៃកន្លងទៅនេះក៏ដោយ ប៉ុន្តែសម្រាប់បណ្តាផ្សាររដ្ឋ ក៏ដូចជាផ្សារមិនរៀបរយ​ទាំង​អស់​ដែលបានផ្អាកបណ្តោះអាសន្នក្នុងរាជធានីភ្នំពេញនោះមិនទាន់បានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនោះទេ។

នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការផ្សព្វផ្សាយសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការដាក់ចេញវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-19 ដោយបែងចែកតំបន់​លឿង​ តំបន់លឿងទុំ និងតំបន់ក្រហម នៅព្រឹកថ្ងៃទី6 ខែឧសភា ឆ្នាំ2021 នេះ ឯកឧត្តម កើត ឆែ អភិបាល​រង​រាជធានី​ភ្នំពេញបានថ្លែង ថាទោះជាមានការ​បើកឱ្យ​មាន​​ចរាចរណ៍​នៅក្នុង​ភូមិសាស្ត្ររាជធានី​ភ្នំពេញ​ក៏ដោយ ប៉ុន្តែសម្រាប់បណ្តាផ្សារនានាដែលត្រូវ​បាន​ផ្អាកជា​បណ្តោះអាសន្ន​នៅមិនទាន់អនុញ្ញាត​ឱ្យបើក​ដំណើរការឡើងវិញទេ។

ឯកឧត្តម កើត ឆែ បានមានប្រសាសន៍ថា ៖

“រឿងទីផ្សារនេះគឺសូមអធ្យាស្រ័យ​មិនអនុញ្ញាត​ឱ្យបើកបាននៅឡើយទេលើកលែងតែទីផ្សារលក់ដូរនោះអនុវត្តតាមវិធានការសុខាភិបាល និងមានសុវត្ថិភាពទើបអនុញ្ញាតទៅបាន ព្រោះថាបើកហើយនៅមានហានិភ័យឆ្លងជំងឺកូវីដនោះតើយើងបើកធ្វើអ្វី?”

ឯកឧត្តមបានបន្តថា ៖

“ទីប្រជុំជននៃតំបន់ផ្សារ គឺប្រឈមនឹងការឆ្លងខ្ពស់ យើងឃើញ​រួចមក​ហើយថា មិនថាអ្នកលក់ អ្នកទិញ និងអ្នករស់នៅក្បែរៗផ្សារ មានការឆ្លងរួចមកហើយ។ ជាក់ស្ដែងដូច​ជានៅជុំវិញមន្ទីរពេទ្យកាល់ម៉ែត ដែលជាផ្សារមិនរៀបរយ ភាគច្រើនឆ្លងទាំងអស់។ ដោយឡែកអ្នក​លក់​នៅផ្សារច្បារអំពៅ ដំបូងមិនទាន់ដឹងថាមានអ្នកឆ្លងនោះទេ ប៉ុន្តែក្រោយពេលយក​សំណាកទៅ​ធ្វើ​តេស្ត ស្រាប់តែមានអ្នកឆ្លង ហើយឆ្លងច្រើនទៀត។ ដូច្នេះ ទីប្រជុំជននៃតំបន់ផ្សារពេលនេះនៅតែ​មិនទាន់មាន​សុវត្ថិភាពដែលអាចបើកឱ្យដំណើរការឡើងវិញនោះទេ ព្រោះវាពិបាកក្នុងការគ្រប់គ្រងនៅឡើយ”

ជាការបញ្ជាក់ទៅលើមូលហេតុ ដែលនៅមិនទាន់អាចអនុញ្ញាត ឱ្យមានការបើកដំណើរការផ្សារ ដែលផ្អាកបណ្តោះអាសន្នទាំងនេះ លោកអភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ថា ដោយសារតែផ្សា​រទាំងនោះមានមនុស្សចេញចូលច្រើន ទីតាំងលក់ តូបលក់ដូរនានាសុទ្ធតែស្ថិតនៅជិតគ្នា គ្មានគម្លាត ដែល​មានភាពប្រឈមខ្ពស់ ដូច្នេះលុះត្រាតែការឆ្លងរាលដាលត្រូវបានទប់ស្កាត់បានក្នុងកម្រិតខ្ពស់ និងមាន​សុវត្ថិភាព ទើបអាចពិភាក្សាពីការបើកដំណើរការឡើងវិញ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន អប្សរា មេឌាសឺវីស (AMS) សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

នស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន AMS សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ធនាគារជាតិនៃកម្ពុជាចេញសេចក្តីបំភ្លឺអំពីប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/03/2024

ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលការប្រើប្រាស់ទូរស័ព្ទទំនើបមានកំណើនខ្ពស់ និងគំនិតផ្តួចផ្តើមថ្មីៗកាន់តែច្រើនពីធនាគារជាតិនៃកម្ពុជា

Okra គំរូធុរកិច្ចបរិយាបន្ន ដើម្បីដោះស្រាយបញ្ហាថាមពលស្អាតតម្លៃទាប សំដៅសហគមន៍ក្រីក្រនៅកម្ពុជា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/03/2024

Okra ជាគំរូធុរកិច្ចបរិយាបន្នមួយនៅកម្ពុជាដែលមានដំណើរអាជីវកម្មតាមរយៈការជួយគាំទ្រ និងផ្គត់ផ្គង់ថាមពលស្អាត តម្លៃទាបសំដៅសហគមន៍ក្រីក្រ

ក្រសួងពាណិជ្ជកម្មកម្ពុជា-កូរ៉េ ពិភាក្សាលើការជំរុញ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

មន្ត្រីជាន់ខ្ពស់កម្ពុជា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២

លោកស្រី យូ បូរី ៖ ឌីជីថលពិតជាសំខាន់ក្នុងការជំរុញអាជីវកម្មធុនតូច និងមធ្យម ក៏ដូចជាជំនួញ

ជំនួញ, ព្រឹត្តិការណ៍

• 29/03/2024

បច្ចុប្បន្ននេះ ឌីជីថល បានដើរតួយ៉ាងសំខាន់ក្នុងការបម្រើសេចក្ដីត្រូវការបស់មនុស្ស ដូច្នេះ ចង់ ឬមិនចង់ ប្រជាជនគ្រប់ស្រទាប់ត្រូវតែសម្របខ្លួនឱ្យទាន់បរិបទ

តម្លៃប្រេងឡើងថ្លៃលើសពី ៨៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលការផ្គត់ផ្គង់នៅតែបន្តមានភាពតឹងតែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃដល់ ៨៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ៨២,៦៣ ដុល្លារក្នុងមួយបារ៉ែល

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/03/2024

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

អាជីវកម្មបរិយាបន្ន VinaSamex ជួយសម្រួលជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

អាជីវកម្មបរិយាបន្ន VinaSamex កំពុងជួយជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាមឱ្យមានលទ្ធភាពធូរធាជាងមុន

My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ