fbpx

ដំណាំឫស្សីទំពាំងផ្អែម ងាយដាំ ងាយថែទាំ និងងាយទទួលបានទិន្នផលខ្ពស់

ឫស្សី​ទំពាំង​ផ្អែម ​ជា​រុក្ខជាតិ​ដំណាំ​បន្លែ​ប្រភេទ​ថ្មី​មួយទៀត​ដែលកំពុងមានតម្រូវការទីផ្សារខ្ពស់ទាំងនៅក្នុងស្រុក និងនាំចេញទៅប្រទេសជិតខាង ហើយបានផ្តល់នូវចំណូលពីការដាំដុះច្រើនគួរសម និងមិនសូវពិបាកក្នុងការថែទាំនោះឡើយ។

លោក អ៊ឹង ទ្រី ជាម្ចាស់ចំការឫស្សីទំពាំងផ្អែមទន្លេបិទ ស្ថិតនៅខេត្តត្បូងឃ្មុំបានមានប្រសាសន៍ប្រាប់ AMS ឲ្យដឹងថា ទំពាំង​ផ្អែម​នេះមានប្រភពមកពីក្រៅប្រទេស ដែល​មាន​លក្ខណៈពិសេស​ម្យ៉ាង គឺ​មិនសូវ​ហាង ឬ​មិនមាន​ជាតិ​អាស៊ីតច្រើនដូច​ជាទំពាំង​ធម្មតា ​ឬ​ទំពាំង​ក្នុងស្រុក​នោះទេ។

លោកបានបន្តថា ៖

ខ្ញុំបានចាប់ផ្ដើមដាំឫស្សីផ្អែមនេះជាង 3ឆ្នាំហើយនៅលើផ្ទៃដីប្រមាណ​ 3ហិចតា ដោយសារវាស្រួលដាំ ងាយស្រួលថែ និងឆាប់បានផល ហើយពេលលក់មានម៉ូយមកយកដល់ៗកន្លែង និងមានតម្លៃថ្លៃជាងទំពាំងធម្មតា

លោកបន្តថា ៖

ឫស្សីផ្អែមនេះក្រៅពីអាចលក់ជាទំពាំង យើងក៏អាចទុកឱ្យធំលក់ជាឫស្សី ឬក៏ទុកផ្សាំលក់ជាកូនក៏បាន។ ចំពោះតម្លៃទំពាំងបើស្ថិតក្នុងរដូវប្រាំងអាចលក់បានចន្លោះ 6,000-7,000រៀលក្នុង1គីឡូក្រាម ចំណែកឯរដូវវស្សាមានតម្លៃ 2,000-3,000រៀលក្នុង1គីឡូក្រាមប៉ុណ្ណោះ ដោយសារមានទំពាំងព្រៃច្រើន។ ចំណែកឯកូនដែលបានផ្សាំទុកធ្វើពូជឫស្សីផ្អែមវិញគេត្រូវចំណាយពេលយូរជាងទំពាំង ហើយអាចលក់បានមួយដើមមានតម្លៃ 5,000 រៀល

ជាធម្មតាចំការរបស់លោក អ៊ឹង ទ្រី អាចប្រមូលផលទំពាំងបានប្រមាណ 300គីឡូក្រាមជារៀងរាល់ថ្ងៃលក់ឱ្យទៅឈ្មួញកណ្ដាលនៅភ្នំពេញ និងតាមបណ្តាខេត្តផ្សេងទៀត។ យ៉ាងណាក៏ដោយ លោកក៏បានប្រាប់ឲ្យដឹងផងថា ទំហំនៃទិន្នផលនេះពុំទាន់អាចផ្គត់ផ្គង់តម្រូវការរបស់អតិថិជនគ្រប់គ្រាន់នៅឡើយនោះទេ ហើយលោកក៏កំពុងតែពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត។

ពាក់ព័ន្ធទៅនឹងបច្ចេកទេសនៃការដាំដុះ និងថែទាំ លោក អ៊ឹង ទ្រី បញ្ជាក់ថា សម្រាប់ការដាំដំណាំប្រភេទនេះគេត្រូវចំណាយពេលប្រមាណ 8ខែទើបទទួលបានទិន្នផលជាទំពាំង ដែលអាចកាត់លក់វិលជុំបណ្ដាក់គ្នាជាបន្តបន្ទាប់បាន។ លោកបន្តទៀតថា ទំពាំងអាចមានទម្ងន់ត្រឹម 700-800 ក្រាម(7-8ខាំ) នៅឆ្នាំដំបូង ហើយវានឹងកាន់តែធំល្អនៅឆ្នាំបន្ទាប់ មានន័យថាកាន់តែយូរវាកាន់តែបានផលច្រើន។

ចំពោះការដាំដុះគេអាចដាំបានពី 750-800គុម្ពលើទំហំដី1ហិចតា ដែលបងប្អូនប្រជាពលរដ្ឋអាចដាំបានជាជាងការទុកដីឱ្យទំនេរចោល។ វិធីដាំដំណាំនេះមាន3ប្រភេទផ្សេងៗគ្នាគឺ ទី1 វិធីផ្សាំកូន ទី2វិធីបំបៅ និងទី3គឺ គាស់គល់យកមកដាំតែម្ដង។ បន្ថែមពីលើនេះ វាក៏ងាយស្រួលក្នុងការដាំ និងថែទាំ មិនរើសប្រភេទដី ពោលគឺឱ្យតែមានទឹកគ្រប់គ្រាន់ និងជីធម្មជាតិជាជំនួយគឺជាការស្រេច។

ចំណែកឯកត្តាប្រឈមវិញ ម្ចាស់ចំការរូបនេះបានប្រាប់ថា ៖

ផលលំបាកគឺអាចកើតមាននៅក្នុងររដូវប្រាំងបន្តិចប៉ុណ្ណោះ ដែលត្រូវការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ដើម្បីអាចទទួលបានផលទំពាំងល្អសម្រាប់នាំចេញទៅកាន់ទីផ្សារ​ ហើយនៅ​ក្នុងរដូវវស្សា​គេ​ពុំ​បាច់​ស្រោច​ទឹកនោះ​ទេ។ ដំណាំឫស្សី​ទំពាំងផ្អែមនេះមិនមានក្ដីបារម្ភទៅលើបញ្ហា​សត្វល្អិត​មក​យាយី​បំផ្លាញ​ឡើយ គេ​គ្រាន់តែ​ជ្រំដី ដាក់​ជី ថែ​ស្មៅ (កុំ​ប្រើ​ជី​បាញ់សម្លាប់​ស្មៅ​នាំឱ្យ​ដើម​ឫស្សី​រួញ) និង​ស្រោច​ទឹកជា​ប្រចាំ វា​នឹង​លូតលាស់​បានល្អ។ ដាំ​ត្រឹម​រយៈពេល3ខែ វា​នឹង​ចាប់ផ្តើម​ចេញ​ទំពាំង​លើកដំបូង

ចុងក្រោយ លោក ទ្រីក៏ចង់ឱ្យប្រជាពលរដ្ឋខ្មែរយល់ដឹងពីបច្ចេកទេសកសិកម្មឱ្យបានច្រើន ងាកមកដាំដំណាំដែលមានទីផ្សារពិសេសដំណាំឫស្សីផ្អែមនេះដែលផ្ដល់ផលច្រើន​ ងាយស្រួលដាំ និងមានទីផ្សារល្អ។ សម្រាប់អ្នកដែលចង់ដាំឫស្សីផ្អែមនេះ លោកក៏មានបង្ហោះវីដេអូបង្រៀនបច្ចេកទេសដាំ និងលក់ពូជនៅក្នុងផេកហ្វេសប៊ុក ចំការឫស្សី តាទំពាំងផ្អែម ទន្លេបិទ ផងដែរ៕ 


ព្រឹត្តិការណ៍, សេដ្ឋកិច្ច

វិភាគ ៖ កម្ពុជាកំពុងប្រែក្លាយខ្លួនជាខ្លាសេដ្ឋកិច្ចមួយនៅអាស៊ី ហើយអាមេរិកគួរតែរីករាយជាមួយ

កម្ពុជាត្រូវបានធនាគារអភិវឌ្ឍអាស៊ី ហៅឈ្មោះថា ជាខ្លាសេដ្ឋកិច្ចថ្មីនៅក្នុងតំបន់អាស៊ី “Asia’s New Tiger” ខណៈដែលធនាគារពិភពលោកក៏បានទទួលស្គាល់ដូចគ្នា
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ស្វែងយល់ពីឥណទាននិស្សិតនៅប្រទេសកម្ពុជា

ជាការចូលរួមជួយសម្រួលដល់បណ្តាសិស្ស-និស្សិតដែលមិនមានលទ្ធភាព និងធនធានគ្រប់គ្រាន់ក្នុងការបន្តការសិក្សា បច្ចុប្បន្ននេះ មានធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនបានបង្កើត
ព្រឹត្តិការណ៍, អចលនទ្រព្យ

កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពតសម្រេចការសាងសង់បានជាង ៨៤ ភាគរយ

គម្រោងសាងសង់ថ្មីនៃកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត រហូតមកដល់ពេលនេះ សម្រេចបានចំនួន ៨៤ ភាគរយហើយ ដោយគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

រាជរដ្ឋាភិបាលដាក់ចេញអនុសាសន៍ឱ្យក្រសួងទេសចរណ៍ និងផ្នែកឯកជន ខិតខំទាក់ទាញទេសចរអន្តរជាតិ

រាជរដ្ឋាភិបាលដាក់ចេញនូវអនុសាសន៍ឱ្យក្រសួងទេសចរណ៍ និងផ្នែកឯកជន ខិតខំទាក់ទាញទេសចរអន្តរជាតិឲ្យបានកាន់តែច្រើន មានប្រសិទ្ធភាព និរន្តរភាព ប្រកបដោយ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ក្រសួងកសិកម្មកំពុងប្រយុទ្ធ នឹងការធ្លាក់ចុះគុណភាពធនធានដីសម្រាប់ដំណាំកសិកម្ម

ក្រសួងកសិកម្ម បាន និងកំពុងរិះរកមធ្យោបាយ ដើម្បីទប់ទល់នឹងការធ្លាក់ចុះគុណភាពដីកសិកម្ម និងធ្វើឱ្យធនធានដីដែលកំពុងប្រើប្រាស់សម្រាប់ការដាំដុះទទួលបានភាពវិជ្ជមាន
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ការប្រមូលពន្ធលើយានយន្តគេចពន្ធដែលចាប់បានជាការរួមចំណែករកចំណូលចូលរដ្ឋ

តាមរយៈអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានប្រមូលពន្ធពីយានយន្តគេចពន្ធបានជាង៧លានដុល្លារ ដែលជាការរួមចំណែកក្នុងការរកចំណូលបន្ថែមចូលរដ្ឋ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន ថ្លែងអារម្ភកថា លើផែនការយុទ្ធសាស្ត្រស្ដីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអារម្ភកថាដ៏មានសារសំខាន់លើផែនការយុទ្ធសាស្ត្រស្ដីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង ដែលជាចំណែកមួយក្នុងគោលដៅបើកសេដ្ឋកិច្ចកម្ពុជាឡើងវិញ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

មហាយក្សចិន ដាក់ផែនការមេ៥ឆ្នាំ ដើម្បីបង្កើនទំហំពាណិជ្ជកម្មអនឡាញឲ្យបាន៧ទ្រីលានដុល្លារ

រដ្ឋាភិបាលក្រុងប៉េកាំងបានធ្វើការបង្ហាញជាផ្លូវការនូវផែនការមេរយៈពេល៥ឆ្នាំលើកទី១៤របស់ខ្លួន(២០២១-២០២៥) ដែលផ្តោតសំខាន់ទៅលើកិច្ចការងារអភិវឌ្ឍន៍ទៅលើវិស័យ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

វិស័យ SME នៅកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីគេហទំព័រ KhmerSME

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យដំណើរការគេហទំព័រ KhmerSME ដែលអាចឲ្យសហគ្រាសធុនតូច និងមធ្យម ទាញយកព័ត៌មាន និងផលប្រយោជន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

ក្រសួងបរិស្ថានប្រកាសជ្រើសរើសប្រធានផ្នែកធនធានមនុស្ស ដើម្បីបម្រើការងារនៅលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គនៅប្រទេសឡាវ

ក្រសួងបរិស្ថានប្រកាសជ្រើសរើសប្រធានផ្នែកធនធានមនុស្ស (Chief Hurran Resources Officer) ដើម្បីទៅបម្រើការងារនៅលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គនៅទីក្រុងវៀងច

AMS ECONOMY
@amseconomy