fbpx

ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់វិនិយោគប្រាក់ដល់ទៅ 100 ពាន់លានដុល្លារបង្កើនសមត្ថភាពផលិត

បរទេស ៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានឲ្យដឹងថាក្រុមហ៊ុន​ផលិតបន្ទះឈីបរបស់​កោះតៃវ៉ាន់ដែលត្រូវបានស្គាល់ឈ្មោះថា TSMC បានប្រកាសវិនិយោគប្រាក់រហូតទៅដល់ 100 ពាន់លានដុល្លារសម្រាប់កិច្ចការងាររបស់ខ្លួនរយៈពេល 3 ឆ្នាំខាងមុខដើម្បីអាចបង្កើនឲ្យបាននូវសមត្ថភាពផលិតកាន់តែច្រើនបន្ថែមទៀត។

ក្រុមហ៊ុន TSMC (Taiwan Semiconductor Manufacturing Co) ត្រូវបានគេស្គាល់ផងដែរថាគឺជាក្រុមហ៊ុន​ផលិតបន្ទះឈីបដ៏ធំបំផុត​លើលោក​ដែលមានអតិថិជនតូចធំរបស់ខ្លួនស្ទើររាប់មិនអស់ដែលសូម្បីតែ Apple Inc. ក៏ជាអតិថិជនផងដែរ។ TSMC នៅឆ្នាំ 2021 នេះទើបតែបាន​ប្រកាស​ថាខ្លួននឹងវិនិយោគប្រាក់ប្រមាណជា 28ពាន់លានដុល្លារ ដើម្បីធ្វើទំនើបកម្មបន្ទះឈីបរបស់ខ្លួន។

ការប្រកាសនេះត្រូវបានគេមើលឃើញថាបានធ្វើឡើងនៅក្រោយបន្តិចដែលផលិតផលបន្ទះឈីបបានទទួលនូវបញ្ហាសង្វាក់ផលិតកម្ម ហើយមានភាពយឺត​យ៉ាវ​ខ្លាំងសម្រាប់តម្រូវការបច្ចុប្បន្ន ជាពិសេសទីផ្សារផលិតរថយន្តតែម្តង ជាក់ស្តែងដូចជាក្រុមហ៊ុន Volkswagen, Honda, Toyota និង General Motors សុទ្ធតែបានកាត់បន្ថយផលិតកម្មផលិតរថយន្តរបស់ខ្លួនទាំងអស់។

បញ្ហាដែលនាំឲ្យមានកង្វះខាតការផ្គត់ផ្គង់បន្ទះឈីបសម្រាប់ក្រុមហ៊ុនផលិតរថយន្តបែបនេះត្រូវបានកើតឡើងដោយសារតែបញ្ហារាតត្បាតកូវីដដែលវាបានធ្វើឲ្យក្រុមហ៊ុនផលិតបន្ទះឈីបជាច្រើនបានបង្វែរផលិតផលរបស់ខ្លួនផ្គត់ផ្គង់ទៅឱ្យក្រុមហ៊ុនផ្សេងដែលកំពុងមានតម្រូវការជំនួសវិញ។ ដូចនេះនៅពេលដែលទីផ្សារផលិត​រថយន្តទើបនឹងងើបឡើងវិញបែបនេះការផ្គត់ផ្គង់បន្ទះឈីបបែរជាជួបប្រទះបញ្ហាកង្វះខាតចំនួនទៅវិញ។

TSMC បានធ្វើការទស្សន៍ទាយថាតម្រូវការសម្រាប់ផលិតផលបន្ទះឈីបនឹងនៅតែមានកំណើនយ៉ាងខ្លាំងក្លាជាពិសេសនៅក្រោយពេលកូវីដដែលវា​បានរុញឱ្យ​បច្ចេកវិទ្យាឌីជីថលកាន់តែមានភាពរីកចម្រើន និងល្បឿនលឿនជាងមុនខ្លាំងជាពិសេសបច្ចេកវិទ្យាសំខាន់មួយចំនួនដូចជា AI និង 5G ជាដើម។

ជាការឆ្លើយតបទៅនឹងបញ្ហាកង្វះបន្ទះឈីបលើទីផ្សារនេះផងដែរ កាលពីសប្តាហ៍មុនក្រុមហ៊ុនអាមេរិក Intel ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបមួយដែរ ប៉ុន្តែផលិតសម្រាប់តែទីផ្សារក្នុងស្រុកនោះបានប្រកាសផែនការថ្មីដើម្បីទាញយកទីផ្សារបរទេសបន្ថែមទៀតតាមរយៈការវិនិយោគទៅលើរោងចក្រថ្មីចំនួន 2 កន្លែងនៅត្រង់ទីតាំងដែលមានស្រាប់នៅក្នុងរដ្ឋ Arizona ខណៈដែល TSMC ក៏ទើបតែបានប្រកាសថានឹងសាងសង់រោងចក្រផ្ទាល់ខ្លួនមួយទៀតនៅរដ្ឋ Arizona នេះផងដែរកាលពីខែឧសភាឆ្នាំ2020 កន្លងមក៕

សេដ្ឋកិច្ច

Google បិទព័ត៌មានក្នុងស្រុកមួយចំនួនរបស់អូស្ត្រាលីចេញពីម៉ាស៊ីនស្វែងរករបស់ខ្លួន

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google នៅថ្ងៃព្រហស្បតិ៍នេះត្រូវបានកាសែត CNA ចេញផ្សាយថា បានចាប់ផ្តើមធ្វើការបិទសារព័ត៌មានក្នុងស្រុករបស់អូស្ត្រាលីមួយចំនួនចេញពីការស្វែងរករបស់អ្នកប្រើប្រាស់ជា…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

សម្តេច ហ៊ុន សែន ៖ ពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ នឹងក្លាយជាកម្លាំងចលករជំរុញពាណិជ្ជកម្ម និងការវិនិយោគ

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញភាពជឿជាក់យ៉ាងថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ នឹងក្លាយជាកម្លាំងដ៏សំខាន់ក្នុងការជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគរវាង
ព្រឹត្តិការណ៍, អចលនទ្រព្យ

គម្រោងថវិកាជាតិឆ្នាំ២០២២ នឹងជំរុញវិស័យអចលនទ្រព្យឲ្យងើបតាមពីក្រោយវិស័យអាទិភាព

វិស័យអចលនទ្រព្យនឹងងើបក្រោយវិស័យអាទិភាពដូចជា វិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ក្រោមការអនុវត្ត និងគ្រប់គ្រងថវិកាជាតិឆ្នាំ២០២២ ដែលមានទំហំរហូតដល់
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

រដ្ឋមន្ត្រីទេសចរណ៍ ៖ ទេសចរក្នុងស្រុកចាប់ផ្តើមមានកំណើនប្រមាណ120ភាគរយនៅថ្ងៃចុងសប្ដាហ៍ដំបូង

ត្រឹមរយៈពេល3ថ្ងៃនៃចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យមានដំណើរការនៅតាមតំបន់រមណីយដ្ឋាននានានៅ​ទូទាំង​ប្រទេសនោះ សកម្មភាពទេសចរ…
ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

ផ្តល់ក្តីស្រឡាញ់ ដល់ធម្មជាតិ»ជាប្រធានបទសម្រាប់ឆ្នាំនេះ នៃទិវា1ម៉ោងសម្រាប់ភពផែនដី

ប្រទេសកម្ពុជានឹងចូលរួមជាមួយពិភពលោក ដើម្បីអបអរទិវា1ម៉ោងភពផែនដី ដែលនឹងដំណើរការឌីជីថលនៅឆ្នាំនេះ។ ជាមួយនឹងប្រធានបទខាងលើនេះនឹងផ្តល់ឱកាសសម្រាប់
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

រាជរដ្ឋាភិបាលនឹងបន្តចាក់វ៉ាក់សាំងសម្រាប់កុមារអាយុ១២-១៧នៅទូទាំប្រទេស

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសពីគម្រោងនៃការចាក់វ៉ាក់សាំងសម្រាប់កុមារដែលមានអាយុចាប់ពី១២-១៧ឆ្នាំ នៅទូទាំងប្រទេស….
ព្រឹត្តិការណ៍, អចលនទ្រព្យ

ទីផ្សារការិយាល័យជួលនៅសិង្ហបុរីចាប់ផ្តើមកម្រើកឡើងវិញ

បន្ទាប់ពីរងគ្រោះដោយសារវិបត្តិនៃជំងឺកូវីដអស់រយៈពេល៦ត្រីមាសជាប់គ្នា នៅចុងត្រីមាសទី២ និងដើមត្រីមាសទី៣ ឆ្នាំ២០២១ តម្រូវការ និងទីផ្សារការិយាល័យជួលនៅសិង្ហបុរីចាប់…..
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ការពិត៦យ៉ាងអំពីប្រាក់បាតនៃប្រទេសថៃ

ប្រាក់បាត គឺជារូបិយបណ្ណដែលដាក់ឲ្យប្រើប្រាស់ដោយធនាគារជាតិនៃប្រទេសថៃ ហើយក៏ជារូបិយវត្ថុតំណាងប្រទេសថៃផងដែរ ជាមួយនឹងលេខកូដអន្តរជាតិ THB ហើយវាមានទាំងក្រដាស
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ចំណេះដឹង ៖ ស្វែងយល់ពីតួនាទីធនាគារកណ្តាលអឺរ៉ុប (ECB)

ធនាគារកណ្តាលអឺរ៉ុប (ECB) គឺជាធនាគារកណ្តាលដែលទទួលខុសត្រូវចំពោះគោលនយោបាយរូបិយវត្ថុរបស់បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបដែលបានអនុម័តរូបិយប័ណ្ណអឺរ៉ូ។
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

សម្ដេចតេជោ ហ៊ុន សែន ៖ វ៉ាក់សាំងចំនួន1លានដុសទៀតនឹងមកដល់កម្ពុជានៅក្នុងសប្ដាហ៍ក្រោយ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ឱ្យដឹងថានៅក្នុងសប្ដាហ៍ក្រោយនេះ វ៉ាក់សាំងចិនចំនួន1លានដុសទៀតនឹង​ដឹក​ជញ្ជូនមកដល់កម្ពុជា​ …

AMS ECONOMY
@amseconomy