អ្នកប្រកបរបររត់តាក់ស៊ី និងដឹកជញ្ជូនភ្ញៀវទេសចរនៅតែបន្តភាពប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ

បើទោះជារាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យមានការធ្វើចរាចរណំ៍ឆ្លងកាត់ពីខេត្តមួយទៅខេត្ត និងបន្តចូលដល់រាជធានីភ្នំពេញយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់​អ្នកប្រកបមុខរបរដឹកជញ្ជូនភ្ញៀវដោយរថយន្ត ឬតាក់ស៊ីជាច្រើននៅតែបន្តភាពប្រឈមទៅនឹងវិបត្តិហិរញ្ញវត្ថុ បាត់បង់ចំណូលប្រចាំថ្ងៃ ខណៈដែលការឆ្លងរាលដាល​នៃ​ជំងឺកូវីដនៅតែបន្តកើតមានទាំងក្នុងក្រុង និងតាមបណ្តាខេត្តជាបន្តបន្ទាប់ ហើយប្រសិនបើបញ្ហានៃការឆ្លងនៅតែបន្ត នោះពួកគេអាចនឹងផ្លាស់ប្ដូរមុខរបរជា​មិន

លោក វ៉េន ឌឿន ជាអ្នករត់រថយន្តឈ្នួល ខេត្តកំពង់ចាម-ភ្នំពេញ បានប្រាប់ AMS ថាបច្ចុប្បន្ននេះទីផ្សារដឹកជញ្ជូនមានការធ្លាក់​ចុះយ៉ាងខ្លាំង​រហូតដល់​ប្រមាណ​ជិត50ភាគរយ ដោយសារតែការធ្វើដំណើររបស់មនុស្សត្រូវបានកាត់បន្ថយ និងធ្វើឱ្យប្រភពចំណូលមានការធ្លាក់ចុះស្ទើរមិនគ្រប់ការចំណាយ​ថ្លៃសាំង​ក៏មាន។

លោកបានបញ្ជាក់ថា ៖

“ទោះជាគេបើកឱ្យមានការដឹកជញ្ជូនភ្ញៀវឡើងវិញ ប៉ុន្តែមិនសូវមានអ្នកជិះនោះទេ ហើយបើមានក៏មិនច្រើនដែរ ព្រោះមនុស្សហ៊ានជិះ​ក្នុង​ឡាន(ប្រភេទទេសចរណ៍ខ្នាតតូច)រួមគ្នាមិនលើសពី5-6នាក់តែប៉ុណ្ណោះ ហើយថ្ងៃខ្លះដឹកមនុស្សបានតែ2-3នាក់ក៏មាន ខុសគ្នាឆ្ងាយកាលពីមុនផ្ទុយពី​ពេល​មុន ដែលឡានធ្លាប់ដឹកមនុស្សមួយជើងមិនក្រោមន10នាក់នោះទេ។ នៅក្នុងស្ថានការណ៍នេះ គឺវាលំបាកមែនទែន គេមិនហ៊ានជិះតែម្ដង បូកផ្សំនឹងវិធានការការពារកូវីដមិនឱ្យមនុស្សជិះប្រជ្រៀតគ្នា រក្សាគម្លាតទៀត ហើយប្រសិនបើយើងដឹកតាមផ្លូវមានមនុស្សដែលគេសង្ស័យ គេនឹងយកទៅសួរនាំ ឬធ្វើតេស្ត និងឈានទៅដល់ការធ្វើចត្តាឡីស័ក 14ថ្ងៃនៅពេលទៅដល់ខេត្ត ឬមកដល់ភ្នំពេញ”

លោក វ៉េន ឌឿន ប្រាប់ឱ្យដឹងថា ដោយសារតែចំនួនអ្នកធ្វើដំណើរមានការធ្លាក់ចុះ បច្ចុប្បន្នលោកបានទទួលដឹកទំនិញបន្ថែមដើម្បីធ្វើយ៉ាងណា​អាចរកបាន​ចំណូល​សម្រាប់ផ្គត់ផ្គង់ចំណាយហូបចុកប្រចាំថ្ងៃ និងសន្សំត្រៀមទុកបង់ធនាគារមួយចំនួនទៀត។

ស្រដៀងគ្នានេះ លោក មិន សុផល ជាអ្នករត់តាក់ស៊ីភ្នំពេញ-ពាមរក៍ ខេត្តព្រៃវែង ក៏បានប្រាប់ឱ្យដឹងថា ដោយសារតែអ្នកធ្វើដំណើរមិនសូវមាន ពេលនេះ​លោក​បានទទួលដឹកតែអីវ៉ាន់ជំនួសតែប៉ុណ្ណោះ ព្រោះមានអ្នកផ្ញើច្រើនជាងអ្នកជិះ។

លោកបានមានប្រសាសន៍ថា៖

“ចាប់តាំងពីគេបិទក្រុងថ្ងៃដំបូង ខ្ញុំមិនបានចេញរត់នោះទេ ព្រោះខ្ញុំត្រូវមកឈប់ទម្លាក់អីវ៉ាន់នៅផ្សារអូឡាំពិក ហើយត្រឡប់​ទៅ​ឈប់​នៅផ្សារច្បារអំពៅចាំដឹកម៉ូយទៅខេត្តវិញ តែនៅពេលគេបិទក្រុងមិនអាចចូលបាន ខ្ញុំក៏សម្រាកតែម្ដង។ ពីមុនខ្ញុំមានមនុស្សជិះខ្លះ ប៉ុន្តែឥលូវស្ទើរតែរាល់ថ្ងៃគឺមានតែឥវ៉ាន់ប៉ុណ្ណោះដែលជាប្រភពចំណូល។ មិនថាតិច ឬច្រើននោះទេ គឺទទួលយក ទទួល​ដឹក​ទាំងអស់ឱ្យតែបានលុយ។ ខ្ញុំគិតថា ប្រសិនបើស្ថានភាពបច្ចុប្បន្ននៅតែបន្តយូរទៀត មិនមែនតែខ្ញុំនោះទេ អ្នកផ្សេងទៀតក៏ដូចជាគ្នា អាចប្ដូររកមុខរបរថ្មី ព្រោះ​ចំណូលបានពីការដឹកឥវ៉ាន់បានមិនច្រើនទេ ហើយក៏អ្នកផ្ញើភាគច្រើនគេមានម៉ូយគេ ដូច្នេះយើងបានតែអ្នកផ្ញើររបស់តូចៗត្រឹម4,000-5,000 រៀលអីប៉ុណ្ណឹង”

លោក ឌី រដ្ឋា ជាអ្នកជួលរថយន្តសម្រាប់ដឹកភ្ញៀវទេសចរនៅតាមបណ្តាខេត្តទេសចរណ៍មួយចំនួនដូចជាខេត្តរតនគិរី មណ្ឌលគិរី ក្រុងព្រះសីហនុ ក៏បានបង្ហាញពីក្ដីកង្វល់ក្នុងការបន្តមុខរបររបស់ខ្លួនផងដែរ ហើយអាចនឹងលក់រថយន្តចេញវិញដើម្បីយកទុនទៅបង្វិលក្នុងមុខរបរថ្មីវិញ។

លោក រដ្ឋា បាននិយាយថា កាលពីចុងឆ្នាំ2020 ទោះជាគ្មានទេសចរបរទេស ក៏មានទេសចរជាជនជាតិខ្មែរក្នុងស្រុកជួលដែរ អាចមានជាក្រុម និងជាលក្ខណៈគ្រួសារ ប៉ុន្តែចាប់តាំងពីផ្ទុះព្រឹត្តិការណ៍20កុម្ភៈរហូតមកដល់ពេលនេះ ស្ទើរតែគ្មានអ្នកជួលតែម្ដង។

លោកបញ្ជាក់ថា ៖

“ខ្ញុំមិនអាចប៉ាន់ស្មានបានថានឹងបែបណានោះទេ ចេះតែនៅរង់ចាំមើលស្ថានការណ៍ដែរ ប៉ុន្តែប្រសិនបើស្ថានភាពលំបាកដូចដែលខ្ញុំលើកឡើងនេះនៅតែបន្តយូរទៀត ច្បាស់ជាត្រូវប្ដូរមុខរបរ ព្រោះឡានទិញមករកស៊ី ហើយត្រូវបង់ធនាគារទៀត ដូច្នេះ បើមិនលក់ឡានចេញ ក៏ត្រូវរកមុខរបរថ្មីដែលត្រូវប្រើប្រាស់ឡានដែលមានស្រាប់នេះដែរ”

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ